05/04/2020 09:49 GMT+7 Email Print Like 0

ជំងឺរាតត្បាត Covid-19 ធ្វើឲ្យមនុស្សបាត់បង់ជីវិតជិត ៦ ម៉ឺននាក់គិតត្រឹមដល់ថ្ងៃទី៤ ខែមេសា

 យោង​តាមការស្ថិតិពីគេហទំព័រ Worldometers បានឲ្យដឹងថាគិតរហូតដល់ថ្ងៃទី ៤ ខែមេសាជំងឺរាតត្បាត Covid-19 បាន​ឆ្លងរីករាលដាលដល់ប្រទេសនិងដែនដី ចំនួន ២០៥ ដោយមានអ្នកឆ្លងជាង ១,០៩ លាននាក់ ហើយ​មាន​​មនុស្ស​​ជិត ៦ ម៉ឺននាក់ត្រូវបានស្លាប់។
 
នាបច្ចុប្បន្ន​សហរដ្ឋអាមេរិកគឺជាចំណុចកណ្តាលនៃការឆ្លងរីករាលដាលនៃ ជម្ងឺ COVID-19 នៅលើពិភពលោក។ ក្នុងរយៈ​ពេល ២៤ ម៉ោងសហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងថ្មីជាង ៣១.០០០ ករណី ដែលធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ឡើងដល់ជាង ២៧៦.០០០ នាក់ និងមានអ្នកស្លាប់សរុបកើនឡើងដល់ ៧.៣៨៥  នាក់ផងដែរ។ នៅចំពោះ​មុនស្ថានភាពនេះ នាថ្ងៃទី ៣ ខែមេសា ប្រធានាធិបតីអាមេរិកលោក Donald Trump បានមាន​ប្រសាសន៍​ថា៖
 
« ផ្អែក​លើការស្រាវជ្រាវមួយចំនួននាពេលថ្មីៗនេះ យើងបានរកឃើញថាការរីករាលដាលនៃវីរុស Sars-Cov-2 ពីមនុស្ស​គ្មានរោគសញ្ញា បានធ្វើឲ្យការឆ្លងរីករាលដាលជំងឺនេះកាន់តែកើនឡើងយ៉ាងឆាប់រហ័ស។ ហេតុដូច្នេះ​ប្រជាជន​គ្រប់រូបត្រូវ​បាន​ផ្តល់អនុសាសន៍​ឱ្យពាក់ម៉ាស់​ធម្មតាឬម៉ាស់ក្រណាត់ ដោយសារ​ម៉ាស់ជំ​នា​ញ​ផ្នែក​វេជ្ជសាស្រ្តនិង​វះកាត់នឹង​ប្រើប្រាស់សម្រាប់ក្រុមគ្រូពេទ្យនៅខ្សែជួរមុខតែប៉ុណ្ណោះ។ ការផ្តល់អនុសាសន៍របស់ CDC នឹងមិន​ជំនួស​ការណែនាំរបស់ស្ថាប័ននេះអំពីការរក្សាគម្លាតសង្គម រួមមានការស្នាក់​នៅផ្ទះរបស់​ខ្លួន ដែល​អាច​ធ្វើទៅបាន​ និងរក្សាគម្លាតគ្នា ២ ម៉ែត្រផងដែរ»។
 
រីឯនៅ​អឺរ៉ុបវិញ ស្ថានភាពជំងឺរាតត្បាតក៏វិវត្តន៍ដ៏ស្មុគស្មាញផងដែរ។ នាបច្ចុប្បន្ន​ប្រទេស​អ៊ីតាលីនិង​អេស្ប៉ាញ​មានអ្នក​ឆ្លង​ជំងឺ Covid-19 ជាង ១២ ម៉ឺននាក់។ ប្រទេសអ៊ីតាលីមានចំនួនអ្នកស្លាប់ខ្ពស់បំផុតដោយាសរជំងឺ COVID-19​ នៅលើពិភពលោកដែលមានអ្នកស្លាប់ជាង ១៤.៦០០ នាក់។ បន្ទាប់មក​គឺប្រទេស​អេស្ប៉ាញ​ដែលមាន​អ្នកស្លាប់​ចំនួ​ន ១១,០០០ នាក់។ ក្នុងពេលនោះ ប្រទេសបារាំងមានអ្នកស្លា​ប់ដោយសារជម្ងឺ Covid-19 បា​នលើសពី ៦.៥០០ នាក់​ផងដែរ ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ