រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រនិងមានគោលបំណងសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ជាមួយរដ្ឋសភាស្រីលង្កាដើម្បីនាំទំនាក់ទំនងទ្វេភាគី (VNA)
នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រី ស្រីលង្កា លោក Ranil Wickremesinghe ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម។ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចជាផ្លូវការ របស់នាយករដ្ឋមន្ត្រីស្រីលង្កានៅវៀតណាមគឺជា របត់សំខាន់ក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ។ អគ្គលេខាលោក Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរនាំចេញវិធានការជាក់ស្តែង ដើម្បីអនុវត្តកិច្ចព្រមព្រៀង ដែលទទួលបានយ៉ាងឆាប់ៗ។
រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រ និងមានគោលបំណងសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ជាមួយរដ្ឋសភាស្រីលង្កា ដើម្បីនាំទំនាក់ទំនងទ្វេភាគី វៀតណាម - ស្រីលង្កាឡើងកំពស់ថ្មីមួយ។ នេះគឺជាការអះអាងរបស់ប្រធានរដ្ឋ សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅពិធីទទួលជួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe នារសៀលថ្ងៃទី១៧ ខែមេសា នៅទីក្រុងហាណូយ។ ក្រៅពីការបង្កើនកិច្ចសហប្រតិបត្តិការ រវាង រដ្ឋសភានៃប្រទេសទាំងពីរ ស្តីអំពីបញ្ហានៅសមុទ្រខាងកើត លោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណ ចំពោះស្រីលង្កាដែលមានទស្សនៈដ៏ ច្បាស់ លាស់។ វៀតណាមអំពានាវឲ្យប្រទេសទាក់ទិននានា គោរពរច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.ប. ស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe មានគោលបំណងថា៖ ប្រទេសទាំងពីរមានវិធានការជាក់ស្តែង សំដៅជំរុញពាណិជ្ជកម្មឲ្យ បានខ្លាំងក្លា ថែមទៀត។ ព្រមទាំងបង្កើនការជួយប្រាស្រ័យការ ជួបប្រាស្រ័យប្រជាជនវប្បមធ៌ សាសនានិងយុវជន ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម