25/06/2021 17:50 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង​សហរដ្ឋ​អាមេរិក

នាថ្ងៃទី ២៣ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Ha Kim Ngoc មានជំនួបជាមួយ លោក Dan Sullivan សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋនៅរដ្ឋ Alaska សំដៅជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋ អាមេរិក។
 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Ha Kim Ngoc និងសមាជិកព្រឹទ្ធសភា លោក Sullivan


នៅក្នុងជំនួបនេះភាគីទាំងពីរបានឯកភាពគ្នាពង្រឹងថែមទៀតនូវសសរស្តម្ភសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័យថាមពល កសិកម្ម និងទេសចរណ៍។ សមាជិកព្រឹទ្ធសភា លោក Sullivan បានអះអាងថា រដ្ឋ Alaska មានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការស្ដីពីពាណិជ្ជកម្ម ប្រេងឥន្ធនៈរាវ (LNG) ជាមួយវៀតណាម។ ភាគីទាំងពីរបានឯកភាពគ្នាអំពីសារៈសំខាន់នៃការដែលប្រទេសទាំងពីររក្សាកិច្ចសន្ទនាឈរលើស្មារតីកសាង ដើម្បីដោះស្រាយរាល់បញ្ហានៅខុសប្លែកគ្នា។

ចំពោះបញ្ហាក្នុងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នានោះ ភាគីទាំងពីរបានផ្ដោតសំខាន់លើការផ្ដល់ប្រភពកម្លាំងចាំបាច់ ដើម្បីអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិកឱ្យមានប្រសិទ្ធិភាព។ ភាគីទាំងពីរបានចែករំលែកទស្សនៈថាសហរដ្ឋ អាមេរិកគួរតែបន្តដើរតួនាទីស្ថាបនានិងរួមចំណែករក្សាសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ ដោយផ្អែកលើច្បាប់សមុទ្រខាងកើត និងតំបន់មហាសមុទ្រឥណ្ឌា - អាស៊ី - ប៉ាស៊ីហ្វិក។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc មានគោលបំណងថា ព្រឹទ្ធសមាជិក Sulliban រួមជាមួយព្រឹទ្ធស ភារដ្ឋសភា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងយកចិត្តទុកដាក់ថែមទៀត ដើម្បីវៀតណាមទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ នាពេលឆាប់ៗ សំដៅរុញថយក្រោយជំងឹរាតត្បាត អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយសុវត្ថិភាព ក៏ដូចជាស្ដារសេដ្ឋកិច្ចសង្គមឡើងវិញផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ