13/10/2019 07:55 GMT+7 Email Print Like 0

ជំរុញកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សេដ្ឋកិច្ចស្នូលភាគខាងជើង

​នេះ​​ជាគោលដៅនៃសារាចរណ៍លេខ២៥ដែលទើបតែបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc​ ចុះហត្ថលេខាចេញផ្សាយ។ 
 
តំបន់​សេដ្ឋកិច្ច​ស្នូលភាគខាងជើងមានខេត្តក្រុងចំនួន៧គឺ៖ Ha Noi Hai Phong Quang Ninh Hai Duong Hung Yen Vinh Phuc និង Bac Ninh។ នេះជាមជ្ឈ មណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការពារជាតិនិ​ង​សន្តិសុខ​នៃ​ប្រទេស​ទាំង មូល ដែលមានទ្រង់ទ្រាយសេដ្ឋកិច្ចឈរលំដាប់ទី២ទូទាំងប្រទេស ដោយស្រូប យក៣២%នៃ GDP ជាតិ​។ ប៉ុន្តែ កំណើនសេដ្ឋកិច្ចនៃតំបន់សេដ្ឋកិច្ចស្នូលភាគ ខាងជើង​នេះកំពុង​ត្រូវ​តែ​ព្រឈ​ម​មុខ​នឹង​ការ​លំបាក​ឧបសគ្គ​មួយចំនួន។
 
ដើម្បី​ជួយអោយតំបន់សេដ្ឋកិច្ចស្នូលភាគខាងជើងពង្រីកបាននូវសក្ដានុភាព ឧត្តមភាព អភិវឌ្ឍយ៉ាង​ខ្លាំងក្លា​និង​ប្រកប​ដោយចីរភាពនោះ លោកនាយករដ្ឋមន្រ្តី បានសំណូមពរអោយថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ន ប្រធានគណៈ​កម្មាធិការ ប្រជាជនខេត្តក្រុងទាំងអស់ក្នុងតំបន់ ត្រូវការបញ្ជាណែនាំអោយអភិវឌ្ឍយ៉ាងខ្លាំង ក្លានូវវិស័យនា​នា​ ដែលខេត្តក្រុងរបស់ខ្លួនមានសក្ដានុភាពនិងឧត្តមភាព ជា ពិសេសគឺវិស័យឧស្សាហកម្មកែច្នៃ បង្កបង្កើត កសិកម្ម​ដោយអនុវត្តបច្ចេកវិទ្យា ខ្ពស់ បច្ចេកវិទ្យាព័ត៌មាន ទេសចរណ៍ និងអភិវឌ្ឍទីក្រុងឆ្លាតវៃ។ លោកនាយករដ្ឋ ​មន្រ្តីបានសំណូមពរអោយកសាងសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញ បន្ថែមនូវមាត្រា​មួយ​ចំនួ​ននៃច្បាប់វិនិយោគនិងសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញ​បន្ថែម​នូវ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​សហគ្រាស​ សំដៅទាក់ទាញដោយមាន ការជ្រើសរើសនូវទុនវិនិយោគពីបរទេស ដោយផ្ដល់​អាទិភាព​ដល់​គម្រោង​បច្ចេក​វិទ្យា​ខ្ពស់ បច្ចេកវិទ្យាថ្មី ការគ្រប់គ្រងទំនើប និងជិតស្និទ្ធជាមួយបរិស្ថាន។ គណៈ កម្មាធិការ​បណ្ដា​ខេត្ត​ក្រុង​ក្នុង​តំបន់សេដ្ឋកិច្ចស្នូលភាគខាងជើង ត្រូវមានយន្តការ ពិសេសដោយឡែក​ដើម្បី​លើក​ទឹក​ចិត្ត​អោយ​សហគ្រាស​ធំៗ អភិវឌ្ឍក្លាយទៅជាសហគ្រាសមានទ្រង់ទ្រាយតំបន់ និ​ងអន្តរជាតិ ដើម្បីបង្កើតឡើងឥទ្ធិពលនិង ដឹកនាំ​សហគ្រាសដទៃទៀតក្នុងតំបន់អភិវឌ្ឍ​តាម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ