ព័ត៌មាន
ដំណើរទស្សនកិច្ចអាមេរិករបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការ
ដំណើរទស្សនកិច្ចអាមេរិករបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងរួមចំ ណែកជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី
លើទំព័រទី១នៃសារព័ត៌មាន Washington នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បានចុះផ្សាយបទ អត្ថាធិប្បាយក្រោមប្រធានបទ “របៀបវារៈនៅសេតវិមានរវាងវៀតណាមជាមួយអាមេ រិកនឹងរួមចំណែក ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី” ក្នុងឱកាសនាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចនៅសហ រដ្ឋអាមេរិក ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា។
អត្ថបទនេះបានវាយតម្លៃថា ដំណើរ ទស្សនកិច្ចនេះនឹងបើកចេញឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាលើគោលនយោ បាយនិងការអនុវត្តគោលនយោបាយដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ តាមនោះ វៀតណាមនិងអាមេរិកអាចធ្វើឲ្យស៊ីជម្រៅថែមទៀតនូទំនាក់ទំនងដៃ គូលើគ្រប់វិស័យដើម្បីផលប្រយោជន៍រួម និងយូរអង្វែងរបស់ប្រជាជននៃប្រទេសទាំង ពីរ។ អត្ថបទក៏បានបញ្ចប់ដោយដាក់ចេញសំណើរមួយចំនួនសំដៅរឹតបន្តឹងទំនាក់ ទំនងលើគ្រប់វិស័យវៀតណាម-អាមេរិក។
ក្នុងថ្ងៃដដែល ទំព័រវែបសាយ Asiaplomacy.com បានមានអត្ថបទវិភាគមួយ ដោយប្រធានបទ “ប្រធានាធិបតីអាមេរិក លោក Donald Trump សរសេរបន្តទំព័រ ប្រវត្តិសាស្ត្រជាមួយវៀតណាម។ អត្ថបទនេះបានចាត់ទុកថា សេចក្តីសម្រេចចិត្ត របស់លោក Donald Trump ដែលបំពេញទស្សនកិច្ចនៅវៀតណាមនាខែវិច្ឆិកាឆ្នាំ ២០១៧ ចូលរួមសន្និសីទកំពូល នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នោះ បានគួសសញ្ញានូវរបត់ថ្មី។ មជ្ឈដ្ឋានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កំពុងទន្ទឹងរង់ចាំការបើកទូលាយទំនាក់ទំនងទ្វេភាគីផងដែរ។
ក្នុងឱកាសនេះ សារព័ត៌មាន Washington Times ក្នុងច្បាប់នាថ្ងៃទី៣០ឧសភា បានចុះផ្សាយសារមួយរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ដោយគូស បញ្ជាក់ថា ៖ វៀតណាមមានបំណងកសាងទំនាក់ទំនងជាមួយរដ្ឋអំណាចរបស់ លោក Donald Trump មិនត្រឹមតែដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស ទាំងពីរវៀតណាម-អាមេរិកប៉ុណ្ណោះទេ ថែមទាំងដើម្បីផលប្រយោជន៍របស់សហ គមន៍អាស៊ានទាំងមូលនិងដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកទៀតផង។ រាល់ការ បោះជំហានយ៉ាងធំធេង ដែលទទួលបានអស់រយៈពេល២០ឆ្នាំកន្លងទៅនោះ ជាមូលដ្ឋានដើម្បីជឿជាក់ថា ទំនាក់ទំនងវៀតណាម-អាមេរិក និងបន្តបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត នារយៈពេល២០ឆ្នាំខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម