ទេសចរណ៍ ណាមយូ (Nam Du) ៖ ប្រជុំកោះស្រស់ស្អាត ស្ថិតនៅប៉ូលខាងត្បូងនៃមាតុភូមិយើង 13/09/2017 ស្ថិតនៅទិសអាគ្នេយ៍នៃកោះភូគ្វឹក (Phu Quoc) ប្រជុំកោះណាមយូ (Nam Du) (ខេត្តគៀនយ៉ាង (Kien Giang) រូមមាន ២០ កោះធំនិងតូចដែលមានទេសភាពដ៏បឋមភាពនិងត្រូវបានចាត់ទុកដូចជាឈូងសមុទ្រហាឡុងតូច (Ha Long) នៅកណ្តាលលំហសមុទ្រខាងត្បូង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កោះណាមយូ (Nam Du) គឺទីកន្លែងដែលយុវវ័យជាច្រើននាក់ពេញនិយមនិងចូលចិត្តមកទស្សនា ។ បណ្តាឈ្មោះដូចជា៖ ហន់ង៉ាង (Hon Ngang) ហន់មៅ (Hon Mau) ហាយបើដើប (Bai Bo Dap) បាយកីមេន (Bai Cay Men) បានក្លាយទៅជាទីកន្លែងដ៏ល្បីឈ្មោះ ដោយសារទេសភាពស្រស់ស្អាត។ ហន់ឡើន (Hon Lon) គឺមួយក្នុងចំណោមបណ្តាកោះស្ថិតក្នុងប្រជុំកោះណាមយូ (Nam Du) ទីកន្លែងនេះមានឆ្នេរសមុទ្រស្អាត ដូចជា៖ ដើតដោ (Dat Do)ឆ្នេរសមុទ្រកីមេន (Cay Men) ឆ្នេរសមុទ្រងឹ (Ngu) ឆ្នេរសមុទ្រយៀង (Gieng)…ជួរដើមដូងស្រស់ស្អាត ប៉ុន្តែមានអាយុជាង ៧០ ដល់ ៨០ ឆ្នាំហើយ។ ធ្វើដំណើរតាមបណ្តោយផ្លូវក្បែរឆ្នេរសមុទ្រ ស្ថិតក្នុងហន់ឡើន (Hon Lon) គឺជាទីកន្លែងឈប់សំរាកដ៏ស្អាតអស្ចារ្យ ដើម្បីគយគន់ទេសភាពរួមនៃកោះណាមយូ (Nam Du) នេះ។ ជុំវិញកោះណាមយូ (Nam Du) គឺជួរដើមដូងស្រស់ស្អាត ទេសភាពស្ងៀមស្ងាត់និងពោពេញទៅដោយមនោសញ្ចេតនា។ រូបថត៖ លឹវត្រុងដាត សមុទ្រនិងមេឃមើលពីកោះណាមយូ (Nam Du) និងបណ្តាកោះធំតូចជិតៗនេះ។ រូបថត៖ លឹវត្រុងដាត ភ្ញៀវទេសចរណ៍សមុទ្រនៅកោះ និងជិះទូក Kayaking នៅលើសមុទ្រកីមេន (Cay Men) ។ រូបថត៖ លឹវត្រុងដាត បន្ទាប់ពីធ្វើដំណើរទៅកាន់បណ្តាកោះធំនិងតូច ឆ្នេរសមុទ្រមេន (Men) គឺទីកន្លែងល្អប្រសើរ ដើម្បីលំហែកាយនិងមុជទឹកសមុទ្រដ៏ថ្លានិងត្រជាក់ ភ្ញៀវនឹងទទួលអារម្មណ៍សុខសាន្ត។ រូបថត៖ ង្វៀនឡឹន ជ្រុងមួយនៃកោះណាមយូ (Nam Du) មានផ្ទៃទឹកសមុទ្រដ៏ថ្លានិងទូកនេសាទទៅមកទៅវិញយ៉ាងច្រើនកុះករ។ រូបថត៖ លឹវត្រុងដាត ពីកោះហន់ឡើន (Hon Lon) យើងធ្វើដំណើរដោយទូកចំណាយ ៣០ នាទី ដើម្បីទៅកាន់កោះហន់ង៉ាង (Hon Ngang)។ កោះនេះមានធនធានធម្មជាតិជាសម្បូរ៍និងបរិមាណប្រជាជនរកស៊ីដោយមុខរបរនេសាទគ្រឿងសមុទ្រនិងចិញ្ចឹមត្រីសមុទ្រក្នុងទ្រុងជាច្រើនបំផុត ក្នុងប្រជុំកោះណាមយូ (Nam Du)។ កោះនេះក៏មានកំពង់ផែសមុទ្រធំបំផុតនៃប្រជុំកោះណាមយូ (Nam Du) ដូច្នេះទូកនិងនាវានេសាទជាច្រើនតែងតែចតនៅទីនេះ។ ក្រៅ ពីការមុជទុកសមុទ្រដ៏ថ្លានិងត្រជាក់ ពីនៅកោះហន់ង៉ាង (Hon Ngang) ភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពជួរដើមដូងខ្ពស់ៗ រួមជាមួយបណ្តាផ្ទាំងថ្មដែលមានរូបរាងប្លែកៗ ពិសេសនិងគ្រប់ពណ៌ត្រួតឡើងគ្នា។ លើកោះហន់ង៉ាង ភ្ញៀវទេសចរណ៍កុំភ្លេចជួលទូក ដើម្បីមកទស្សនាអាងចិញ្ចឹមទឹក ឬពិសាមុខម្ហូបធ្វើពីគ្រឿងសមុទ្រ ដូចជា៖ មឹកដាំបបរ ត្រីកាម៉ុងឆាខ្ទឹមបារាំង ។ល។ រួមជាមួយបណ្តាប្រភេទខ្យងសមុទ្រឈ្ងុយឆ្ងាញ់ទៀត។ ជាពិសេស នារាត្រី ពីកោះហន់ង៉ាង (Hon Ngang) មើលកោះហន់ឡើន (Hon Lon) ពន្លឺផ្លេកៗកាន់តែបង្កើនភាពអាថ៌កំបាំងនៃតំបន់កោះសមុទ្រនៅកណ្តាលលំហសមុទ្រ។ ចម្ងាយពីកោះហន់ង៉ាង (Hon Ngang) ជាងពីរគីឡូម៉ែត្រ តាមទិសអាគ្នេយ៍ ទីកន្លែងមាន ១២០ គ្រួសាររស់នៅ។នេះគឺជាកោះដែលមានសក្តានុពលអភិវឌ្ឍន៍វិស័យទេសចរណ៍ លំហែកាយ ដោយសារឆ្នេរសមុទ្រស្រស់ស្អាតដែលដាក់ឈ្មោះតាមរដូវខ្យល់បក់ ដូចជា៖ ឆ្នេរសមុទ្រចឿង (Chuong) វាលខ្សាច់ក្រាលគ្រប់ដោយពណ៌ស ទឹកសមុទ្រថ្លា រីឯឆ្នេរសមុទ្របើក (Bac) វិញ ទីកន្លែងមានថ្មីស្អាតជាច្រើនប្រភេទ ច្រើនពណ៌និងក្បាច់រចនាដ៏សម្បូរ៍ ឆ្នេរសមុទ្រណាម (Nam) មានរលកសមុទ្របក់បោកល្មមពេញឆ្នាំ ទីកន្លែងលក់ដូរ ចតរបស់ទូកនិងនាវា ឆ្នេរសមុទ្រនូម (Nom) ចាប់ចិត្តភ្ញៀវដោយជូរដើមដូងស្រស់ស្អាត ភ្ញៀវអាចមុជទឹកសមុទ្រថ្លា ដើរតាមបណ្តោយឆ្នេរសមុទ្រឬស្វែងយល់នូវជីវភាពសុខសាន្តរបស់ប្រជាជននេសាទរស់លើកោះនេះ… អារាមសក្ការៈបូជាអាទិទេពណាមហាយដាយថឹនវឿង (Nam Hai Dai Than Vuong) ស្ថិតនៅកោះហន់មៅ (Hon Mau)។ រូបថត៖ គីមភឿង ផ្ទះសំណាក់សំរាប់ភ្ញៀវទេសចរណ៍ ស្ថិតក្បែរឆ្នេរសមុទ្រ។ រូបថត៖ ង្វៀនឡឹន ទ្រុងចិញ្ចឹមគ្រឿងសមុទ្រលើផ្ទៃសមុទ្រណាមយូ (Nam Du)។ រូបថត៖ ង្វៀនឡឹន ភ្ញៀវទេសចរណ៍បរទេសថតរូបបណ្តាទេសភាពស្អាត នៅពេលមកទស្សនាកោះ (Nam Du)។ រូបថត៖ គីមភឿង ម្ហូបអាហារធ្វើពីគ្រឿងសមុទ្រស្រស់ធ្វើបានកែច្នៃនៅនឹងទីកន្លែ ដោយប្រជាជននេសាទ ។ រូបថត៖ ថុងហាយ នៅពេលមកទស្សនាកោះណាមយូ (Nam Du) ភ្ញៀវទេសចរណ៍អាចយល់ដឹងជីវភាពរស់នៅរបស់ប្រជាជននេសាទ។ ប្រជាជននៅទីនេះគោរពរាប់អានភ្ញៀវ សប្បាយរីករាយទទួលស្វាគមន៍ភ្ញៀវមកទស្សនាកោះ។ នារាត្រី ភ្ញៀវអាចបោះជំរុំ ច្រៀង ស្តាប់រឿងរ៉ាវនូវជីវភាពកាប់ឆ្ការដើម្បីស្វែងយល់យ៉ាងច្បាស់លាស់នូវកោះណាមយូ (Nam Du)។ អស្ចារ្យជាងនេះទៀត ភ្ញៀវអាចពិសាគ្រឿងសមុទ្រស្រស់និងពិសេសនៃតំបន់កោះសមុទ្រនេះ ដូចជា៖ លៀស ខ្យង ត្រីមានឆ្អឹងពណ៌បៃតង ដែលត្រូវបានអាំងនៅលើឆ្នេរសមុទ្រ។ ដំណើរទេសចរណ៍ក្នុងរយៈពេល ៣ ថ្ងៃ ២ យប់ គឺជាពេលវេលាសមល្មមសំរាប់ភ្ញៀវ ដើម្បីស្វែងយល់បណ្តាទីកន្លែងពិសេស នៅលើកោះណាមយូ (Nam Du) និងពេញចិត្តចំពោះតំបន់ទេសចរណ៍នេះ./. កោះណាមយូ (Nam Du) ស្ថិតចំងាយពីទីក្រុងរ៉ាចយ៉ា (Rach Gia) ប្រហែល ៨៣ គីឡូម៉ែត្រ ភ្ញៀវធ្វើដំណើរទៅកាន់កំពង់កប៉ាល់ល្បឿនលឿន ដើម្បីទិញសំបុត្រ។ ជារៀងរាល់ឆ្នាំ ជើងកប៉ាល់ល្បឿនលឿនទៅកាន់កោះណាមយូ (Nam Du) នាម៉ោង ៨ : ១៥ នាទី និងម៉ោង ១២: ១៥នាទី។ ពេលវេលាធ្វើដំណើរចំណាយ ២ ម៉ោងនិងតំលៃ ២១ ម៉ឺនដុង (ប្រហែល ១០ ដុល្លារអាមេរិក) ។ រីឯកបាល់ល្បឿនធម្មតាវិញ តំលៃ ១០ ម៉ឺនដុង (ប្រហែល ៥ ដុល្លារអាមេរិក) ចំណាយ ៥ ម៉ោង។ អត្ថបទ៖ ង្វៀនអាញ រូបថត៖ គីមភឿង ង្វៀនឡឹន ថុងហាយនិងលឹវត្រុងដាត

ស្ថិតនៅទិសអាគ្នេយ៍នៃកោះភូគ្វឹក (Phu Quoc) ប្រជុំកោះណាមយូ (Nam Du) (ខេត្តគៀនយ៉ាង (Kien Giang) រូមមាន ២០ កោះធំនិងតូចដែលមានទេសភាពដ៏បឋមភាពនិងត្រូវបានចាត់ទុកដូចជាឈូងសមុទ្រហាឡុងតូច (Ha Long) នៅកណ្តាលលំហសមុទ្រខាងត្បូង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កោះណាមយូ (Nam Du) គឺទីកន្លែងដែលយុវវ័យជាច្រើននាក់ពេញនិយមនិងចូលចិត្តមកទស្សនា ។ បណ្តាឈ្មោះដូចជា៖ ហន់ង៉ាង (Hon Ngang) ហន់មៅ (Hon Mau) ហាយបើដើប (Bai Bo Dap) បាយកីមេន (Bai Cay Men) បានក្លាយទៅជាទីកន្លែងដ៏ល្បីឈ្មោះ ដោយសារទេសភាពស្រស់ស្អាត។ ហន់ឡើន (Hon Lon) គឺមួយក្នុងចំណោមបណ្តាកោះស្ថិតក្នុងប្រជុំកោះណាមយូ (Nam Du) ទីកន្លែងនេះមានឆ្នេរសមុទ្រស្អាត ដូចជា៖ ដើតដោ (Dat Do)ឆ្នេរសមុទ្រកីមេន (Cay Men) ឆ្នេរសមុទ្រងឹ (Ngu) ឆ្នេរសមុទ្រយៀង (Gieng)…ជួរដើមដូងស្រស់ស្អាត ប៉ុន្តែមានអាយុជាង ៧០ ដល់ ៨០ ឆ្នាំហើយ។ ធ្វើដំណើរតាមបណ្តោយផ្លូវក្បែរឆ្នេរសមុទ្រ ស្ថិតក្នុងហន់ឡើន (Hon Lon) គឺជាទីកន្លែងឈប់សំរាកដ៏ស្អាតអស្ចារ្យ ដើម្បីគយគន់ទេសភាពរួមនៃកោះណាមយូ (Nam Du) នេះ។ ជុំវិញកោះណាមយូ (Nam Du) គឺជួរដើមដូងស្រស់ស្អាត ទេសភាពស្ងៀមស្ងាត់និងពោពេញទៅដោយមនោសញ្ចេតនា។ រូបថត៖ លឹវត្រុងដាត សមុទ្រនិងមេឃមើលពីកោះណាមយូ (Nam Du) និងបណ្តាកោះធំតូចជិតៗនេះ។ រូបថត៖ លឹវត្រុងដាត ភ្ញៀវទេសចរណ៍សមុទ្រនៅកោះ និងជិះទូក Kayaking នៅលើសមុទ្រកីមេន (Cay Men) ។ រូបថត៖ លឹវត្រុងដាត បន្ទាប់ពីធ្វើដំណើរទៅកាន់បណ្តាកោះធំនិងតូច ឆ្នេរសមុទ្រមេន (Men) គឺទីកន្លែងល្អប្រសើរ ដើម្បីលំហែកាយនិងមុជទឹកសមុទ្រដ៏ថ្លានិងត្រជាក់ ភ្ញៀវនឹងទទួលអារម្មណ៍សុខសាន្ត។ រូបថត៖ ង្វៀនឡឹន ជ្រុងមួយនៃកោះណាមយូ (Nam Du) មានផ្ទៃទឹកសមុទ្រដ៏ថ្លានិងទូកនេសាទទៅមកទៅវិញយ៉ាងច្រើនកុះករ។ រូបថត៖ លឹវត្រុងដាត ពីកោះហន់ឡើន (Hon Lon) យើងធ្វើដំណើរដោយទូកចំណាយ ៣០ នាទី ដើម្បីទៅកាន់កោះហន់ង៉ាង (Hon Ngang)។ កោះនេះមានធនធានធម្មជាតិជាសម្បូរ៍និងបរិមាណប្រជាជនរកស៊ីដោយមុខរបរនេសាទគ្រឿងសមុទ្រនិងចិញ្ចឹមត្រីសមុទ្រក្នុងទ្រុងជាច្រើនបំផុត ក្នុងប្រជុំកោះណាមយូ (Nam Du)។ កោះនេះក៏មានកំពង់ផែសមុទ្រធំបំផុតនៃប្រជុំកោះណាមយូ (Nam Du) ដូច្នេះទូកនិងនាវានេសាទជាច្រើនតែងតែចតនៅទីនេះ។ ក្រៅ ពីការមុជទុកសមុទ្រដ៏ថ្លានិងត្រជាក់ ពីនៅកោះហន់ង៉ាង (Hon Ngang) ភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពជួរដើមដូងខ្ពស់ៗ រួមជាមួយបណ្តាផ្ទាំងថ្មដែលមានរូបរាងប្លែកៗ ពិសេសនិងគ្រប់ពណ៌ត្រួតឡើងគ្នា។ លើកោះហន់ង៉ាង ភ្ញៀវទេសចរណ៍កុំភ្លេចជួលទូក ដើម្បីមកទស្សនាអាងចិញ្ចឹមទឹក ឬពិសាមុខម្ហូបធ្វើពីគ្រឿងសមុទ្រ ដូចជា៖ មឹកដាំបបរ ត្រីកាម៉ុងឆាខ្ទឹមបារាំង ។ល។ រួមជាមួយបណ្តាប្រភេទខ្យងសមុទ្រឈ្ងុយឆ្ងាញ់ទៀត។ ជាពិសេស នារាត្រី ពីកោះហន់ង៉ាង (Hon Ngang) មើលកោះហន់ឡើន (Hon Lon) ពន្លឺផ្លេកៗកាន់តែបង្កើនភាពអាថ៌កំបាំងនៃតំបន់កោះសមុទ្រនៅកណ្តាលលំហសមុទ្រ។ ចម្ងាយពីកោះហន់ង៉ាង (Hon Ngang) ជាងពីរគីឡូម៉ែត្រ តាមទិសអាគ្នេយ៍ ទីកន្លែងមាន ១២០ គ្រួសាររស់នៅ។នេះគឺជាកោះដែលមានសក្តានុពលអភិវឌ្ឍន៍វិស័យទេសចរណ៍ លំហែកាយ ដោយសារឆ្នេរសមុទ្រស្រស់ស្អាតដែលដាក់ឈ្មោះតាមរដូវខ្យល់បក់ ដូចជា៖ ឆ្នេរសមុទ្រចឿង (Chuong) វាលខ្សាច់ក្រាលគ្រប់ដោយពណ៌ស ទឹកសមុទ្រថ្លា រីឯឆ្នេរសមុទ្របើក (Bac) វិញ ទីកន្លែងមានថ្មីស្អាតជាច្រើនប្រភេទ ច្រើនពណ៌និងក្បាច់រចនាដ៏សម្បូរ៍ ឆ្នេរសមុទ្រណាម (Nam) មានរលកសមុទ្របក់បោកល្មមពេញឆ្នាំ ទីកន្លែងលក់ដូរ ចតរបស់ទូកនិងនាវា ឆ្នេរសមុទ្រនូម (Nom) ចាប់ចិត្តភ្ញៀវដោយជូរដើមដូងស្រស់ស្អាត ភ្ញៀវអាចមុជទឹកសមុទ្រថ្លា ដើរតាមបណ្តោយឆ្នេរសមុទ្រឬស្វែងយល់នូវជីវភាពសុខសាន្តរបស់ប្រជាជននេសាទរស់លើកោះនេះ… អារាមសក្ការៈបូជាអាទិទេពណាមហាយដាយថឹនវឿង (Nam Hai Dai Than Vuong) ស្ថិតនៅកោះហន់មៅ (Hon Mau)។ រូបថត៖ គីមភឿង ផ្ទះសំណាក់សំរាប់ភ្ញៀវទេសចរណ៍ ស្ថិតក្បែរឆ្នេរសមុទ្រ។ រូបថត៖ ង្វៀនឡឹន ទ្រុងចិញ្ចឹមគ្រឿងសមុទ្រលើផ្ទៃសមុទ្រណាមយូ (Nam Du)។ រូបថត៖ ង្វៀនឡឹន ភ្ញៀវទេសចរណ៍បរទេសថតរូបបណ្តាទេសភាពស្អាត នៅពេលមកទស្សនាកោះ (Nam Du)។ រូបថត៖ គីមភឿង ម្ហូបអាហារធ្វើពីគ្រឿងសមុទ្រស្រស់ធ្វើបានកែច្នៃនៅនឹងទីកន្លែ ដោយប្រជាជននេសាទ ។ រូបថត៖ ថុងហាយ នៅពេលមកទស្សនាកោះណាមយូ (Nam Du) ភ្ញៀវទេសចរណ៍អាចយល់ដឹងជីវភាពរស់នៅរបស់ប្រជាជននេសាទ។ ប្រជាជននៅទីនេះគោរពរាប់អានភ្ញៀវ សប្បាយរីករាយទទួលស្វាគមន៍ភ្ញៀវមកទស្សនាកោះ។ នារាត្រី ភ្ញៀវអាចបោះជំរុំ ច្រៀង ស្តាប់រឿងរ៉ាវនូវជីវភាពកាប់ឆ្ការដើម្បីស្វែងយល់យ៉ាងច្បាស់លាស់នូវកោះណាមយូ (Nam Du)។ អស្ចារ្យជាងនេះទៀត ភ្ញៀវអាចពិសាគ្រឿងសមុទ្រស្រស់និងពិសេសនៃតំបន់កោះសមុទ្រនេះ ដូចជា៖ លៀស ខ្យង ត្រីមានឆ្អឹងពណ៌បៃតង ដែលត្រូវបានអាំងនៅលើឆ្នេរសមុទ្រ។ ដំណើរទេសចរណ៍ក្នុងរយៈពេល ៣ ថ្ងៃ ២ យប់ គឺជាពេលវេលាសមល្មមសំរាប់ភ្ញៀវ ដើម្បីស្វែងយល់បណ្តាទីកន្លែងពិសេស នៅលើកោះណាមយូ (Nam Du) និងពេញចិត្តចំពោះតំបន់ទេសចរណ៍នេះ./. កោះណាមយូ (Nam Du) ស្ថិតចំងាយពីទីក្រុងរ៉ាចយ៉ា (Rach Gia) ប្រហែល ៨៣ គីឡូម៉ែត្រ ភ្ញៀវធ្វើដំណើរទៅកាន់កំពង់កប៉ាល់ល្បឿនលឿន ដើម្បីទិញសំបុត្រ។ ជារៀងរាល់ឆ្នាំ ជើងកប៉ាល់ល្បឿនលឿនទៅកាន់កោះណាមយូ (Nam Du) នាម៉ោង ៨ : ១៥ នាទី និងម៉ោង ១២: ១៥នាទី។ ពេលវេលាធ្វើដំណើរចំណាយ ២ ម៉ោងនិងតំលៃ ២១ ម៉ឺនដុង (ប្រហែល ១០ ដុល្លារអាមេរិក) ។ រីឯកបាល់ល្បឿនធម្មតាវិញ តំលៃ ១០ ម៉ឺនដុង (ប្រហែល ៥ ដុល្លារអាមេរិក) ចំណាយ ៥ ម៉ោង។ អត្ថបទ៖ ង្វៀនអាញ រូបថត៖ គីមភឿង ង្វៀនឡឹន ថុងហាយនិងលឹវត្រុងដាត
អត្ថបទផ្សេងទៀត គយគន់ពពកលើកំពូលភ្នំ ហូវថាវ (Hau Thao)11/07/2025ទេសចរណ៍សាប៉ា (Sa Pa) (ខេត្តឡាវកាយ - Lao Cai) ធ្លាប់ល្បីល្បាញ ដោយសារមានទីកន្លែងទេសចរណ៍ស្រស់ស្អាតជាច្រើន ជាមួយនឹងជួរភ្នំធំស្កឹមស្កៃ ស្រែកាំជណ្តើរលាតសន្ធឹង និង បរិយាកាសបរិសុទ្ធនៃតំបន់ភ្នំភាគពាយ័ព្យ។ ខៅផា (Khau Pha) រដូវទឹកធ្លាក់29/06/2025ទេសចរណ៍ទីក្រុង ដាណាំង (Da Nang) ក្នុងរដូវផ្កាត្រសេតពណ៌លឿង និងស្វាកន្ទុយសជើងក្រហម20/06/2025ទេសចរណ៍វត្តមែត (Met) - អារាមបុរាណស្ថិតនៅលើ “ដែនដីសេក្ខ” កូអាម (Co Am)06/06/2025ទេសចរណ៍ស្វែងយល់មណ្ឌលកេរដំណែល ត្រាងទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem)05/05/2025ទេសចរណ៍មណ្ឌលសំរាកលំហែកាយ Centara Mirage មូយណែ (Mui Ne) លំដាប់ផ្កាយ៥02/04/2025ទេសចរណ៍ផ្លូវរូងវិញម៉ុក (Vinh Moc) - ពិភពមួយប្លែកសម័យសង្រ្គាម01/04/2025ទេសចរណ៍ អត្ថបទផ្សេងទៀត