26/10/2019 15:21 GMT+7 Email Print Like 0

ថវិកាជាង ៤៥ ពាន់លានដុង ដើម្បីឧបត្ថម្ភដល់មូលនិធិ “ដើម្បីជនអ្នកក្រីក្រ” នៅទីក្រុងហូជីមិញ

នាល្ងាចថ្ងៃទី ២៤ ខែតុលា គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង​ហូជីមិញ​និងស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញ បានរៀបចំកម្មវិធីតន្រ្តីសិល្បៈ  “ទីក្រុងពោរពេញទៅដោយមនោសញ្ចេតនា​ - តភ្ជាប់សេចក្តីស្រឡាញ់” លើកទី ១៩ ឆ្នាំ ២០១៩។

លោកស្រី To Thi Bich Chau ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃទីក្រុងហូជីមិញទទួលយក
អំណោយជានិមិត្តរូបក្នុងពិធី

ថ្លែងនៅក្នុងកម្មវិធី លោកស្រី To Thi Bich Chau ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃទីក្រុងហូជីមិបានសង្កត់ធ្ងន់ថា៖ ទីក្រុងហូជីមិញតែងតែចាត់ទុកសកម្មភាពថែទាំជនក្រីក្រ ជាពិសេសគឺជនក្រីក្រ ជាការភារកិច្ចនិងជាគុណធម៌របស់អ្នកដឹកនាំទីក្រុងក៏ដូចជាប្រជាជនទីក្រុងផ្ទាល់តែម្តង។ លោកស្រី To Thi Bich Chau ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គភាពនិងប្រជាជនទីក្រុង ដែលអស់រយៈពេលជាច្រើនឆ្នាំតែងតែរួមដំណើរបំពេញការងារថែរក្សាជនក្រីក្រ សន្តិសុខសង្គម ដើម្បីកម្មវិធី “ទីក្រុងពោរពេញទៅដោយមនោសញ្ចេតនា - តភ្ជាប់សេចក្តីស្រឡាញ់” ក្លាយជាប្រពៃណីដ៏ល្អប្រសើរនិងចំណងសមាគ្គីភាព មនោសញ្ចេតនា​សប្បុរសនិងជាការដឹងគុណរបស់ប្រជាជនទីក្រុង ក៏ដូចជាបង្ហាញថា ទីក្រុងជាការរួបរួមគ្នានៃមនោសញ្ចេតនានិងសេចក្តីស្រឡាញ់រាប់អាន។

កម្មវិធីបានរៃអង្គាសថវិកាចំនួនជាង ៤៥ ពាន់លានដុង ពីប្រជាជនទីក្រុងហូជីមិញ ជួយឧបត្ថម្ភមូលនិធិ “ដើម្បីជនក្រីក្រ” ចូលរួមចំណែកជួយដល់គ្រួសារក្រីក្ររួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព អនុវត្តតាម​គោល​នយោបាយកាត់បន្ថយភាពក្រីក្រ របស់ទីក្រុងចាប់ពីពេលនេះដល់ឆ្នាំ ២០២០៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ