20/05/2020 15:13 GMT+7 Email Print Like 0

ជីវភាពរស់នៅ នៅដិមណាយ (Dam Nai )

ដិយណាយ (Dam Nai ) គឺជាអំណោយ ដែលធម្មជាតិបានផ្ត ល់​ជូនស្រុកនិញហាយ (Ninh Hai)  ខេត្តនិញធួន (Ninh Thuan)  ពីព្រោះ​នៅទីនេះមាន​ទេសភាព​ស្រស់ស្អាត និងផ្តល់​ជល​ផលជាច្រើនសន្ធឹកសន្ធាប់​ដល់​ប្រជា​ជនក្នុងតំបន់។

ពីទីក្រុងផានរ៉ាង(Phan Rang) - ថាបចាម (Thap Cham)  ទៅតាមទិសខាងជើង ធ្វើដំណើរលើផ្លូវអៀននិញ (Yen Ninh)  ចម្ងាយ ប្រហែល ១០ គីឡូម៉ែត្រ យើងនឹងមកដល់ស្ពានទ្រីធុយ (Tri Thuy) ដែលជាស្ពានបានបែងចែកដិមណាយ (Dam Nai) ទៅជាពីរតំបន់ខុសៗគ្នា។
 


ដិមណាយ (Dam Nai) ជាត្រពាំងមួយដែលមានទំហំ ១២០០ ហិកតា ស្ថិតក្នុងស្រុកនិញហាយ (Ninh Hai)  ខេត្តនិញធួន (Ninh Thuan)។ 
រូបថត៖ ង្វៀនលួន



ប្រជាជនចិញ្ចឹមបង្គា ត្រី ក្តាម ខ្យង អយស្ទ័រ...នៅក្នុងទ្រុង (ទ្រុងបណ្តែតលើផ្ទៃទឹក)។  រូបថត៖ ង្វៀនលួន


ដិមណាយ (Dam Nai) គឺជាកន្លែងដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដើម្បីចិញ្ចឹមប្រជាជនជាច្រើនដែលរស់នៅក្នុងតំបន់នេះ។ រូបថត៖ ឡេមិញ


ក្រៅពីការប្រមូលជលផលដែលមានស្រាប់នៅក្នុងត្រពាំងទឹក អ្នកភូមិដិមណាយ (Dam Nai) ក៏ចិញ្ចឹមបង្គា ក្តាម  ខ្យង អយស្ទ័រ... ក្នុងបែ (ទ្រុងបណ្តែតទឹក) ដែរ។
រូបថត៖ ឡេមិញ



ប្រជាជននៅដិមណាយ (Dam Nai) ប្រមូលអយស្ទ័រ។ រូបថត៖ ឡេមិញ


ផ្សារត្រី ឡាងណាយ (Lang Nai) មានទីតាំងនៅក្បែរនឹងត្រពាំងដិមណាយ (Dam Nai) ដែលជាកន្លែងលក់គ្រឿងសមុទ្រស្រស់ និងមានតម្លៃសមរម្យ។
រូបថត៖ ង្វៀនលួន



គ្រឿងសមុទ្រស្រស់គ្រប់ប្រភេទត្រូវបានលក់នៅផ្សារត្រីឡាងណាយ(Lang Nai) ។ រូបថត៖ ង្វៀនលួន


បង្កងនាគនៅផ្សារត្រីឡាងណាយ(Lang Nai)។  រូបថត៖ ង្វៀនលួន


កាំប្រម៉ាសមុទ្របានលក់នៅផ្សារត្រីឡាងណាយ(Lang Nai)  ។រូបថត៖ ង្វៀនលួន


មឹកទើបបាននេសាទដែលត្រូវបានលក់នៅផ្សារត្រី។ រូបថត៖ ឡេមិញ


អ្នកនេសាទនៅដិមណាយ(Dam Nai) ត្រៀមរៀបចំសំណាញ់សំរាប់ដំណើរនេសាទថ្មី។ រូបថត៖ ឡេមិញ


សម្រស់នៃទេសភាព​នៃដិយណាយ (Dam Nai)។  រូបថត៖ ង្វៀនលួន

 


អ្នកទេសចរមកដល់ដិមណាយ (Dam Nai) ក្រៅពីរីករាយនឹងទេសភាពធម្មជាតិដ៏ស្ងប់ស្ងាត់នោះ មានភ្ញៀវជាច្រើនក៏បានមកផ្សារត្រីឡាងណាយ (Lang Nai) ដែលមានទីតាំងស្ថិតនៅក្បែរត្រពាំងដិមណាយ (Dam Nai) ដែលជាកន្លែងលក់គ្រឿងសមុទ្រស្រស់ៗ និងតំលៃសមរម្យ។ ភ្ញៀវអាចទិញឬពិសារគ្រឿងសមុទ្រ នៅក្នុងភោជនីយដ្ឋាននានាក្នុងស្រុក ដោយមានមុខម្ហូបឆ្ងាញ់ៗជាច្រើនប្រភេទ./.


ដោយមានទំហំ ១២០០ ហិកតា ដែលផ្ទុកទឹកប្រមាណ ២៤ លានម៉ែត្រគូប ត្រពាំងដិមណាយ (Dam Nai)  មានសត្វសមុទ្រចំនួន ៣២០ ប្រភេទ ជាត្រពាំងសំខាន់មួយក្នុងចំណោមត្រពាំង ទាំង ១២ របស់ប្រទេសវៀតណាម។

អត្ថបទ៖ សើនងា
រូបថត៖ ឡេមិញ ង្វៀនលួន

បណ្តាអត្ថបទបានផ្សាយ