• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ជាសក្ខីភាពនៃចំណងសាមគ្គីភាពរបស់អាស៊ាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦សម្រេចបានជោគជ័យដ៏ល្អប្រសើរហើយស្មារតីស្ថាបនានិងភាពស្អិតរមួតរវាងប្រទេសជាសមាជិកអាស៊ានទាំងអស់ត្រូវបានបង្ហាញយ៉ាងច្បាស់នៅកិច្ចប្រជុំលើកនេះ។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅសន្និសីទសារព័ត៌មានជូនដំណឹងពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ (រូបថត៖ VGP)


នេះបើតាមការអះអាងរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងជាប្រធានអាស៊ានឆ្នាំ២០២០ នៅសន្និសីទសារព័ត៌មានអន្តរជាតិដែលបានរៀបចំឡើងនារសៀលថ្ងៃទី២៦ មិថុនា នៅទីក្រុងហាណូយ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេល៥០ឆ្នាំចាប់ពីការបង្កើតមកនេះជាលើកដំបូងហើយដែលអាស៊ានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូយ៉ាងដូច្នេះ ក៏ប៉ុន្តែថ្នាក់ដឹកនាំអាស៊ានទាំងអស់សុទ្ធតែចូលរួមយ៉ាងគ្រប់គ្រាន់ហើយសម្រេចបានឯកភាពជាដាច់ខាតលើបញ្ហាសំខាន់ៗរបស់អាស៊ាន។ នេះជាសក្ខីភាពនៃចំណងសាមគ្គីភាពរបស់អាស៊ាន។ ដោយឈរលើស្មារតីនោះ អង្គប្រជុំបានឯកភាពលើខ្លឹមសារចំនួន ៥ រួមមាន៖ ផ្ដោតសារសំខាន់លើការរុញថយក្រោយជម្ងឺរាតត្បាហើយបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្លុកអាស៊ាន បន្តកសាងសហគមន៍យ៉ាងរឹងមាំដល់ឆ្នាំ២០២៥ ចក្ខុវិស័យដល់ឆ្នាំ២០៣០ ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនានាដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក អាស៊ានអះអាងនូវការរក្សាបរិយាកាសសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍ ហើយអាស៊ានលើកត្រដែតការគោរពច្បាប់ក្នុងបញ្ហានានាដែលនៅតែមានភាពខុសប្លែកគ្នាក្នុងតំបន់។

នៅសន្និសីទសារព័ត៌មាននេះដែរ ឆ្លើយសំណួរស្ដីពីទស្សនៈរបស់អាស៊ានក្នុងបរិបទដែលពិភពលោកមានការប្រកួតប្រជែងយុទ្ធសាស្ត្រជាច្រើនរវាងប្រទេសជាមហាអំណោចនានា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា អាស៊ានតែងតែមានបំណងចង់កសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការដើម្បីរួមគ្នាអភិវឌ្ឍ ហេតុដូច្នេះប្រាកដថា អាស៊ានមិនចង់ត្រូវជ្រើសរើសភាគីណាមួយឡើយ។ វៀតណាមមានគោលបំណងថា អាមេរិកនិងចិននឹងជំនះពុះពារលើការខ្វែងគំនិតគ្នាដើម្បីកសាងទំនុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ពិភពលោក។

ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន។



ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានសង្កត់ធ្ងន់ដែរថា សន្តិភាព សន្តិសុខក្នុងតំបន់និយាយរួមនិងនៅសមុទ្រខាងកើតនិយាយដោយឡែកគឺជាផលប្រយោជន៍រួមរបស់សហគមន៍អាស៊ានផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“អង្គប្រជុំបានអះអាងសារជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តរបស់អាស៊ានក្នុងការរួមចំណែកកសាងតំបន់សមុទ្រខាងកើតឲ្យក្លាយទៅជាតំបន់សមុទ្រមួយនៃកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ សន្តិសុខនិងសុវត្ថិភាព។ ជំងឺរាតត្បាត Covid-19 បានបណ្ដាលឲ្យកិច្ចចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) រងការរអាក់រអួល។ ក្នុងបរិបទនោះ វៀតណាមរួមជាមួយអាស៊ាននឹងសហប្រតិបត្តិការជាមួយដៃគូនានាដើម្បីអំពាវនាវឲ្យរក្សាភាពអត់ធ្មត់ មិនធ្វើឲ្យសភាពការណ៍នៅសមុទ្រស្មុគស្មាញថែមទៀត។ យើងខ្ញុំនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ (DOC) ហើយដំណើរការចរចាអំពី COC ប្រកបដោយប្រសិទ្ធភាពនិងស្របទៅតាមច្បាប់អន្តរជាតិនាពេលខាងមុខ ដើម្បីធានាឲ្យសមុទ្រខាងកើតជាតំបន់សមុទ្រនៃសន្តិភាពនិងការអភិវឌ្ឍជារៀងរហូត៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top