31/10/2021 22:49 GMT+7 Email Print Like 0

ញាំក្តាមសេះ

ញាំក្តាមសេះជាមុខម្ហូបបើកឆាកឆ្ងាញ់ពិសា ដែលប្រជាជនទូទាំងតំបន់ស្រុកប្រទេស សុទ្ធតែចង់មាននៅក្នុងតារាងម្ហូបអាហារ សម្រាប់ខ្លួន។

ប្រភពដើមនៃម្ហូបញាំក្តាមសេះ មានមកពីប្រជាជនរស់នៅតំបន់សមុទ្រភូមិភាគកណ្តាលវៀតណាម ទីកន្លែងដែលនេសាទក្តាមសេះជាប្រចាំ។ ពួកគាត់ផ្សំនឹងសាច់ក្តាម ជាមួយវត្ថុធាតុដូចជា៖ ជីបន្លែ ការ៉ូត សណ្តែកដីលីង ផ្លែល្ហូងលាយច្របាច់ជាមួយគ្នា ហៅថាញាំក្តាមសេះ។

ញាំក្តាមសេះបានច្នៃដូចខាងក្រោម៖ ជ្រើសក្តាមសេះធំធាត់ យកទៅស្ងោរ ឬចំហុយ។ បន្ទាប់មក យើងបកសម្បកយកតែសាច់។ ផ្លែល្ហូង មើម​ការ៉ូត ឈូសជាសសៃតូច សណ្តែកដីលីងឈ្ងុយ បន្លែស្រស់ និងថែមបន្តិចសាច់គោហែកជាសសៃ។ លាយទឹកច្របល់ជូរអែម ដើម្បីដាក់ចូលច្របាច់លាយនឹងសាច់ក្តាមបន្លែខាងលើ។ បង្កើតបានជាម្ហូបញាំឈ្ងុយឆ្ងាញ់ លេចធ្លោទៅដោយពណ៌ក្រហមការ៉ូត ពណ៌សផ្លែល្ហូង ពណ៌បៃតងស្រស់ជីបន្លែ។ ក្បែរនោះនៅមានសាច់ក្តាមសេះពណ៌ក្រហម ទាំងអស់លាយជាមួយគ្នា បង្កើតបានជារសជាតិឈ្ងុយឆ្ងាញ់ ទាក់ចិត្ត។

 


វត្ថុធាតុម្ហូបញាំក្តាមសេះ រួមមាន៖ ក្តាមសេះ ផ្លែល្ហូង សណ្តែកដី ជីបន្លែស្រស់ៗ។ល។

 

សាច់ក្តាមសេះដែលបានបកសម្បករួច។

 

ម្ហូបញាំក្តាមសេះជាម្ហូបបើកឆាកនៅតាមពិធីជប់លៀង។

 

អ្នកស្រុកភូមិភាគកណ្តាលវៀតណាម ម្ហូបក្តាមសេះនៅបង្ហាញពីឯកត្តភាពចិត្តទូលាយ កក់ក្តៅនៃម្ចាស់ផ្ទះ ពេលទទួលស្វាគមន៍ភ្ញៀវអញ្ចើញមកលេងផ្ទះខ្លួន។ នោះក៏ជាម្ហូបដែលផ្សំវត្ថុធាតុចម្បងនៃម្ហូបអាហារវៀតណាមដូចជា៖ ទឹកជ្រលក់រសជាតិជូរផ្អែម  ជីបន្លែរសជាតិផ្អែមត្រជាក់  ផ្លែល្ហូង ការ៉ូតរសជាតិផ្អែមស្រួយ ព្រមទាំងរសជាតិឈ្ងុយៗ ទ្រលាន់នៃសាច់ក្តាមសេះ៕


អាសយដ្ឋាន ម្ហូបញាំក្តាមសេះ Oson ៖
ច្រកផ្លូវលេខ១ ផ្លូវត្រឹនហ្វីលេវ (Tran Huy Lieu) ១០៥ - C៥ យ៉ាងវ៉ (Giang Vo) ក្រុងហាណូយ។
ទូរសព្ទ៖ 097.885.3579 - 039.857.4102

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង
ប្រែសម្រួល៖ រីកើង

បណ្តាអត្ថបទបានផ្សាយ