• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំរដ្ឋសភានិងរដ្ឋវៀតណាមជូនពរបុណ្យណូអែលចំពោះជនរួមជាតិគ្រីស្ទសាសនិក


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅជូនពរនៅអគារប៊ីស្សពទីក្រុងហូជីមិញ (រូបថត៖ VOV)

 ក្នុង​ឱកាសបុណ្យណូអែលនិងចូលឆ្នាំថ្មីសកល២០១៩ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុងហូជីមិញ ប្រធាន​រដ្ឋសភា​វៀតណាម លោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ដឹកនាំរ​ដ្ឋសភា និង​ទីក្រុង​ហូជីមិញ​បាន​អញ្ជើញ​ទៅសាកសួរសុខ ទុក្ខនិងជូនពរ​ចំពោះបណ្ដាអ្នកមុខអ្នកការ ប៊ីស្សព និង​ជនរួមជាតិគ្រីស្ទសាសនា នៅទី​ក្រុង​ហូជីមិញ។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បាន ជូន​ដំណឹង​អំពីស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមក្នុង​ឆ្នាំ២០១៨ ហើយសង្កត់ធ្ងន់ថា​ ឆ្នាំ២០១៨ជាឆ្នាំ​ដែល​ប្រទេស​ជាតិ​ទទួល​បាន​ជោគ​ជ័យ​ជា​ច្រើន​លើគ្រប់​វិស័យ។ ដោយស្នាដៃទាំងនោះ បក្សនិងរ​ដ្ឋវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏​ធំធេង​ របស់​ជន​រួម​ជាតិ​គ្រីស្ទសាសនិកក្នុងទូទាំងប្រទេសនិ​យាយរួមនិងនៅ​ទីក្រុងហូជីមិញនិយាយដោយឡែ​ក ដែល​ក្នុង​នោះមានតួនាទី​របស់អ្នកមុខអ្នកកា​រនានា ដែលបាន​ណែនាំ​ប្រជាគ្រី​ស្ទសាសនិក​ដើម្បីក្លាយ​ទៅជាគ្រី​ស្ទសាស​និក​ល្អ ផង​និង​ពលរដ្ឋល្អរបស់ប្រទេសជាតិ​ទៀត​ផង។
 
នាថ្ងៃដដែល គណៈប្រតិភូដឹកនាំដោយប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh​ Man បានអញ្ជើញទៅសាកសួរ សុខទុក្ខនិងជូនពរបុណ្យ​ណូអែលចំពោះប៊ីស្សព Nguyen Van Rien អនុប្រធាន​ និងជាអគ្គលេខាធិការ​ នៃគណៈកម្មាធិការសាមគ្គីគ្រីស្ទ​សាសនាវៀតណាមផ​ង​ដែរ៕​

 

តាម​ ​VOV5 - វិទ្យុសំឡេង​វៀតណាម
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top