22/11/2021 08:33 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅជប៉ុនបើកឱកាសអភិវឌ្ឍន៍ថ្មីរវាងវៀតណាម-ជប៉ុន

ដំណើរទស្សនកិច្ចនេះក៏នឹងជួយប្រទេសទាំងពីរបំបែក "ផ្ទាំងទឹកកក" ដែលកំពុងរារាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងការផ្លាស់ប្តូរគ្នាដោយ សារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ហើយតាមនោះ បើកឱកាសសម្រាប់រលកអភិវឌ្ឍន៍ថ្មីគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោក Vu Hong Nam  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន


តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១។ នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅប្រទេសជប៉ុនចាប់តាំងពីពេលលោកចូលកាន់តំណែង ហើយជប៉ុនមានថ្នាក់ដឹកនាំថ្មី។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងសម្លេងវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលជំងឺរាតត្បាតមិនទាន់ត្រូវបានកំចាត់ទាំងស្រុងនោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក  Pham Minh Chinh នៅប្រទេសជប៉ុនគឺជាឱកាសសម្រាប់នាយករដ្ឋមន្ត្រីទាំងពីររូបធ្វើការពិភាក្សាឲ្យកាន់ តែស៊ីជម្រៅអំពីបញ្ហាដែលបានពិភាក្សានៅក្នុងជំនួបខាងក្រៅសន្នសីទ COP26 កន្លងទៅ។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចមានអត្ថន័យដ៏សំខាន់ ពោលគឺមិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានបង្កើតសន្ទុះសម្រាប់ភាគីទាំងពីររៀបចំពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - ជប៉ុននាឆ្នាំ ២០២៣ ខាងមុខ។ ដំណើរទស្សនកិច្ចនេះក៏នឹងជួយប្រទេសទាំងពីរបំបែក "ផ្ទាំងទឹកកក" ដែលកំពុងរារាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្លាស់ប្តូរគ្នាដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ហើយតាមនោះ បើកឱកាសសម្រាប់រលកអភិវឌ្ឍន៍ថ្មីគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Vu Hong Nam បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ បញ្ហាសំខាន់ៗមួយចំនួនរបស់ប្រទេសទាំងពីរនឹងត្រូវបាននាយករដ្ឋមន្ត្រីទាំងពីររូបធ្វើការពិភាក្សាដូចជា៖ ការតម្រង់ទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម សន្តិសុខ-នយោបាយ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការលើវិស័យប្រភពធនធានមនុស្សផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ