16/01/2019 09:06 GMT+7 Email Print Like 0

ជំរុញថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម - កម្ពុជា


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបជាមួយសម្រេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា 

 នៅខាងក្រៅកិច្ចប្រជុំជាប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិកលើកទី ២៧ (APEC-27) នោះ នាថ្ងៃទី១៥ ខែ​មករា​ ឆ្នាំ​​២០១៩ ប្រធានរដ្ឋសភាវៀតណា​ម លោកស្រី Nguyen Thi​ Kim Ngan បាន​អញ្ជើញ​ជួប​ជាមួយ​សម្រេច​ហ៊ុន​សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា។
 
នៅក្នុងជំនួប​នេះ លោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវ​ជំនឿជាក់​ថាក្រោម​ព្រះរាជ​កិច្ច​ដឹកនាំ​របស់​ព្រះករុណា​ ព្រះបាទសម្តេច ព្រះបរមនាថន​រោត្តម សីហមុនី ព្រឹទ្ធសភា រ​ដ្ឋសភា ​និង​រាជរដ្ឋាភិបាល ដែល​គណ​បក្ស​ប្រជា​ជន (CPP) ជាស្នូលនោះ ប្រទេសកម្ពុជានឹងបន្តស​ន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភា​ព ប្រជា​ជន​កម្ពុជា​បន្ត​ទទួល​បាន​សមិទ្ធផលដ៏ធំធេងថែមទៀតក្នុងបុព្វ​ហេតុកសាងប្រទេ​សជាតិវិបុលភាព មានតួនា​ទី និង​ឋានៈ​កាន់​តែខ្ពស់​នៅក្នុ​ង​តំបន់​ និង​លើពិភពលោ​ក​។
 
រំលឹកអំពីការ​ដែលប្រទេស​ទាំងពីរ​បាន​រួម​សហការ​រៀប​ចំរាល់​កិច្ច​ប្រជុំ​ប្រកប​ដោយ​ជោគ​ជ័យ​នារយៈ​ពេល​កន្លង​ទៅ ក្នុ​ងនោះមាន ពិធីរំលឹកខួបលើកទី ៤០ ទិវាជ័យជំនះលើរបប​ប្រល័យពូជសាសន៍ប៉ុលពត (ថ្ងៃទី ​៧ មករា) នោះ ស​ម្ដេចហ៊ុនសែន​នាយករដ្ឋមន្ត្រីបានអះអាងថា កម្ពុជាមាន​ការអភិវឌ្ឍន៍ដូចសព្វនេះ គឺមិ​នអាច​កាត់​ផ្ដាច់​ពីការ​ជួយ​ឧតប្ថម្ភគាំទ្ររបស់វៀតណាម​ឡើយ។ សម្ដេចហ៊ុនសែនបានចាត់​ទុកថា នាពេលខាងមុខ ប្រទេស​ទាំង​ពីរគប្បីបន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើ​ម្បីជំរុញទំនាក់​ទំនង​មិត្តភាព​ជាប្រពៃណី​រវាង​វៀត​ណាម​ និង​កម្ពុជាឲ្យកាន់តែ​អភិវឌ្ឍន៍ផង​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ