02/09/2019 13:40 GMT+7 Email Print Like 0

ដើមទុនវិនិយោគលើការចាប់ផ្តើមអាជីវកម្មរបស់វៀតណាមបន្តកើនឡើង


 រូបថតឧទាហរណ៍ (TTXVN) 
 

 យោង​តាមការព្យាករណ៍របស់ក្រុមហ៊ុនវិនិយោកផ្សងព្រេង Cento Ventures និងមូលនិធិផ្សងព្រេង ESP Capital​ បានឲ្យដឹងថា ក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ មានការវិនិយោគចំនួន ៥៦ ករណី​ដែល​វិនិយោគ​លើ​អង្គភាព​ចាប់ផ្តើមអាជីវកម្មនៅវៀតណាមដោយមានទឹកប្រាក់រុបជិត ២៥០ លានដុល្លារអាមេរិក ហើយ​គេ​ព្យាក​រណ៍ថានៅដំណាច់ឆ្នាំនេះ អាចសម្រេចបាន ៨០០ លានដុល្លារពោល ដែលជិត​ទ្វេដ​ង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ទៅមិ​ញ​។
 
ល្បឿនកំ​ណើននេះ ធ្វើឱ្យប្រទេសវៀតណាមឈរនៅលំដាប់ទី ៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្តីពីកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​និង​តម្លៃវិនិយោគ។
 
ក្រៅពីការ​មានក្រុមហ៊ុនបច្ចេកវិទ្យាដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក     ជាលើ​ក​ដំបូង​នៅប្រទេស​វៀត​ណាម​ ប៉ុន្តែឥឡូវនេះវៀតណាមក៏មានក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មរាប់សិបក្រុមហ៊ុន ដែលកំពុង​ត្រូវ​កំណត់​តម្លៃ​ពី​ ១០០ លានដុល្លារអាមេរិកឡើទៅផងដែរ។ អ្នកជំនាញវាយតម្លៃថាសហគ្រាសបច្ចេកវិទ្យា      វៀតណាម​មួយ​ចំនួ​នបានចាប់យកឱកាសជាបណ្តើរៗជាមួយវិស័យដែលត្រូវបាន ចាត់ទុកថាជា​អនាគត​នៃពិភពលោក​ដូច​ជា​វិស័យ​បញ្ញាសិប្បនិម្មិតផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ