• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការអភិវឌ្ឍសហគមន៍អាស៊ានមួយប្រកបដោយវិបុលភាពនិងចីរភាព


 នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ (រូបថត៖ chinhphu.vn)
 

វៀតណាមនឹងទទួលកាន់​តំណែងជាប្រធានអាស៊ានដោយប្ដូរវេនរបស់ អាស៊ាននាឆ្នាំ២០២០។ នៅពិធី​ផ្ទេរ​ប្រគល់​តំណែង​​ប្រធានអាស៊ានពីថៃជូនទៅ វៀតណាមនាថ្ងៃទី៤ខែវិ​ច្ឆិកាខាងមុខ នាយក​រដ្ឋមន្រ្តី វៀតណាម​លោក​ ​Nguyen Xuan Phuc នឹងអញ្ជើញថ្លែងសុន្ទរកថាស្ដីពីប្រធានបទនិងទិសដៅធំៗរបស់វៀត ណាមក្នុងឆ្នាំ២០២០​។
 
ចាប់ពី​ថ្ងៃទី២ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រថៃលោក Prayuth​ Chan-o-cha នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ ដឹកនាំ​គណៈ​​ប្រតិ​ភូ​ជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រ​ជុំជាន់ខ្ពស់អាស៊ានលើក​ទី​៣៥ និងកិច្ច​ប្រជុំពាក់​ព័ន្ធនានា​នៅរាជធានី​បាង​កកថៃ។
 
ដំណើរទៅ​បំពេញការងារលើកនេះរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាម គឺសំដៅរឹតបន្តឹង ពង្រឹង​ស្មារតី​សាម​គ្គី​ភាពក្នុងអាស៊ាន ពង្រីកមជ្ឈភាព របស់សមាគមន៍ បើកទូលាយនិង​ធ្វើអោយ​ស៊ីជំរៅ​ថែមទៀត​នូវ​ទំនាក់​​​ទំនង​ ជាមួយដៃគូនានារបស់អាស៊ាន ស្ថាបនាបរិយាកាសងាយស្រួលសម្រាប់ការ អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់ប្រទេសនីមួយៗនិងតំបន់ទាំងមូល ផ្សព្វផ្សាយ រូបភាពវៀត ណាមដែលបន្តផ្លាស់ប្ដូរថ្មី ចូលរួម​យ៉ាង​សកម្ម​និងមានការទទួលខុស ត្រូវក្នុងខ្លឹមសារសហប្រតិបតិ្តការក្នុងតំបន់ តាមនោះការពារ​ផល​ប្រយោជន៍​របស់ វៀតណាមប្រកបដោយប្រសិទ្ធភាព។
 
ចាប់តាំង​​ពីចូលរួមអាស៊ានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥មក វៀត ណាមបាន​រួម​ចំណែក​ដ៏សំ​ខាន់​ទៅក្នុង​ការអ​ភិវឌ្ឍរបស់អាស៊ាន។ វៀតណាមបាន ចូលរួមជំរុញដំណើរការបើក​ទូលាយ​និង​សម្រេច​គំនិត​ប្រទេស​អាស៊ាន​ទាំង១០នៅអាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនោះ វៀតណាម​ជានិច្ចកាលគោរពសាមគ្គីភា​ព ឯកភាព​ក្នុង​អាស៊ាន កសាងនិងពង្រីកតម្លៃនៃបណ្ដាឧបករណ៍និងយន្តការធានា សន្តិសុខតំបន់​ជំរុញ​ការ​កសាង​ជំនឿ​ទុក​ចិត្ត​និង​ចែករំលែកស្ដង់ដារប្រតិបត្តិក្នុង តំបន់ ពង្រឹងមជ្ឈភាពរបស់អាស៊ានតាមរយៈយន្តការ វេទិកាក្រោម​អធិបតីភាព របស់អាស៊ាន ព្រមទាំងរួមចំណែកទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បី​ទប់​ទល់នឹងបញ្ហានានាដែលជះឥទ្ធិពលដល់សន្តិភាពនិងសន្តិសុខតំបន់ ដែលក្នុង​នោះ​មាន​បញ្ហា​សមុទ្រ​ខាង​កើត​។
 
វៀតណាម​នឹងទទួលកាន់តំណែងជាប្រធានអាស៊ានដោយប្ដូរវេនរបស់ អាស៊ាននាឆ្នាំ២០២០។ នៅពិធីផ្ទេរ​ប្រគល់​តំណែង​ប្រធានអាស៊ានពីថៃជូនទៅ វៀតណាមនាថ្ងៃទី៤ខែវិច្ឆិកាខាងមុខ នាយករដ្ឋមន្រ្តីវៀត​ណាម​លោក​ Nguyen Xuan Phuc នឹងអញ្ជើញថ្លែងសុន្ទរកថាស្ដីពីប្រធានបទនិងទិសដៅធំៗរបស់វៀត ណាមក្នុងឆ្នាំ២០២០​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top