ជំនួបប្រាស្រ័យមិត្តភាពកសាងព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព មិត្តភាព
អនុវត្តតាមការព្រមព្រៀង រវាងក្រសួងការពារជាតិ វៀតណាមនិងចិនចាប់បីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងឧត្តមសេនីយ៍ឯក Chang Wanquan រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានអញ្ជើញជាសហអធិបតី ជំនួបប្រាស្រ័យមិត្តភាពការពារជាតិតំបន់ព្រំដែនវៀតណាម-ចិន លើកទី៣នៅខេត្ត Lang Son (វៀតណាម) និងខេត្ត Guangxi (ចិន)។ ក្នុងក្របខ័ណ្ឌកម្មវិធីនេះ នារសៀលថ្ងៃទី២៨មិនា នៅទីក្រុងLang Son ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ វៀតណាមនិងចិន បានអញ្ជើញចូលរួមជំនួបពិភាក្សាមិត្តភាព ការពារជាតិ ព្រំដែនវៀតណាម-ចិន លើកទី៣ ឆ្នាំ ២០១៦។ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានលើកច្បាស់ថា៖ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ព្រំដែនវៀតណាមនិងចិន គឺដើម្បីបង្កើនទំនុកទុកចិត្ត មនោសញ្ជេតនាមិត្តភាពសាមគ្គីភាពរវាងប្រជាជន កងទ័ពនៃប្រទេសទាំងពីរនិយាយរួម រវាងរដ្ឋអំណាចតំបន់ប្រជាជននៅ តំបន់ព្រំដែន និងកងកម្លាំងការពារព្រំដែន នៃប្រទេសទាំងពីរនិយាយដោយឡែក។ ទន្ទឹមនឹងនោះ រួមចំណែកប្រឆាំងនឹងពាក្យបង្ខូចទំនាក់ទំនងមិត្តភាព វៀតណាម-ចិនរបស់បណ្ដាកងកម្លាំងអមិត្ត។ រីឯ ឧត្តមសេនីយ៍ឯក Goujia Jiansheអនុសេនាធិការរង សេនាធិការដ្ឋាន បក្សទ័ពមជ្ឈឹមចិន បានសង្កត់ធ្ងន់ថា៖ សកម្មភាពជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពវៀតណាមនិងចិនត្រូវពង្រឹងនិងពង្រីក ដើម្បីបង្កើតគ្រឹះដ្ឋានរឹងមាំ នាំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍។ បណ្ដាបទសន្ទរកថារបស់ភាគីទាំងពីរនៅទីនេះ សុទ្ធតែបានអះអាងនូវការប្តេជ្ញាចិត្តកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍យូរអង្វែង និងប្រកបដោយនិរន្តរភាព៕
តាមVOV5 - វិទ្យុសម្លេងវៀតណាម