ដងរែក - អាវុធនៃប្រជាជនវៀតណាម
ផ្តើមពីរូបរាងនិងរចនាសម្ពន្ធពិសេសនៃដងរែក គ្រូគុនទាំងឡាយ នៅភូមិក្បាច់គុនបុរាណវៀតណាម បានដកពិសោធន៍និងច្នៃប្រឌិតបង្កើតចេញ ក្បាច់គុនជាមួយនឹងស្នៀតពិសេសដោយឡែករបស់វា។ តាមពាក្យសម្តីលើកសរសើរ នៅភូមិតឹនខាញ - បាត្រា (Tan Khanh – Ba Tra) (ខេត្តប៊ិញយឿង - Binh Duong សព្វថ្ងៃ) មានលោកយាយ វ៉ ធីវ៉ួង (Vo Thi Vuong) (នៅហៅថាយាយណាំវ៉ួង - Nam Vuong) រស់នៅនាចុងសតវត្សរ៍ទី១៩ ដើមសតវត្សរ៍ទី២០ ព្រឹទ្ធាចារ្យខាងក្បាច់គុនតឹនខាញ - បាត្រា (Tan Khanh – Ba Tra) ធ្លាប់មានកិត្តិនាមល្បីល្បាញ ពេលប្រើបានសម្ភារកសិកម្មជាច្រើនប្រភេទ ក្នុងនោះមានដងរែក ដើម្បីវាយតបទៅនឹងសត្រូវ ចោរប្លន់ មកអ៊ុកឡុកលើលោកយាយ ក្នុងពេលដែលកំពុងពលកម្ម ឬលក់ដូរ។ សព្វថ្ងៃ នៅសង្កាត់ តឹនផឿកខាញ (Tan Phuoc Khanh) (ទីរួមស្រុកតឹនអ្វៀន - Tan Uyen ខេត្តប៊ិញយឿង - Binh Duong) ព្រមទាំងមានស្ថាននាម “ត្រួងបាណាំវ៉ួង (Truong Ba Nam Vuong) - តំបន់ដីលោកយាយណាំវ៉ួង” នោះជាទីកន្លែងដែលលោកយាយ ធ្លាប់បានប្រើដងរែកវាយបណ្តេញចោរប្លន់។ អ្នកស្រុកតែងធ្វើដងរែកដោយឫស្សីចាស់ ឬពីងពង់ចាស់ មានប្រវែងជាងមួយម៉ែត្រ សងខាងមានក្បាលពីរ សម្រាប់រក្សាទំនិញមិនឱ្យស្រុតចុះ។ ដងរែកមានកម្រិតរឹង កម្រិតកោង និងកម្រិតទន់មានកំណត់ សម្រាប់ដែលពេលពលកររែងទំនិញលើស្មា ភាពទន់នឹងជួយកាត់បន្ថយការឈឺស្មា បាត់កម្លាំងផង និងជួយលំនឹងនៅលើស្មាផងដែរ។
ប្រើដងរែកក្នុងការតទល់មានភាពរស់រវើក របៀបកាន់ដងរែក អាចកាន់ដោយដៃទាំងពីរ ឬកាន់តែដៃម្ខាង។ ក្នុងករណីការពារខ្លួន ដងរែកជាមួយប្រវែងនិងកម្រិតរឹងធម្មជាតិ ប្រើសម្រាប់វាយផាត់ចោល រង រាំងស្កាត់ខ្លួនទាំងមូល។ ក្នុងករណីវាយប្រហារ ដងរែកជាមួយនឹងកាយវិការសម្បូរបែបដូចជា សំពង បុក ទ្ពក់ វាយលះទទឹង គ្រវែង ចាក់ វាយពីលើ - ពីក្រោមទៅលើដៃគូ ក៏មានភាពរស់រវើក និងមានប្រសិទ្ធភាពខ្ពស់។ ដងរែកជាប្រភេទអាវុធរឹងមាំ ដូច្នេះពេលប្រើប្រាស់អាវុធនេះ ត្រូវប្រើកម្លាំងច្រើន ហ្មឹងម៉ាត់ តទល់ផ្ទាល់ជាមួយនឹងអាវុធផ្សេងៗ។ ដងរែកបានរាប់បញ្ចូលជាអាវុធខ្នាតវែង គុណប្រយោជន៍វាយប្រយោល ប្រើសម្រាប់វាយប្រហារនិងការពារពីចម្ងាយ យ៉ាងមានប្រសិទ្ធភាព។ តាមគ្រូគុន ហូតឿង (Ho Tuong) ព្រឹទ្ធាចារ្យបក្សគុន តឹនខាញ - បាត្រា (Tan Khanh – Ba Tra) ដើម្បីហាត់ជាមួយនឹងអាវុធដងរែក សិស្សមធ្យមសិក្សា (ហាត់គុនចាប់ពី១មួយឆ្នាំឡើងទៅ) សុទ្ធតែអាចហាត់បានទាំងអស់។ តែម្យ៉ាង ហាត់និងបង្ហាញត្រូវនឹងកម្លាំងដែលបញ្ចេញ ព្រមទាំងសម្រេចបានភាពស្ទាត់ជំនាញ ត្រូវតាមក្បូនខ្នាត និងកម្រិតជាក់លាក់ត្រឹមត្រូវខ្ពស់ គឺត្រូវមានកម្រិតវិជ្ជាត្រឹមថ្នាក់គ្រូបង្វឹក (ខ្សែក្រវាត់លឿង មានន័យថាហាត់ចាប់ពី៣ឆ្នាំឡើងទៅ)។ ក៏តាមគ្រូគុននេះ ក្បាច់គុនដងរែក ធ្លាប់មានសិស្សគណនៃបក្សគុណ ទៅសម្តែងជាច្រើនកន្លែង ក្នុងនោះ មានគ្រូបង្វឹក ង្វៀន ទ្រុងណាម (Nguyen Trung Nam) បានសម្តែងក្បាច់គុណនេះ ដណ្តើមបានមេដៃសំរឹទ្ធ នាមហោស្រពក្បាច់គុនបុរាណនៅភូមិខាងត្បូងវៀតណាមពីរលើក (២០១៧ - ២០១៨) ដឹកនាំរៀបចំដោយសហព័ន្ធក្បាច់គុនបុរាណទីក្រុងហូជីមិញ៕
អត្ថបទនិងរូបថត៖ សើនងៀ
ក្បាច់គុនផ្លិត
ពិសេសក្បាច់គុនក្រមា
Victory 8៖ ពានប្រដាល់ជំនាញដំបូងបង្អស់ នៅរដ្ឋធានីហាណូយ
សាលាគុនតេវឡុង (Tieu Long) - នាគបារាំងខ្លាំងពូកែ
ធ្វីផាប់ (Thuy Phap) - ក្បាច់គុនវៀតណាមសុទ្ធសាធ នៅលើទឹកដីបែលហ្ស៊ិក
ភាពទាក់ទាញនៃចំបាប់ប្រពៃណី
ហាត់ Yoga ជាមួយខ្សែ - មុខកីឡាថ្មីមួយ
ទៅមើលទីលានប្រណាំងសេះថៀនម៉ា (Thien Ma) - Madagui
Arnis៖ សិល្បៈប្រយុទ្ធដោយដំបង
កញ្ញាលេងអុកចិន៩X ជាមួយស្នាដៃគួរអោយកោតសរសើរ
ក្បាច់គុនសុនក - ចម្លែកតែមានភាពគ្រោះថ្នាក់ខ្លាំង
ម៉ុងសាយវៀតណាមបង្កើតកិត្តិសព្ទលើឆាកអន្តរជាតិ
ក្បាច់គុនឡាកវៀត (Lac Viet) - ស្មារតីវេជ្ជសាស្រ្តក្បាច់គុនបុរាណ
សាលាគុនការពារខ្លួនជាមួយក្បាច់គុនបុរាណវៀតណាម
នាំឆត្រយោងដ៏គ្រោះថ្នាក់ក្លាយទៅមុខកីឡាប្រកួតជាផ្លូវការ ក្នុងតំបន់
ភាពគ្រោះថ្នាក់ដោយអាវុធកាំបិតខ្នាយមាន់
អាវុធពិសេស ”លំពែងអឌ្ឍចន្ទ”
Kendo - ក្បាច់គុនហ្វឹកហាត់ចរិតអ្នកកាន់ដាវ
គ្រូបង្រៀនគុន ក្វានវ៉ឹនទ្រៀវ(Quan Van Trieu) – អ្នករក្សាបណ្តាស្នៀតដ៏អស្ចារ្យរបស់បក្សគុនណាមតុង (Nam Tong)
ភាពពិសេសនៃស្នៀតក្បាច់គុនមាន់
កន្លែងបណ្តុះពន្លកទេពកោសល្យវាយកូនគោលវៀតណាម
សាលាគុនជ្រកកោណក្នុងអារាម
ចំណងមិត្តភាពវៀតណាម – ថៃនៅមជ្ឈមណ្ឌលបាល់ទាត់ S&A Academy
ក្បាច់គុនពាងលើទឹកដីធូយុវម៉ោក (Thu Dau Mot)
កីឡាបាល់បោះ (Wiserball) គួរឲ្យចាប់ចិត្ត