• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់ដីសណ្ដទន្លេ Cuu Long ជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាតិទាំងមូល


 លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញថ្លែងនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្តក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long។ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅទីក្រុង Can Tho នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញជួបធ្វើការជាមួយថ្នាក់ ដឹកនាំជាន់ខ្ពស់នៃខេត្ត ក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long អំពីការ ជំរុញការបើកចំណាយទុនវិនិយោគសាធារណៈនិងការអនុវត្តភារកិច្ចសេដ្ឋ កិច្ចសង្គមក្នុង​បរិបទ​នៃវិ​បត្តិ Covid-19។
 
អញ្ជើញ​ថ្លែងនៅជំនួបនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកច្បាស់ថា ជម្ងឺរាត​ត្បាត​បាន​ផ្ទុះឡើង​វិញ​នៅតំបន់ភាគកណ្ដាល ហើយកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ។ ក្រៅពីនោះ សេដ្ឋកិច្ចសកលកំពុង ធ្លាក់ចុះដុន​ដាប ក្នុងនោះមានដៃគូសំខាន់ៗរបស់វៀតណាមផង។ ក្នុងកាលៈទេសៈ នេះ លោកនាយក​រដ្ឋមន្រ្តី​បាន​សំណូមពរ​ ឲ្យតំបន់ទាំងអស់មិនត្រូវមើល ស្រាលការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺឡើយ ព្រមទាំង​ខិត​ខំប្រឹង​ប្រែង​អនុវត្ត គោលដៅដើរទន្ទឹមគ្នាទាំង២ដែល​ត្រូវបានដាក់ចេញផងដែរ។
 
លោក​នាយករដ្ឋមន្រ្តីបានចាត់ទុកថា តំបន់ដីសណ្ដទន្លេ Cuu Long មិនត្រឹម​តែមាន​សារ​សំខាន់​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​កសិកម្ម ផលិតស្រូវ អង្ករ ផ្លែឈើ និងជលផលប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករដើម្បីជំរុញ ការអភិវឌ្ឍ​សេដ្ឋកិច្ចនៃប្រទេសជាតិទាំងមូលទៀតផង។
 
ដោយផ្អែក​លើមូលដ្ឋាននោះ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យ ថ្នាក់ដឹកនាំតំបន់ ត្រូវជួយ សម្រួលដល់​វិនិយោគិន​ទាំងជាតិ និងអន្តរជាតិ ក្ដាប់ជាប់លំហូរទុនវិនិយោគ ដែលកំពុងប្ដូរទិសចូលមក វៀតណាម អភិវឌ្ឍ ហេដ្ឋារចនា​សម្ព័ន្ធ សេដ្ឋកិច្ចនគរ សេដ្ឋកិច្ចនៅពេលរាត្រីនិង​សេដ្ឋកិច្ច​ឌីជីថល​​ជាដើម៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top