17/06/2019 11:53 GMT+7 Email Print Like 0

ជំរុញការជួបប្រាស្រ័យប្រជាជនរវាងវៀតណាមនិងអាមេរិក


ជំរុញការជួបប្រាស្រ័យប្រជាជនរវាងវៀតណាមនិងអាមេរិក (VNA)
 

នារសៀសលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ប្រធាន​សមាគមន៍​បណ្ដា​អង្គការ​មិត្ត​ភាព​វៀត​ណាម​ ឯក​អគ្គរដ្ឋទូតលោក N​guyen Tam Chien បាន​ទទួលជួបសន្ទនាជាមួយ​ គណៈ​ប្រតិភូ វិទ្យាល័យ​ George School​ របស់រដ្ឋ Pennsylvania អាមេរិក ដែលបំ​ពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃ​ទី​១០ ដល់ទី២២ ខែ​មិថុនា​ ​​ឆ្នាំ​​២០១៩​។ ក្នុងជំនួបសន្ទនា ឯកអគ្គរដ្ឋទូត​ Nguyen Tam Chien បាន​ឧទ្ទសនាម​ដល់​គណៈ​ប្រតិភូ​អាមេរិក អំពីវិស័យ​សហប្រតិបត្តិការ​អប់រំ រវាងវៀតណាមនិងអាមេរិក។ ទន្ទឹមនឹងនោះ លោក Nguyen Tam Chien ក៏បាន ជូនដំណឹងជាមួយគណៈ​ប្រតិភូអំពីសមាគមន៍បណ្ដាអង្គ​ការមិត្តភាពវៀតណាម ប្រវត្តិសាស្ត្រ​និងវប្បធ​ម៌​វៀត​ណាម ផងដែរ​។ នារសៀលថ្ងៃដ៏ដែល ប​ណ្ដាសិស្ស នៃវិទ្យាល័យ George School បាន​ជួបមុខ​ជាមួយ​បណ្ដាក្រុម​គ្រួសារ​វៀត​ណាម នៅ ​ទីក្រុងហាណូយ​ដែលចូលរួមកម្មវិធី Hom​estay ទៀតផង​។ តាមកម្ម​វិធី គណៈ​ប្រតិភូអាមេរិក​នឹងជួប​ធ្វើការ​ជាមួយស្ថា​ប័នមជ្ឈមណ្ឌលមនុស្សធម៌មួយ​ចំនួន។  ក្រៅពីនោះ ប​ណ្ដាសិស្សអាមេរិក​នឹង​ចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត​នៅ​ភូមិ Pom Coong ស្រុក Mai Chau ខេ​ត្ត Hoa Binh និងទៅទស្សនានៅឈូងស​មុទ្រ Ha Long ទៀត​ផង​៕ ​
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ