ជំរុញធ្វើសមាហរណកម្មតំបន់តាមរយៈ ACMECS 7, CLMV 8 និង WEF-Mekong
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រសួងការបរទេសបាន រៀបចំសន្និសីទកាសែតអន្តរជាតិ មុននឹងសន្និសីទជាន់ខ្ពស់ នៃប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា និងវៀតណាមលើកទី៨ សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៣ទន្លេ Ayeyawady , Chao Phraya , Mekong លើកទី៧ និងសន្និសីទវេទិកាសេដ្ឋកិច្ចសកល តំបន់ទន្លេមេគង្គ។ សន្និសីទទាំងនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទិ២៤ដល់ថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ស្ដីអំពី តួនាទីរបស់វៀតណាម ក្នុងសន្និសីទទាំងនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Dang Dinh Quy បានអះអាងថា៖
“ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវ វៀតណាមបាននិងកំពុងមានការរួមវិភាគទានសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការ CLMV និងACMECS ម្ចាស់ការផ្តល់មតិ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ CLMV និងACMECS កាន់តែប្រសិទ្ធិភាពនិងជាក់ស្ដែង ពីមួយថ្ងៃទៅមួយថ្ងៃ៕”
តាម VOV5 - វិទ្យុសំឡេងវៀតណាម