ព័ត៌មាន

ជំរុញធ្វើសមាហរណកម្មតំបន់តាមរយៈ ACMECS 7, CLMV 8 និង WEF-Mekong


ជំរុញធ្វើសមាហរណកម្មតំបន់តាមរយៈ ACMECS 7, CLMV 8 និង WEF-Mekong

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រសួងការបរទេសបាន រៀប​ចំសន្និសីទ​កាសែត​អន្តរជាតិ​ មុន​នឹងសន្និសីទ​ជាន់ខ្ពស់ នៃប្រទេស​ឡាវ  កម្ពុជា​ មី​យ៉ាន់ម៉ា និង​វៀតណាម​លើកទី​៨ សន្និសីទ​ជាន់​ខ្ពស់​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​៣​ទន្លេ Ayeyawady , Chao Phraya , Mekong លើក​ទី៧ និង​សន្និសីទ​វេទិកា​សេដ្ឋកិច្ច​សកល​ តំបន់​ទន្លេមេ​គង្គ។ សន្និសីទ​ទាំងនេះនឹង​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទិ​២៤​ដល់​ថ្ងៃទី​២៦ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ស្ដីអំពី តួនាទីរបស់វៀតណាម ក្នុងសន្និសីទទាំង​នេះ អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​  Dang Dinh Quy បាន​អះអាង​ថា៖

​“​ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវ វៀតណាមបាននិងកំពុងមាន​ការរួម​វិភាគ​ទាន​សំខាន់ ក្នុង​កិច្ច​សហប្រតិបត្តិការ​ CLMV និងACMECS ម្ចាស់ការ​ផ្តល់​មតិ ដើម្បីជំរុញ​កិច្ចសហប្រតិបត្តិការ​ CLMV ​និងACMECS​ កាន់តែប្រសិទ្ធិភាព​និង​ជាក់ស្ដែង ពីមួយថ្ងៃទៅមួយ​ថ្ងៃ៕”

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top