• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃធ្វើការទី ៣ នៃសន្និបាតលើកទី ៣ គណកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣

សន្និបាតលើកទី ៣ គណកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣ (រូបថត៖ TTXVN)
 

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ សន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣ បានឈានចូលថ្ងៃធ្វើការទី ៣។

នៅពេលព្រឹក គណៈកម្មាធិការមជ្ឈឹមបានធ្វើការពិភាក្សាលើសេចក្តីព្រាងបទបញ្ញត្តិធ្វើការរបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ និងគណៈលេខា នីតិកាលទី ១៣ ; សេចក្ដីព្រាងបទបញ្ញត្តិធ្វើការរបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី ១៣។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសម្របសម្រួលការពិភាក្សា។

នៅពេលល្ងាច គណៈកម្មាធិការមជ្ឈឹមបានធ្វើការពិភាក្សាលើសេចក្ដីព្រាងបទបញ្ញត្តិអនុវត្តន៍ លក្ខន្តិកៈបក្ស; សេចក្ដីព្រាងបទបញ្ញត្តិស្ដីពីការងារត្រួតពិនិត្យ ឃ្លាំមើល និងដាក់វិន័យរបស់បក្ស។ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក Vo Van Thuong បានសម្របសម្រួលការពិភាក្សា។

ក្រោយមក ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោកស្រី Truong Thi Mai បានអានរបាយការណ៍របស់ការិយាល័យនយោបាយស្តីពីការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរដ្ឋ និងផែនការឧទ្ទេសនាមបំពេញបន្ថែមកម្មាភិបាលសម្រាប់តំណែងជាថ្នាក់ដឹកនាំស្ថាប័នរដ្ឋនីតិកាលពី ១៥ អាណត្តិ ២០២១ - ២០២៦ ស្តីពីការឧទ្ទេសនាមកម្មាភិបាល ដើម្បីតែងតាំងកាន់តំណែងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី ១៣។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសម្របសម្រួលការពិភាក្សានេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

MSC៖ អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

MSC៖ អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

បន្តការពិភាក្សានៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច (MSC) លើកទី ៦២ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងមុយនិច ក្នុងរដ្ឋបាវ៉ារៀ ប្រទេសអាល្លឺម៉ង់ ប្រធាន MSC លោក Wolfgang Ischinger បានលើកយកបញ្ហាសំខាន់បំផុតនៅក្នុងគោលនយោបាយសន្តិសុខសកល។

Top