• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបសន្ទនា Shangri La 2017៖ ស្វែងរកគ្រឹះដ្ឋានរួមសំរាប់សន្តិសុខសំរាប់តំបន់អាស៊ីអាគ្នេយ៍


 អគ្គលេខាធិការអាស៊ាន លោក Le Luong Minh 

ស្វែងរកគ្រឹះដ្ឋានរួមសំរាប់សន្តិសុខសំរាប់តំបន់ជាខ្លឹមសារមួយ ក្នុងចំណោមខ្លឹមសារដែលបានយកមកពិភាក្សានៅ​ក្នុងជំនួបសន្ទនា Shangri La លើកទី១៦ ឆ្នាំ ២០១៧ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី។ នៅក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ តំណាងមួយចំនួននៅអាស៊ីអាគ្នេយ៍បានបង្ហាញទស្សនះ វាយតំលៃអំពីបញ្ហាសន្តិសុខលេចធ្លោក្នុងតំបន់ និងនាំចេញដំណោះស្រាយមួយចំនួន។

ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានអះអាងថា៖ អាស៊ានកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ ហើយគ្មានប្រទេសណាមួយអាចដោះស្រាយដោយខ្លួនបាន​ទេ​។​ បណ្ដាបញ្ហាឆ្លងដែន ត្រូវមានកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយ។ ដើម្បីដោះស្រាយបានបញ្ហានេះ អាស៊ានត្រូវរួមសហការជាមួយគ្នា និងបណ្ដាដៃគូ ក្នុងក្របខ័ណ្ឌយន្តការសហប្រតិបត្តិការពហុភាគី។

ក៏ក្នុងក្របខ័ណ្ឌជំនួបសន្ទនា Shangri La ២០១៧ នាព្រឹកថ្ងៃទី៤មិថុនា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក មានជំនួបសន្ទនាជាមួយប្រធានគណៈប្រតិភូនៃបណ្ដាប្រទេសអាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top