• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដៃគូបៃតងសម្រាប់ខឿនកសិកម្មថ្មី

នេះគឺជាប្រធានបទនៃសន្និសីទតាមអនឡាញ នៃកម្មវិធីជួយឧបត្ថម្ភអន្តរជាតិ (ISG) ឆ្នាំ ២០២១ ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១៦ ធ្នូ ក្រោម ការដឹកនាំ របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan និងលោក Rémi Nono Womdim ប្រធានតំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ។

សន្និសីទតាមអនឡាញ នៃកម្មវិធីជួយឧបត្ថម្ភអន្តរជាតិ (ISG) ឆ្នាំ ២០២១ (រូបថត៖ VGP)

ISG ឆ្នាំ ២០២១ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីពិគ្រោះយោបល់ យ៉ាងទូលំទូលាយនូវមតិយោបល់របស់ដៃគូអន្តរជាតិនានា សំដៅសុក្រិតយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្ម ជនបទដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងផែនការធ្វើសកម្មភាពជាតិផ្លាស់ប្ដូរទៅជាប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព មានការទទួលខុសត្រូវ និងនិរន្តរភាពនៅវៀតណាមដំណាក់កាល ២០២១-២០៣០។ អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោករដ្ឋមន្ត្រី Le Minh Hoan បានសង្កត់ធ្ងន់ថា៖“ដើម្បីផ្លាស់ប្ដូរផ្នែកកសិកម្ម គឺមិនអាចធ្វើតែម្នាក់ឯងបានឡើយ ពោលគឺចាំបាច់ត្រូវមានការចែករំលែក ការរួមដំណើរជួយឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នមជ្ឈឹម និងមូលដ្ឋាននានា ជាពិសេសគឺការរួមដំណើររបស់សហគមន៍អន្តរជាតិ ដើម្បីកសាង “ដៃគូបៃតងសម្រាប់ខឿនកសិកម្មថ្មី"។ ខ្ញុំមានជំនឿជាក់ថា ដោយមានគំនិតផ្លាស់ប្ដូរថ្មី រួមគ្នាធ្វើសកម្មភាព ដោយមានការរួមដំណើរគាំទ្រយ៉ាងសកម្មរបស់សហគមន៍អន្តរជាតិ និងដៃគូនានានោះ ផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមនឹងអនុវត្តន៍បំណងប្រាថ្នាអំពីខឿនកសិកម្មអេកូឡូស៊ីជឿនលឿន ដោយផ្សារភ្ជាប់រវាងធនធានក្នុងស្រុក អត្តសញ្ញាណវប្បធម៌ សង្គមជាមួយវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top