20/01/2021 00:01 GMT+7 Email Print Like 0

តាំហួយ (Tam Huu) (បង្គារុំជាមួយបន្លែ) - ម្ហូបឆ្ងាញ់របស់ភូមិដាំបន្លែត្រាក្វេ(Tra Que)

រាល់ពេលដែលយើងចងចាំអនុស្សាវរីយ៍នទាក់ទងនឹងចំណងមិត្តភាព មុខម្ហូបតាហួយ(ត្រូវបានគេស្គាល់ថា តាំហួយ ( Tom Huu)) ជារឿយៗត្រូវបានអ្នកភូមិដាំបន្លែក្វេ (Tra Que) ធ្វើ​និងពិសារ​។

តាំហួយ (Tam Huu) គឺជាមុខម្ហូបដែលមានប្រភពមកពីតំបន់ដាំបន្លែត្រាក្វេ (Tra Que) ឃុំកាមហា (Cam Ha)ទីក្រុង ហ៊ុយអាន (Hoi An)ខេត្ត ក្វាងណាម (Quang Nam)។ ម្ហូប តាំហួយ (Tam Huu) មានរសជាតិឈ្ងុយឆ្ងាញ់និងគួរឱ្យទាក់ទាញដែលត្រូវធ្វើពីបន្លែស្រស់ពីភូមិ ត្រាក្វេ (Tra Que) ដែលមភ្ញៀវទេសចរណ៍គ្រប់គ្នាចូលមកខេត្តក្វាងណាម (Quang Nam) គួរតែពិសារម្តង។ ម្ហូបនេះផ្ទុកសារដែលមានលក្ខណៈមនុស្សធម៌និងមានអត្ថន័យគ្រឿងផ្សំទាំងបីមុខដែលធ្វើម្ហូបនេះគឺចាត់ទុកដូចជាមិត្តភ័ក្រ្តចំនួន ៣ នាក់ ដែលយោគយល់គ្នា នៅក្នុងជីវិត។ ដូច្នេះនៅពេលធ្វើដំណើរទៅភូមិដាំបន្លែត្រាក្វេ ( Tra Que ) ប្រជាជនជាច្រើននាក់តែអញ្ជើញម្ហូបតាំហួយ (Tam Huu) ហាក់ដូចជាចង់មានមោទនភាពចំពោះបន្លែស្រស់ស្អាតរបស់ស្រុកកំណើតរបស់ពួកគេហើយនិយាយអំពីសេចក្តីស្រឡាញ់ដ៏កក់ក្តៅរបស់ប្រជាជនខេត្តក្វាងណាម (Quang Nam)។
 


ជីរដែលបានជ្រើសរើសយ៉ាងហ្មត់ចត់នៃតំបន់ដាំបន្លែ ត្រាក្វេ (Tra Que) ឃុំកាមហា (Cam Ha) (ខេត្តក្វាងណាម)  (Quang Nam) បង្កើតរសជាតិពិសេសនៃម្ហូប។


ម្ហូបតាំហួយ (Tam Huu) រួមមានគ្រឿងផ្សំគឺ បង្គា សាច់ជ្រូក និងជីរស្រស់ដែលដាំនៅតំបន់ ត្រាក្វេ(Tra Que)  (ខេត្ត ក្វាងណាម )(Quang Nam) ។
 

ម្ហូបតាំហួយ (Tam Huu) រួមមានគ្រឿងផ្សំគឺ បង្គា សាច់ជ្រូក និងជីរស្រស់ដែលដាំនៅតំបន់ ត្រាក្វេ (Tra Que)  (ខេត្ត ក្វាងណាម ) (Quang Nam) ។ ម្ហូបតាំហួយ (Tam Huu) ត្រូវបានផ្សំពីគ្រឿងផ្សំសំខាន់ៗចំនួន ៣ គឺបង្គាសាច់ជ្រូកនិងជីរនាងវងរុំជាមួយគ្នា។ បង្គាគឺជាម្ហូបពិសេសមួយនៃតំបន់ភាគកណ្តាលឆ្នេរសមុទ្រសាច់ជ្រូកគឺជាគ្រឿងផ្សំប្រពៃណីនៃស្រុកស្រែ ហើយជីរនាងវងគឺដ៏ល្បីល្បាញរបស់ទីក្រុង ហុយ អាន (Hoi An) ។ គ្រឿងផ្សំទាំង ៣ នេះផ្សំគ្នាបង្កើតជាមុខម្ហូបឆ្ងាញ់ដែលមានលក្ខណៈពិសេសនៃសមុទ្រតំបន់ជនបទ។ នេះគឺជាការរួបរួមនៃសាមគ្គីភាពរវាងមិត្តភ័ក្រ្តមិត្ត។ 
 

អាស័យដ្ឋានដែលភ្ញៀវអាច មកនិងពិសារមុខម្ហូបនេះនៅរដ្ឋធានី ហាណូយ (Ha Noi)៖ ភោជនីយដ្ឋាន   Tasty Hội An

លេខ ៥៦ វិថី លីធឿងគៀន (Ly Thuong Ket) រដ្ឋធានី ហាណូយ (Ha Noi)

លេខទូរស័ព្ទ៖ ០៩១ ៦៨៤ ០២ ៨២ 

ម្ហូបតាំហួយ (Tam Huu) មានវិធីកែច្នៃងាយៗ។ បង្គាត្រូវបានគេជ្រើសរើសជាបង្គាសមុទ្រដ៏ធំនិងសាច់ជ្រូកហើយសាច់ជ្រូកក៏ត្រូវជ្រើសរើសសាច់បីជាន់។ បង្គានិងសាច់ត្រូវបានស្ងោរ ហើយយកបន្លែរុំជាមួយសាច់ជ្រូកនិងបង្គា។ ដើម្បីតភ្ជាប់គ្រឿងសផ្សំ រួមមាន៖ បង្គាសាច់និងបន្លែជាមួយគ្នានៅក្នុងមុខម្ហូបតាំហួយ (Tam Huu) ប្រជាជនតែងតែប្រើសន្លឹកខ្ទឹមដើម្បីរុំជុំវិញនិងចង។ មុខម្ហូប តាំហួយ (Tam Huu) ពិសារជាមួយទឹកត្រីផ្អែមនិងជូរខ្ទឹមសនិងម្ទេសបង្កើតក្លិនឈ្ងុយឆ្ងាញ់។ មុខម្ហូបនេះមានប្រជាប្រិយពេញមួយឆ្នាំហើយអាចបរិភោគជាមួយបាយមាន់ នំបញ្ចុក គឺឆ្ងាញ់ណាស់ ។/ ។

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង
បកប្រែដោយង្វៀនយ៉ាង

បណ្តាអត្ថបទបានផ្សាយ