• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងភាពជាដៃគូវៀតណាម - កាណាដា


 ទិដ្ឋភាពនៃពិធី (រូបថតៈ qdnd.vn) 
 

 នាថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៩ នៅទីស្នាក់ការនៃក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទទួលជួបជាមួយលោកស្រី Deborah Paul ឯក​អគ្គរាជទូតកាណាដាប្រចាំនៅវៀតណាម ក្នុងឱកាសមកបំពេញបេសកកម្មការទូតនៅវៀតណាម។ 
 
ចូលរួ​ម​អបអរសាទរចំពោះការដែលលោកស្រី Deborah Paul ដែលត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គ​រដ្ឋ​ទូត​កាណាដា​ប្រចាំ​នៅ​វៀតណាមនោះ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich បានជឿជាក់ថា ក្នុងអាណត្តិ​បំពេញ​បេសកម្ម​កាទូ​តរបស់ខ្លួន លោកស្រី Deborah Paul នឹងបង្កលក្ខណៈងាយស្រួល ដើម្បីទំនាក់​ទំនង​យោធា​ទ្វេភាគី​រវាង​ប្រ​​ទេស​ទាំងពីរ បន្តអភិវឌ្ឍន៍យ៉ាងរលូន រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូវៀត ណាម - កាណាដា។
 
ជាការឆ្លើយ​តប លោកស្រី Deborah Paul បានសម្តែងក្តីសោមនស្សរីករាយនិងគោល បំណង​ចង់ទទួល​បានកា​រ​គាំទ្រពី​វៀត​ណាម និងបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូ​លាយ (ADMM+) ផងដែរ។  លោកស្រីក៏ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពថែរក្សាសន្តិភាព​របស់វៀត​ណាម​និង​សម្តែង​នូវការ​ត្រៀមខ្លួនជាស្រេច ក្នុងការ​ចែករំលែកបទពិសោធ​ន៍ជាមួយវៀត​ណាម សម្រាប់ការ​ចូលរួម​ជាមួយ​កងកម្លាំង​រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។  យ៉ាងណាមិ​ញ ក្នុងតួនាទីថ្មីនេះ លោកស្រី Deborah​ Paul នឹងខិតខំប្រឹង​ប្រែងរួមចំណែកលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​មិត្តភាព​រវាងប្រទេស​ទាំងពីរ​ ក្នុងនោះមានទំនាក់ទំនងការពារជាតិ​ទ្វេភាគីវៀតណាម - កាណាដាផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top