10/03/2021 14:55 GMT+7 Email Print Like 0

“ដោះលេខកូដ” រឿងរ៉ាវនៃការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាម

យកសំណាកអ្នកបើកបរនៅស្ថានីយ៍ឡានក្រុង ស្ថានីយ៍តាមដងផ្លូវ ច្រកចេញចូលខេត្តនិងផ្លូវឡានក្រុង នៅខេត្ត Binh Duong
 

យោងតាមអ្នកនិពន្ធ បទពិសោធរបស់វៀតណាមជាមួយវិធានការត្រៀមបង្ការនិងទប់ទល់ជំងឺរាតត្បាតបានជួយប្រជាជនឱ្យមានការត្រៀមចិត្តសាស្ត្រ ក្នុងការអនុវត្តតាមវិធានសុខភាពសាធារណៈរបស់រដ្ឋាភិបាល។

គេហទំព័រ Our World in Data  ដែលមានឯកទេស ខាងវិភាគទិន្នន័យ ទើបតែបានចុះផ្សាយអត្ថបទមួយដែលចាត់ទុកថា ប្រសិទ្ធភាពរបស់ វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ-១៩ គឺដោយសារកត្តាមួយចំនួន ដូចជាការអភិវឌ្ឍប្រព័ន្ធសុខាភិបាលសាធារណៈ ការ ប្តេជ្ញាចិត្តរបស់រដ្ឋអំណាចមជ្ឈិមនិង ភាពសកម្មលើគ្រប់ជ្រុងជ្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ យោងតាមអ្នកនិពន្ធរូបនេះ ឲ្យដឹងថា បទពិសោធរបស់វៀតណាមជាមួយវិធានការត្រៀមបង្ការ និងទប់ទល់ជំងឺរាតត្បាតបានជួយប្រជាជនឱ្យមានការត្រៀមចិត្តសាស្ត្រ ក្នុងការអនុវត្តតាមវិធានសុខភាពសាធារណៈរបស់រដ្ឋាភិបាល។ ជ្រុងមួយគួរឱ្យកត់សម្គាល់ នៃវិធីសាស្រ្តរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត នោះគឺការកំណត់អត្តសញ្ញាណនិងដាក់នៅដាច់ដោយឡែកករណីសង្ស័យ ជាជាងរង់ចាំឱ្យពួកគេបង្ហាញរោគសញ្ញា។ ការទប់ស្កាត់ការរីករាលដាលដល់បុគ្គលិកថែទាំសុខភាពទៅកាន់សហគមន៍ ក៏ជាយុទ្ធសាស្ត្រទប់ស្កាត់ដ៏សំខាន់មួយរបស់វៀតណាមដែរ។

អ្នកនិពន្ធនៃអត្ថបទនេះបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលវៀតណាមបានផ្សព្វផ្សាយយ៉ាងច្បាស់លាស់អំពីគ្រោះថ្នាក់នៃជំងឺរាតត្បាតកូវីដ - ១៩។ ការឆ្លើយតបរបស់វៀតណាមចំពោះការរីករាលដាលនៃជំងឺកូវីដ ១៩ ពិតជាពិសេសណាស់។ អត្ថបទបញ្ជាក់ថា៖ គ្មានប្រទេសណាមានលក្ខណៈដូចវៀតណាមទេ ដែលទទួលបានជោគជ័យក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ