ព័ត៌មាន

ដំណើរទស្សនកិច្ចអាមេរិករបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងរួ​មចំ​ណែក​ជម្រុញ​កិច្ច​សហប្រតិបត្តិកា​រ


 ដំណើរទស្សនកិច្ចអាមេរិករបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងរួមចំ ណែកជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី

លើទំព័រទី១នៃសារព័ត៌មាន Washington នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៧ បាន​ចុះផ្សាយ​បទ អត្ថាធិប្បាយ​ក្រោម​​ប្រធាន​បទ “របៀបវារៈ​នៅសេតវិមាន​រវាងវៀតណាម​ជាមួយអាមេ រិកនឹងរួមចំណែក ជម្រុញកិច្ច​សហប្រតិ​បត្តិការ​​ទ្វេភាគី” ក្នុងឱកាស​នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្តើម​ដំណើរទស្សនកិច្ចនៅសហ រដ្ឋអាមេរិក ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែ​ឧសភា។

អត្ថបទ​​នេះបានវាយតម្លៃថា ដំណើរ ទស្សនកិច្ចនេះ​នឹងបើកចេញ​ឱកាសសម្រាប់​ភាគីទាំងពីរ​ពិភាក្សា​លើ​គោល​នយោ បាយនិងការអនុវត្ត​គោលនយោបាយ​ដែលភាគី​ទាំងពីរ​មានការយកចិត្តទុកដាក់ដូច​គ្នា។ តាម​នោះ​ វៀតណាម​និងអាមេរិកអាច​​ធ្វើឲ្យស៊ីជម្រៅ​ថែមទៀតនូទំនាក់ទំនងដៃ គូលើគ្រប់វិស័យ​ដើម្បីផល​ប្រ​យោជន៍​រួម និងយូរអង្វែងរបស់ប្រជាជននៃប្រទេសទាំង ពីរ។ អត្ថបទក៏បាន​បញ្ចប់​ដោយ​ដាក់​ចេញ​សំណើ​រ​មួយ​ចំនួន​សំដៅ​រឹតបន្តឹងទំនាក់ ទំនងលើគ្រប់វិស័យវៀតណាម-អាមេរិក។
 
ក្នុងថ្ងៃដ​ដែល ទំព័រវែបសាយ Asiaplomacy.com បានមានអត្ថបទវិភាគមួយ ដោយប្រធានបទ “ប្រធានា​ធិបតី​​អាមេរិក​ លោក Donald Trump សរសេរបន្តទំព័រ ប្រវត្តិសាស្ត្រជាមួយ​វៀតណាម។ អត្ថបទ​នេះបាន​ចាត់​ទុក​ថា សេចក្តី​សម្រេចចិត្ត របស់លោក Donald Trump ដែល​បំពេញ​ទស្សន​កិច្ចនៅ​វៀតណាមនា​ខែវិច្ឆិកាឆ្នាំ ២០១៧ ចូល​រួម​សន្និ​សីទ​​កំពូល នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី​-ប៉ាស៊ីហ្វិក (APEC) នោះ បាន​គួស​សញ្ញា​​នូវ​​របត់ថ្មី។ មជ្ឈដ្ឋាន​​ថ្នាក់ដឹកនាំនៃ​ប្រទេសទាំងពីរ កំពុងទន្ទឹងរង់ចាំការបើកទូ​លាយ​ទំនាក់​ទំនង​ទ្វេភាគី​ផងដែរ។
 
ក្នុងឱកាស​នេះ សារព័ត៌មាន Washington Times ក្នុងច្បាប់នាថ្ងៃទី៣០ឧសភា បានចុះ​ផ្សាយ​សារ​មួយ​របស់​នាយក​រដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc ដោយគូស បញ្ជាក់ថា ៖ វៀតណាមមាន​បំណងកសាងទំនាក់​ទំនងជាមួយរដ្ឋ​អំណាច​​របស់ លោក Donald Trump មិនត្រឹមតែដើម្បី​ផលប្រយោជន៍​របស់ប្រជា​ជននៃ​ប្រទេស ទាំងពីរ​វៀតណាម-អាមេរិក​ប៉ុណ្ណោះទេ ថែមទាំង​ដើម្បីផលប្រយោជន៍​របស់សហ គមន៍​អាស៊ាន​ទាំង​មូល​និង​ដើម្បី​សន្តិភាព សន្តិសុខ ស្ថិរភាព ​កិច្ចសហប្រតិបត្តិការ និងវិបុល​ភាពរួម​របស់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​និង​ពិភពលោក​ទៀតផង។ រាល់ការ បោះ​ជំហាន​យ៉ាងធំធេង ដែលទទួលបានអស់រយៈពេល២០ឆ្នាំកន្លងទៅនោះ ជា​​មូលដ្ឋាន​​ដើម្បីជឿ​ជាក់ថា ទំនាក់​ទំនង​​វៀត​ណាម-អាមេរិក​ និងបន្ត​បាន​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លាថែម​ទៀត នារយៈ​ពេល២០ឆ្នាំខាងមុខ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top