ដាយណាម (Dai Nam) - ទីកន្លែងឥតព្រំដែនចំពោះរាល់ចំណង់ចំណូលចិត្ត
លោកស្រី ង្វៀនផឿងហាំង (Nguyen Phuong Hang) - នាយករងក្រុមហ៊ុនភាគហ៊ុនដាយណាម (Dai Nam) ជាអ្នកផ្តើមគំនិតនិងជាអ្នកប្រតិបត្តិផ្ទាល់ នៃទីលានប្រណាំងដាយណាម (Dai Nam) ទម្រង់សម្ពន្ធទីលានប្រណាំង “ប្រាំក្នុងមួយ” ជាទីលានល្បែងលំដាប់អន្តរជាតិ បម្រើភ្ញៀវទេសចរណ៍ក្នុងស្រុកនិងបរទេស។ ក្នុងអំឡុងពេល១០ឆ្នាំកន្លង ដោយណាម (Dai Nam) មិនបង្អង់កែលម្អគុណភាពសេវាកម្ម និងផ្លាស់ប្តូរថ្មីទស្សនវិស័យយុទ្ធសាស្រ្ត ចាត់ទុកភ្ញៀវទេសចរណ៍ ជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ ដើម្បីតស៊ូក្លាយជាមណ្ឌលទេសចរណ៍មិនត្រឹមតែមានសំណង់ស្រស់ស្អាត នៅទាំងសុក្រិតអំពីគុណភាពសេវាកម្មទៀតផង។ ក្រៅពីការងារប្រមូលផ្តុំកសាងហេដ្ឋរចនាសម្ពន្ធ នៃទីលានប្រណាំងតាមបែបស្តង់ដាអន្តរជាតិ លោកស្រីហាំង (Hang) នៅបញ្ជាកែច្នៃផ្នែកសំខាន់ៗមួយចំនួននៅក្នុងមណ្ឌលទេសចរណ៍ដាយណាម (Dai Nam) ដែលភ្ញៀវទេសចរណ៍សុទ្ធតែអាចទទួលបានអារម្មណ៍នៃភាពផ្លាស់ប្តូរថ្មី តាំងពីក្រឡេកសំឡឹងដំបូងម្លេះ។ ជញ្ជាំងកំផែងដាយណាម (Dai Nam) ធ្លាប់តែមានភាពស្រអាប់អែបក្រោមរូបសំណាកធំៗដែលធ្វើអំពីដីឥដ្ឋ ឥឡូវបានជំនួសទៅវិញដោយខ្លោងទ្វារខ្ពស់ត្រដែត បង្ហាញច្រកចូលអមទៅដោយជញ្ជាំងកំផែកដ៏វិចិត្រ។
ភ្ញៀវទេសចរណ៍ទៅកាន់មណ្ឌលទេសចរណ៍ដាយណាម (Dai Nam) អាចគយគន់មើលសំណង់ស្អាតនិងទំនើបជាង នៅក្នុងខឿនមូលដ្ឋានបែបស្ថាបត្យកម្ម ដែលមានលក្ខណៈតម្លៃវប្បធម៌អរូបី ដែលលោកហ្វីញអ៊្វីយុង (Huynh Uy Dung) (អ្នកបង្កើតមណ្ឌលទេសចរណ៍ដាយណាម - Dai Nam) បានស្ថាបនាឡើង។ ជាការគួបផ្សំមួយសមស្រប់នឹងនិន្នាការអភិវឌ្ឍន៍នៃសម័យកាល ប៉ុន្តែនៅតែរំលេចបានលក្ខណៈវប្បធម៌ប្រពៃណី ពោរពេញទៅដោយអត្តសញ្ញាជាតិ។ មណ្ឌលទេសចរណ៍ដាយណាម (Dai Nam) មានផ្ទៃដីទូលាយ ជាមួយពិពិធសេវាកម្មបម្រើទេសចរណ៍វប្បធម៌ ស្វែងយល់ លេងកម្សាន្តដ៏ទាក់ទាញចិត្ត បានញែកចេញជា៦មណ្ឌលផ្សេងគ្នា៖ មណ្ឌលទីស្ការបូជា មណ្ឌលលេងល្បែងកម្សាន្ត សួនសត្វ សមុទ្រសិប្បនិម្មិត សម្ពន្ធទីលានប្រណាំង “ប្រាំក្នុងមួយ” និងភោជនីយដ្ឋាន - សណ្ឋាគារដាយណាម (Dai Nam) ជួយឲ្យភ្ញៀវទេសចរណ៍ក្រេបយករាល់កាលៈទេសៈទេសចរណ៍ជាប់ឌិតអារម្មណ៍ ពេលអញ្ជើញមកដល់ដាយណាម (Dai Nam)។ រួមនិន្នាការអភិវឌ្ឍន៍បែបលក្ខណៈសកលលោក ដែលមណ្ឌលទេសចរណ៍ដាយណាម (Dai Nam) កំពុងឆ្ពោះទៅរក ទម្រង់រូបភាពនិងពិពិធនៃមុខកីឡាប្រណាំង ទីលានប្រណាំងដាយណាម (Dai Nam) ទៅអនាគតចាត់ទុកជាទីកន្លែងប្រកួតប្រណាំងសម្រាប់ពាន់រង្វាន់កីឡាក្នុងតំបន់ និងអន្តរជាតិ។ តាមរយៈនោះ ក្លាយជាបរិស្ថានស្វែងរកទេពកោសល្យកីឡា ពិតជាចំណុចសំខាន់ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ មកជាមួយខេត្តប៊ិញយឿង (Binh Duong) រួមចំណែកជម្រុញការអភិវឌ្ឍទេសចរណ៍តំបន់សេដ្ឋកិច្ចសំខាន់នៅទិសខាងត្បូងនិងទូទាំងប្រទេស។ ចំពោះបំណងនាំមកភាពងាយស្រួល និងស្រស់ស្រាយសម្រាប់ភ្ញៀវទេសចរណ៍ លោកស្រីហាំង (Hang) មិនបង្អង់ផ្លាស់ប្តូរស្ទើរតែទាំងអស់គ្រប់ផ្នែកនៅក្នុងមណ្ឌលទេសចរណ៍ដាយណាម (Dai Nam) ដើម្បីបម្រើភ្ញៀវទេសចរណ៍ក្នុងស្រុកនិងបរទេស ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជំនាញជាងថែមទៀត។
នៅច្រើនឆ្នាំកន្លង ដាយណាម (Dai Nam) ជាអ្នកឧបត្ថម្ភលំដាប់ថ្នាក់សម្រាប់កម្មវិធីសប្បុរសធម៌សង្គមមានអត្ថន័យ ជាពិសេសថ្មីៗនេះ កម្មវិធីបេះដូងអមតៈ (Hang Huu) - ផ្តល់ជំនួយកុមារក្រីក្ររងជំងឺបេះដូង តាំងពីកំណើតនៅលើទូទាំងប្រទេស។ រៀងរាល់ឆ្នាំកម្មវិធីនាំមកភាពសប្បាយរីករាយ និងសុភមង្គល ជូនជាង៥០០ករណី និងកម្មវិធីបេះដូងអមតៈ (Hang Huu) នឹងរក្សាលុះដល់ឆ្នាំ២០៣០។ មកដល់សព្វថ្ងៃ ប្រាក់ចំណូលទូទៅដែលបានពីទីលានប្រណាំងដាយណាម (Dai Nam) បន្ទាប់ពីពេលចំណាយថវិការសកម្មភាពនិងជួសជុល នឹងបញ្ជូនប្រាក់ទៅបម្រើសហគមន៍ ផ្តល់ផ្ទាល់គឺមូលនិធីអមតៈ (Hang Huu)។ នេះជាទឹកចិត្ត ដ៏មានអត្ថន័យរបស់លោកហ្វីញអ៊្វីយុង (Huynh Uy Dung) និងលោកស្រីង្វៀនផឿងហាំង (Nguyen Phuong Hang) ជាអ្នកដឹកនាំដាយណាម (Dai Nam) តែងឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍តម្លៃល្អស្អាតបម្រើសហគមន៍៕
អត្ថបទ៖ ង្វៀនវូថាញដាត - រូបថត៖ ឯកសារដាយណាម (Dai Nam)
មកទេសចរណ៍ខេត្តកាម៉ាវ (Ca Mau)
កោះថើយសើន (Thoi Son)
ភ្ញៀវទេសចរណ៍មកកម្សាន្ត នៅឆ្នេរសមុទ្រ មីខេ (My Khe) យ៉ាងច្រើនកុះករ
រូបសំណាកព្រះយេស៊ូធំបំផុតទ្វីបអាស៊ីនៅខេត្តវូងតាវ (Vung Tau)
លើដងទន្លេហូវយ៉ាង (Hau Giang)
សុខសាន្តអែវយ៉ (Eo gio)
ព្រៃស្មាច់ផ្កាពណ៌លឿងរីកដ៏ត្រចះត្រចង់
សម្រស់បណ្តាចំណោតជម្រាលភ្នំនិងខ្ពស់បំផុត ក្នុងតំបន់ពាយ័ព្យ
មកទស្សនាបាតបឹង ហ័រប៊ិញ (Hoa Binh)
អាថ៌កំបាំងបង្គោលសិលាវត្តយ៉ាម (Dam)
រហស្ថានអានធើយ (An Thoi)
ទស្សនាផ្ទះបុរាណបំផុតនៅស្រុកដយ (Doai)
ឡើងកំពូលភ្នំមួរ (Mua)
“កោះតូចគ្របដណ្តប់ដោយពណ៌បៃតង” ស្ថិតនៅក្បែរទន្លេទៀន (Tien)
ទេសចរណ៍ឧទ្យាជាតិ ពូម៉ាត (Pu Mat) នៅខេត្ត ងេអាន (Nghe An)
ទេសចរណ៍រដ្ឋធានីហាណូយ (Ha Noi) ដោយជិះឡានក្រុងពីរជាន់
ថ្លាឈ្វេង ទឹកសមុទ្រឆ្នេរសៅ (Sao) ស្រុកកោះភូក្វឹក (Phu Quoc)
ឆ្នេរបាយរ៉ាង (Bai Rang) - ទំនុកចម្រៀងចម្រុះនៃព្រៃព្រឹក្សានិងមហាសមុទ្រ
សេចក្តីអញ្ជើញពីស្រុកណាមយ៉ាង (Nam Giang)
ចំណាប់អារម្មណ៍កោះតាមហាយ (Tam Hai)
ទស្សនីយភាពភូមិកំណើតអ៊ុំនៅស្រុកណាមដាន (Nam Dan)
ធ្វើដំណើរតាមបណ្តោយផ្លូវក្បែរសមុទ្រដ៏ស្រស់ស្អាតបំផុត នៅប្រទេសវៀតណាម
ស្លាកស្នាមព្រលានយន្តហោះតាកើន (Ta Con)
នាវាដឹកអ្នកដំណើរក្រុងសាយហ្គន
Ramsar Lang Sen - ទីកន្លែងដ៏ចាប់ចិត្តសំរាប់ភ្ញៀវទេសចរណ៍