ព័ត៌មាន

ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានផ្ញើសារទូរលេខនិងសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh


 ទទួលបានព័ត៌មានថា លោកអតីតប្រធានរដ្ឋ  នាយឧត្តមសេនីយ៍ Le Duc Anh បានទទួលមរណភាព ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានផ្ញើសារទូរលេខនិងសារលិខិតចូលរួមរំលែកទុក្ខ ផងដែរ
 

 ទទួលបានព័ត៌មានថា លោកអតីតប្រធានរដ្ឋ Le Duc Anh បានទទួលមរណភាព  ថ្នាក់ដឹក​នាំសាធារណ រដ្ឋ​ប្រជាមានិត​ចិន, ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ថ្នាក់ដឹកនាំ​កម្ពុជា​និង​ថ្នាក់​ដឹក​នាំ​គុយបា បា​នផ្ញើរសារទូរលេខនិងសារលិខិត ចូលរួមរំលែកទុក្ខ ដល់ថ្នាក់ដឹកនាំបក្ស រ​ដ្ឋាភិបាល រដ្ឋសភា​ ប្រជាជន​វៀតណាម និង ក្រុមគ្រួសារសពលោក Le Duc Anh ផងដែរ។

អគ្គលេខា​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខ ដល់អគ្គ​លេខានៃគណៈ​កម្មាធិការ​មជ្ឈិមបក្ស​កុម្មុយ​នីស្ត​វៀត​ណាម​ ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong។

គណៈ​កម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ រដ្ឋសភានៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ រដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជា​ធិបតេយ្យប្រជាមានិត​ឡាវ​និង​គណៈកម្មាធិ​ការមជ្ឈិម​នៃរណសិ​រ្សឡាវ​កសាងប្រ​ទេស ​ បានផ្ញើរសារទូរលេខ​ដើម្បីចូលរួមរំលែកទុក្ខដល់គណៈកម្មាធិកា​រមជ្ឈិមប​ក្សកុម្មុយ​នីស្តវៀតណាម រដ្ឋ​សភានៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀត ណាម និងគណៈ​កម្មាធិការ​មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

 ប្រធាន​គណបក្សប្រជាជនកម្ពុជា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន​បានផ្ញើសារ​លិខិតចូល​រួម​រំលែក​ទុក្ខ​ដល់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាម។
 
ប្រធានក្រុម​ប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez បានផ្ញើសារ​ទូរលេខ ចូលរួមរំលែកទុក្ខ ដល់អគ្គលេខានៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃ​សាធារណរដ្ឋសង្គមនិយម វៀតណាម លោក Nguyen Phu Trong និងនាយក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​នៃសា​ធារណរដ្ឋ​សង្គមនិយមវៀតណាមលោក Nguyen Xuan Phuc ។
 
ក្នុងថ្ងៃដ៏ដែល លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត​គុយបាលោក  Raoul Castro Ruz បានផ្ញើសារ​ទូរលេខចូលរួមរំលែកទុក្ខដល់អគ្គលេខានៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀត​ណាម​ លោក Nguyen Phu Trong  ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top