ថ្នាក់ដឹកនាំវៀតណាមនិងចិនផ្លាស់ប្ដូរលិខិតជូនពរឆ្នាំថ្មី
នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញផ្លាស់ ប្ដូរលិខិតជូនពរឆ្នាំថ្មីក្នុងឱកាសប្រជាជន នៃប្រទេសទាំងពីរវៀតណាម និងចិនត្រៀមរៀបចំទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរឯកស័ក ២០១៩។
ក្នុងលិខិតដែលផ្ញើរទៅកាន់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសម្ដែងក្ដី សោមនស្សរីករាយដោយឃើញទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ សម្រេចបាន នូវលទ្ធផលដ៏ល្អប្រសើរជាច្រើនក្នុងឆ្នាំកន្លងទៅ។ ជំនួបប្រាស្រ័យជាន់ខ្ពស់ត្រូវ បានរក្សា កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យត្រូវបានពង្រឹងនិងពង្រីក ហើយ ជំនួបប្រាស្រ័យមិត្តភាពរវាងប្រជាជនក៏ត្រូវបានបង្កើនផងដែរ។ ប្រការទាំងនេះ បានរួមចំណែកនាំទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង ចិនបន្តរីកចម្រើនប្រកបដោយចីរភាព។
ក្នុងលិខិតឆ្លើយតបវិញ ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៨ជាឆ្នាំគម្រប់រយៈពេល១០ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិង វៀតណាម។ ភាគីទាំងពីរ បានពង្រីកចំណងមិត្តភាពប្រពៃណី ដោយបង្កើនការជួបប្រាស្រ័យ ពង្រឹងជំនឿ ទុកចិត្តនិងការគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យអោយកាន់តែស៊ីជំរៅនិងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋទាំងពីររូប មានគោលបំណងថា ក្នុងឆ្នាំ២០១៩ ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងថែមទៀតដើម្បីពង្រីកលទ្ធផលនានាដែលសម្រេចបាន ពង្រឹងការជឿទុកចិត្តគ្នាផ្នែកនយោបាយ ដោះស្រាយបញ្ហានៅសេសសល់ អោយបានសមហេតុសមផល សំដៅនាំទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេស ទាំងពីរអោយបន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបនឹងបំណងប្រាថ្នានិង ផលប្រយោជន៍ជាសារវ័ន្តរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបតិ្តការក្នុងតំបន់និងលើពិភពលោក ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម