16/05/2021 00:01 GMT+7 Email Print Like 0

ជីវិតរស់តាមចិញ្ចើមថ្នល់ តាមរយៈកែវថតរូប នៃសិល្បករថតរូប ត្រឹន ថេផុង (Tran The Phong)

មានដើមកំណើរជាកុមារដែលរស់នៅតាមចិញ្ចើមថ្នល់ សិល្បករថតរូប ត្រឹន ថេផុង (Tran The Phong) មិនអាចណាបំភ្លេចបាន នៅថ្ងៃខែដែលជួបទុក្ខលំបាក ស្វែងរកស្បៀងចិញ្ចឹមជីវិត។ ដូច្នេះ ពេលខ្លួនក្លាយជាអ្នកថតរូបល្បីឈ្មោះម្នាក់ បង ត្រឹន ថេផុង (Tran The Phong) នៅតែកង្វល់លើរូបភាពក្មេងៗលក់កាសែត លក់ឆ្នោត ជូតស្បែកជើង និងឆាកជីវិតលំបាករកស៊ីតាមចិញ្ចើមថ្នល់។

សិល្បករ ត្រឹន ថេផុង (Tran The Phong) កើតឆ្នាំ១៩៦៩ នៅទីប្រជុំជនក្រីក្រ ខណ្ឌ៤ ទីក្រុងហូជីមិញ។ បងរងកង្វះភាពកក់ក្តៅនៃគ្រួសារតាំងពីតូចកាលដែលឪពុកម្តាយចែកដៃគ្នា គាត់ទើបមានអាយុ៣ឆ្នាំ។ អាយុ៦ឆ្នាំ បងត្រូវរស់ពឹងនឹងម្តាយមីង ហើយឈានចូលសង្គមធ្វើការចិញ្ចឹមជីវិត។ ដើម្បីក្រពះ បងប្រកបមុខរបរជាច្រើន មុខរបរណាក៏ធ្វើបានទាំងអស់ ឱ្យតែមានប្រាក់។ ពេលនៅកុមារ បងតែងដើរលក់ដូរ លក់ដំឡូង លក់ពោតផ្ទុះ លក់ឆ្នោត ជូនស្បែកជើង។ល។ ពេលវ័យធំបន្តិច បងដើរលក់សំបុត្រភាពយន្ត បាល់ទាត់បែបផ្សារងងឹត រត់តុ ភោជនីយដ្ឋាន អាហារដ្ឋាន។ល។

នៅក្នុងទិដ្ឋភាពរកស៊ីចិញ្ចឹមជីវិតដោយលំបាក ត្រឹន ថេផុង (Tran The Phong) ចាប់ផ្តើមកង្វល់ចិត្ត គិតថាសម័យថ្ងៃក្រោយជីវិតខ្លួននឹងទៅជាបែបណា។ បងប្រមូលប្រាក់ដែលខ្លួនសន្សំទុកដោយលំបាក សម្រេចចិត្តបើកហាងកាហ្វេតូចមួយ។ មិនយូរប៉ុន្មាន ដោយសារកង្វះបទពិសោធន៍ ខ្វះដើមទុន ទំនុកចិត្តធ្វើអាជីវកម្ម ហាងកាហ្វេរបស់បងត្រូវរលាយ។ ចុងក្រោមបងសម្រេចចិត្តដោយទាំងផ្សងព្រេង តែបានផ្លាស់ប្តូរជីវិតខ្លួន៖ “ទិញម៉ាស៊ីនថតរូប”។

  

សិល្បករថតរូប ត្រឹន ថេផុង (Tran The Phong) កំពុងបេសសកម្មនៅលើវិថីសាយហ្គន។ រូបថត៖ ថុងហាយ

 

សិល្បករថតរូប ត្រឹន ថេផុង (Tran The Phong) ចែករំលែកដំណើរបេសសកម្មជាមួយមិត្តភក្តិ នៅតាំងពិព័រណ៍ “សំណើច”។ រូបថត៖ ថុងហាយ  

 

សិល្បករ  ត្រឹង ថេផុង (Tran The Phong) បរិយាយថា៖ “នៅពេលកំពុងតែលក់កាសែត ខ្ញុំបានឃើញក្មេងដទៃទៀតបានថតរូបនឹងឪពុកម្តាយ។ ឃើញពួកគេមានគ្រួសារ ខ្ញុំក៏ខូចចិត្តយ៉ាងខ្លាំង ហើយសង្កេតឃើញថារូបភាពមានឥទ្ធិពលធំដល់សង្គម។ ចាប់ពីនោះ ខ្ញុំមានបំណងចង់ធ្វើជាជាងថតរូប ហើយទិសដៅនឹងថតយកដំណើរជីវិតដ៏សាមញ្ញ”។
 

គិតទាំងសៀវភៅនិងតាំងពិព័រណ៍រូបថត “សំណើច” មកដល់សព្វថ្ងៃអ្នករូបថត ត្រឹង ថេផុង (Tran The Phong) បានរៀបចំតាំងពិព័រណ៍ចំនួន១៦លើក និងបង្ហាញវត្តមានសៀវភៅរូបថតចំនួន១០ក្បាល។

បងរស់ដោយរបរថតរូបជាង៣០ឆ្នាំ ប៉ុន្តែមកជាមួយនឹងរូបថតសិល្បៈនិងកាសែតគឺ២០ឆ្នាំ។ នៅឆ្នាំ១៩៩៨ សិល្បករ  ត្រឹង ថេផុង (Tran The Phong) ចាប់ផ្តើមធ្វើដំណើរលើផ្លូវថតរូប ក្នុងនាមជាអ្នកសារព័ត៌មានរូបថតសេរីម្នាក់។ នាព្រឹត្តិការណ៍សម្ពោធស្ពានមីធ្វឹន (My Thuan) ទាក់ទាញអ្នកថតរូបល្បីល្បាញជាច្រើន។ បងក៏បានចូលរួម ហើយមានសំណាងជោគជ័យ បានសមាគមសិល្បករថតរូបទីក្រុងហូជីមិញ ប្រគល់មេដាយមាស និងសមាគមសិល្បៈថតរូបវៀតណាម ប្រគល់មេដាយសំរឹទ្ធ។

ប៉ុន្តែបន្ទាប់ពីការជោគជ័យនោះ សិល្បករ  ត្រឹង ថេផុង (Tran The Phong) មិនដើរតាមគន្លងថតទេសភាព វត្ថុអចលនា។ល។ តែសម្រេចចិត្តតាមគន្លងថតជីវិតសាមញ្ញ។ ពិសេស បងឆ្ពោះទៅកាន់រូបភាពជីវិតសាមញ្ញនៃកុមាររស់តាមចិញ្ចើមថ្នល់។

 

“ខ្ញុំចូលចិត្តណាស់ ហើយរំភើបជាមួយនឹងរូបភាពកុមាររស់តាមចិញ្ចើមថ្នល់ ខ្ញុំរកឃើញខ្លួនខ្ញុំ រកឃើញជីវិតខ្ញុំនៅលើជីវិតរបស់ពួកវា។ ដូច្នេះ រាល់ពេលខ្ញុំជួបរូបថតបែបនេះ ខ្ញុំក្តុកក្តួររំភើបចង់តែថតទុក។ ប៉ុន្តែកុមារដែលខ្ញុំបានថត ទោះបីមានភាពទុក្ខលំបាក  ពេលណាក៏តែងតែសើចញញឹម។ ការសើចញញឹមគឺជាភាពលូតលាស់ ភាពទំនុកចិត្ត ទៅអនាគត ភ្លឺស្វាង មិនអួរអាប់។

បងឱ្យដឹងថាការប្រមាញ់ស្នាមញញឹម ដូចជាដំណើរមួយដែលនរណាម្នាក់ក្នុងចំណោមពួកយើង ក៏កំពុងតែបោះជំហាន ដើម្បីស្វែងរកភាពសប្បាយ កាលៈទេសៈសុភមង្គល ក្នុងជីវភាពរបស់ខ្លួន។

នោះគឺ ស្នាមញញឹមរបស់មនុស្សសាមញ្ញ ដែលបងបានឃើញ បានជួប។ ស្នាមញញឹមនេះ ចេញពីអារម្មណ៍រំភើបផ្សេងៗនៃតួអង្គ បែបណាក៏ដោយ ទាំងនេះសុទ្ធតែនាំមកស្មារតីសុទិដ្ឋិនិយម - ទឹកចិត្តស្រស់ថ្លា និងសុភមង្គលសាមញ្ញ។

រាល់ពេល “ចាប់យក” ស្នាមញញឹមមួយឌិតជាប់នឹងកែវថតរបស់ខ្លួន ក៏ជាកាលៈទេសៈ ដែលសិល្បករ ត្រឹង ថេផុង (Tran The Phong) សប្បាយចិត្តជាមួយនឹងចំណូលចិត្តរបស់ខ្លួន សប្បាយនឹងថាមពលដែលសាយចេញពីស្នាមញញឹមនៃតួអង្គ។

បងអះអាង៖ “ខ្ញុំតែងមានទស្សនាទានពីសោភ័ណលើដំណើរជីវិតប្រចាំថ្ងៃហើយវាពាំនាំដង្ហើមជីវភាពសហគមន៍សហសម័យ។ ដូច្នេះ ខ្ញុំថតរូបសិល្បៈមានលក្ខណៈបែបកាសែតច្រើនជាង ថតរូបសិល្បៈទំនោរបែបអរូបី។ ជីវិតពលករក្រីក្រ ពួកគាត់រស់នៅស្ងាត់ៗដោយទុក្ខលំបាក តិចនរណាយកចិត្តទុកដាក់ ប៉ុន្តែវាមានសម្រស់ស្អាតដោយឡែក ពេលឡើងជាសន្លឹករូបថត”។ ហេតុនេះ មនុស្សគ្រប់គ្នា តែងឃើញបងនៅគ្រប់ជ្រុងនៃជីវិត នៅទីក្រុងសាយហ្គន។ តាមបែបសាមញ្ញមួយ សិល្បករ អនាថា រសាត់ខ្លួនតាមវិថីជីវិត លួចសង្កេតមើលជ្រុងងងឹតនៃវាសនាទុក្ខលំបាក។ ជួនកាល មនុស្សគ្រប់គ្នាឃើញបងនៅតាមដងផ្លូវស្ងាត់មនុស្ស ធ្វើដំណើរតាមស្នាមជើងពលករបោលសំរាម ពេលខ្លះបងបានសម្រប់ខ្លួននឹងក្តីទុក្ខនៃប្រជាកសិករ។ល។ ចំពោះបង ជីវិតរស់នៅសព្វថ្ងៃ កា្លយជាស្តុកប្រធានបទទូលាយមួយ ដែលពោរពេញទៅជំនោរអារម្មណ៍រំភើប សម្រាប់សិល្បករ បង្ហាញពីវោហារតាមតែចិត្តខ្លួនចង់បាន។

ខាងក្រោយភាពល្បីល្បាញ ទទួលបានច្រើនរង្វាន់ សិល្បករ  ត្រឹង ថេផុង (Tran The Phong) ខំឃ្មាតខ្មីលើវិថីជីវិតប្រចាំថ្ងៃ ដើម្បីស្វែងរក និងថតបាននូវសន្លឹមរូបថតដែលខ្លួនពេញចិត្ត៕



ស្នាដៃ៖ “បរិសុទ្ធគ្មានមន្ទិល” ទទួលបានរង្វាន់មេដាយមាស។ រូបថត៖  ត្រឹង ថេផុង

 

ស្នាដៃ៖ “ចិញ្ចឹមជីវិត” ទទួលបានមេដាយ ASAHI SHIMBUN  (ជប៉ុន)។ រូបថត៖ ត្រឹង ថេផុង

 

ស្នាដៃ៖ “ថ្ងៃរដូវប្រាំង” ធ្លាប់ទទួលបានមេដាយសំរឹទ្ធ FIAP។ រូបថត៖ ត្រឹង ថេផុង

 

ស្នាដៃ៖ “សុទិដ្ឋិនិយម” ធ្លាប់ទទួលបានមេដាយសំរឹទ្ធ FIAP។ រូបថត៖ ត្រឹង ថេផុង

 

ស្នាដៃ៖ “ក្តីសប្បាយ” ធ្លាប់ទទួលបានមេដាយសំរឹទ្ធ FIAP។ រូបថត៖ ត្រឹង ថេផុង

 

ស្នាដៃ៖ ក្នុងតាំងពិព័រណ៍ “សំណើច”។ រូបថត៖ ត្រឹង ថេផុង


ស្នាដៃ៖ “ភ្លៀង”។ រូបថត៖ ត្រឹង ថេផុង

+ តាំងពិព័រណ៍រូបថតក្នុងស្រុកនិងអន្តរជាតិមួយចំនួន គួរកត់សម្គាល់ របស់សិល្បៈ ត្រឹង ថេផុង៖
- ឆ្ពោះទៅភូមិភាគកណ្តាល (ខែវិច្ឆិកា ឆ្នាំ២០២០),
- សាយហ្គន កូវិដ - ១៩ (ខែតុលា ឆ្នាំ២០២០),
- ផ្នត់គំនិតសាយហ្គន (ខែកញ្ញា ឆ្នាំ២០១៩),
- រូបថត (ខែមិថុនា ឆ្នាំ២០១៨) រែក (ខែកុម្ភៈ ឆ្នាំ២០១១),។ល។
+ សៀវភៅរូបថតដែលបានចុះផ្សាយ៖
- សាយហ្គនកូវិដ - ១៩ (ខែតុលា ឆ្នាំ២០២០),
- ផ្នត់គំនិតក្រុងសាយហ្គន (ខែសីហា ឆ្នាំ២០១៩),
- រូបថត (ខែមិថុនា ឆ្នាំ២០១៨),
- ចិញ្ចឹមជីវិត (ខែឧសភា ឆ្នាំ២០១៧),
- ៤៥ថ្ងៃ នៅប្រទេសស្វីស (ខែកក្កដា ឆ្នាំ២០១៦),
- ពន្លឺជីវិត (ខែសីហា ឆ្នាំ២០១៥),
- ឆ្លងរាត្រី (ខែមេសា ឆ្នាំ២០១៤),
- វិថីកុមារភាព (ខែឧសភា ឆ្នាំ២០១២),
- រែក (ខែកុម្ភៈ ឆ្នាំ២០១១)។

អនុវត្ត៖ ថុងហាយ
ប្រែសម្រួល៖ រីកើង


បណ្តាអត្ថបទបានផ្សាយ