01/09/2020 13:43 GMT+7 Email Print Like 0

ត្រៀមរៀបចំនិងដំណើរការយ៉ាងល្អបំផុតនូវមហាសន្និបាតបក្សលើកទី ១៣ ដើម្បីនាំប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី


អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថត៖ vov.vn)
 

នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong ប្រធានអនុគណៈកម្មការទទួលបន្ទុករៀបចំឯកសារសម្រាប់មហាសន្និបាតបក្ស លើកទី ១៣ មានអត្ថបទសរសេរមួយដោយមានចំណងជើងថា៖ “ត្រៀមរៀបចំនិងដំណើរការយ៉ាងល្អបំផុតនូវមហាសន្និបាតបក្សលើកទី ១៣ ដើម្បីនាំប្រទេសជាតិ ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី”។
 
អត្ថបទនេះបានសង្កត់ធ្ងន់ថា មហាសន្និបាតនាពេលខាងមុខ គួរតែមានចក្ខុវិស័យវែងឆ្ងាយជាងទៀត ពោលគឺដល់ពាក់កណ្តាលសតវត្សរ៍ទី ២១ តែម្តង។ របាយការណ៍នយោបាយដែលបានដាក់ជូនមហាសន្និបាតលើកនេះបានដាក់ចេញគោលដៅរួមគឺការកសាងបក្សនិងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយ ជាពិសេស ពង្រឹងក្តីជឿទុកចិត្តរបស់ប្រជាជនលើបក្ស លើរដ្ឋនិងលើរបបសង្គមនិយម។ ពោលគឺ ពង្រឹងឧស្សាហូបនីយកម្ម ទំនើបកម្ម ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាពរបស់ប្រទេសជាតិ ការ ពារយ៉ាងរឹងមាំនូវមាតុភូមិ ថែរក្សាបរិយាកាសសន្តិភាពនិងស្ថេរភាព។ លើសពីនេះទៅទៀត  ខិតខំប្រឹងប្រែងដើម្បីឈានដល់ពាក់កណ្តាលសតវត្សរ៍ទី ២១ ប្រទេសវៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍មួយ តាមទិសដៅសង្គមនិយម។
 
យ៉ាងណាមិញ បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ត្រូវរួមគ្នាជាធ្លុងមួយ ត្រៀមរៀបចំនិងដំណើរការយ៉ាងល្អបំផុតនូវមហាសន្និបាតលើកទី១៣ របស់បក្ស ដើម្បីនាំប្រទេសជាតិឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយគោលដៅ “ប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយ្យធម៌” ក៏ដូចជាអនុវត្តន៍ប្រកបដោយជោគជ័យនូវបំណងប្រាថ្នារបស់លោកប្រធានហូជីមិញនិងបំណងប្រាថ្នារបស់ប្រជាជាតិទាំងមូល៕

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​


បណ្តាព័ត៌មានបានផ្សាយ