12/04/2019 10:55 GMT+7 Email Print Like 0

ជួបប្រាស្រ័យជាមួយនិស្សិតឡាវនិងកម្ពុជាក្នុងឱកាសបុណ្យ Bunpimay និងបុណ្យ ចូលឆ្នាំថ្មី


ការសម្ដែងសិល្បៈមួយឈុតរបស់និស្សិតឡាវនៅកម្មវិធី (រូបថត៖ TTXVN)
 

 ក្នុងបរិយាកាសសុខុដមរមនា និស្សិតឡាវនិងកម្ពុជាជាង៥០០ នាក់ក្នុងសម្លៀកបំពាក់ប្រពៃណី បាន​អនុវត្តន៍​ពិធីចង់​ដៃ ស្រោចទឹក និងជូន កម្រ​ងផ្កា។​
 
នាថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានជួប​ប្រាស្រ័យ​ជាមួយ​និស្សិត​ឡាវ និង កម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅ តាមមហាវិទ្យាល័យនានានៃទី​ក្រុងក្នុងឱកាសបុណ្យ ​Bunpimay​ និងបុណ្យចូល ឆ្នាំថ្មីប្រពៃណី។ ក្នុងបរិយាកាសសុខុដមរមនា និស្សិតឡាវនិងកម្ពុជាជាង៥០០ នាក់ក្នុង​សម្លៀក​បំពាក់ប្រពៃណី បានអនុវត្តន៍ពិធីចង់ដៃ ស្រោចទឹក និងជូន កម្រងផ្កា។
 
ថ្លែងនៅទីនេះ លោ​កTran Luu Quang លេខាអចិន្រ្តៃយ៍រងនៃគណៈកម្មាធិ ការបក្សទីក្រុង ហូជីមិញបានជូនពរ​ឆ្នាំថ្មី​សិរីសួរ​ស្ដីចំពោះនិស្សិតឡាវនិងកម្ពុជា ទាំងអស់ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង។ លោកបាន​សង្កត់​ធ្ងន់​ថា៖
 
“យុវជននៃប្រទេសទាំងបីនឹងជាកត្តាដ៏សំខាន់ណាស់ក្នុងការតភ្ជាប់និងរឹត បន្តឹងចំណងមិត្តភាព។ យើ​ង​ខ្ញុំ​ជឿជា​ក់​ថា បណ្ដានិស្សិតឡាវនិងកម្ពុជា​នឹងរួម ចំណែករឹតបន្តឹង​ថែមទៀត​នូវចំណង​សាមគ្គីភាព​មិត្តភាព​ដ៏ស្និទ្ធិ​ស្នាល​រវាងប្រជាជននៃប្រទេសទាំ​ងបី។ មិត្តទាំងអស់គ្នានឹងជាអ្នកពូន​ជ្រុំអោយទំនាក់ទំនងដ៏ល្អ ​ប្រសើរ​រវាង​ប្រទេស​ទាំងបី រួមចំណែកកសាងប្រទេសខ្លួនអោយកាន់​តែរីកចម្រើន និងសម្បូររុង​រឿង ឆ្ពោះទៅរកគោ​លដៅ​កសាងស​ហគមន៍អាស៊ានប្រកបដោយ ស​ន្តិភាព សហប្រតិបតិ្តការនិង​អភិវឌ្ឍ”​។
 
ចំណែក​ឯមិត្ត ជៀ គីមហៀង និស្សិតកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅ សាកលវិទ្យា ល័យ​ពហុវិទ្យា​ទីក្រុង​ហូជីមិញ​បាន​ចែករំលែកថា៖
 
“ពេលដែលទៅ​រៀននៅឯបរទេសហើយបានចូលរួមពិធីជួបជុំយ៉ាងដូច្នេះ ធ្វើអោយខ្ញុំ​មាន​ចំណាប់​អារម្មណ៍​មិនឯក​តោតែម្នាក់​ឯងទេ ព្រោះថាខ្ញុំបានជួបជុំ​ជាមួយ មិត្តភក្តិហើយ​ត្រូវបាន​គេយកចិត្ត​ទុកដាក់​សួរសុខ​ទុក្ខ​។ ខ្ញុំនឹ​ងឧស្សាហ៍ព្យាយាម សិក្សារៀនសូត្រហើយបញ្ចប់ការសិ​ក្សាអោយបាន​ល្អ ហើយបន្ទាប់នោះប្រសិនបើ មានឱកាសខ្ញុំនឹង​ជួយឧបត្ថម្ភ​ប្រទេសវៀតណាមវិញដូចជាចូ​លរួមចលនានិទាឃ រដូវស្ម័គ្រចិត្ត​និង​ការងារ​សង្គម​នានាផ​ងដែរ”៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ