• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាតកូវីដ ១៩៖ បញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីសហរដ្ឋអាមេរិកវិលត្រឡប់មកប្រទេសវិញ

បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Van Don  (ខេត្ត Quang Ninh) អ្នកចូលរួមជើងហោះហើរនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនិងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ។

បញ្ចូនពលរដ្ឋវៀតណាមចំនួន ៣៤០ នាក់ពីសហរដ្ឋ អាមេរិក វិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព

ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ១៩ និង ២០ ខែកញ្ញាឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ការិយាល័យតំណាងវៀតណាមនៅសហរដ្ឋអាមេរិក និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានរួមសហការជាមួយអាជ្ញាធរអាមេរិក បញ្ចូនពលរដ្ឋវៀត ណាមចំនួន ៣៤០ នាក់ វិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ អ្នកដំណើរតាមជើងហោះហើរមកពីរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក ក្នុងនោះមានទាំងកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា អ្នកឈឺ អ្នកទេសចរត្រូវជាប់គាំង និងនិស្សិតដែលបានបញ្ចប់ការសិក្សាហើយគ្មានកន្លែងស្នាក់នៅដោយសារតែអន្តេវាសិកដ្ឋានបិទ និងករណីពិបាកពិសេសផ្សេងទៀត។

បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Van Don  (ខេត្ត Quang Ninh) អ្នកចូលរួមជើងហោះហើរនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនិងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

Top