• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការផ្ទេរប្រគល់បច្ចេកវិទ្យារវាងសហគ្រាសក្នុងប្រទេសជាមួយសហគ្រាស FDI

ជំរុញការតភ្ជាប់និងផ្ទេរប្រគល់បច្ចេកវិទ្យារវាងសហគ្រាសមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាមួយសហគ្រាស​ក្នុងប្រទេសនោះ គឺគោលដៅនៃសមាគមន៍សហគ្រាសទីក្រុងហូជីមិញ (HUBA) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ​សមាគមន៍សហគ្រាសបរទេសនានានៅវៀតណាម នាពេលខាងមុខ។

នេះជាព័ត៌មានដែលត្រូវបានជូនដំណឹងដោយលោក Chu Tien Dung ប្រធាន HUBA នៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង HUBA និង សមាគមន៍សហគ្រាសអាមេរិកនៅវៀតណាម (AMCHAM) នាថ្ងៃទី៧ កក្កដា។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាង HUBA និង AMCHAM ជាការបោះជំហានដំបូងសំដៅ​អះ​​អាងនិងលើកកំពស់គុណភាព ប្រសិទ្ធភាពក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងសមាគមន៍ទាំងពីរ ជំរុញការ អភិវឌ្ឍរបស់សហគ្រាសជាសមាជិកនៃភាគីទាំងពីរក្នុងការផ្ទេរប្រគល់បច្ចេកវិទ្យា ក៏ដូចជាបើកទូលាយឱកាសសហប្រតិបត្តិការ វិនិយោគនៅទីផ្សារនៃប្រទេសទាំងពីរ។         លោក John Rockhold នាយកប្រតិបត្តិ AMCHAM ឲ្យដឹង​ថា សមាគមន៍នេះនឹងលើកទឹកចិត្តឲ្យសហគ្រាសអាមេរិកជួយឧបត្ថម្ភ ចែករំលែកបទពិសោធន៍ ផ្ទេរប្រគល់បច្ចេកវិទ្យាថ្មី ក៏ដូចជាស្វែងរកនិងឧទ្ទេសនាមប្រភពឧបត្ថម្ភធនចំពោះសហគ្រាសវៀតណាម សំដៅកសាងឡើងគ្រឹះ​ស្ថានស្រដៀងគ្នា រួមគ្នាអភិវឌ្ឍន៍ ដោយចីរភាពនាអនាគត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top