"ជីវភាព"របស់ស្នាមក្រយៅដៃ
នេះគឺជាការតាំងពិព័រណ៍លើកទីពីររបស់សិល្បការិនីរូបនេះ មានប្រធានបទ៖ “ជីវភាព” រួមមានគំនូរបោះពុម្ភចំ នួន ១៩ ផ្ទាំង និងគំនូរគូរតាមរបៀបរៀបចំចំនួន ១ ផ្ទាំង។ សិល្បការិនី វូបាចលាន (Vu Bach Lien) ចាប់ផ្តើមរឿងរ៉ាវពីរូបភាពស្នាមក្រយៅដៃ “ខ្ញុំជាម្ចាស់នៃជីវភាពរបស់ខ្ញុំ ”។ ស្នាមក្រយៅដៃក្រោមពន្លឺព្រះអាទិត្យ ឬក្រោមមេឃភ្លៀង នៅតែរក្សារូបភាពដើមរបស់វា។ ក្នុងការតាំងពិព័រណ៍ “ជីវភាព”របស់សិល្បការិនី វូបាចលាន (Vu Bach Lien) បណ្តាស្នាដៃបានប្រើប្រាស់វត្ថុធាតុដើម និងរបៀបខុសគ្នា៖ តាំងពីការបោះពុម្ភមានតែមួយច្បាប់គត់ ដល់ការបោះពុម្ភ lithograph លើថ្ម ស័ង្គសី ឆ្លាក់ឈើ...
នោះគឺជាគំនិតនូវមនុស្សនិងអវកាស។ គំនូរនិមួយៗ បានដាក់តាំងនៅទីនោះបានបញ្ចេញទស្សនមួយអំពីជីវភាព មាននៅនិងស្វិតរបស់សម្ភារៈ ដូចជាទ្រឹស្តីអំពីភាពប្រជាក់និងភាពក្តៅ ការវិលទៅមកតាមលំដាប់លំដោយនៃជីវភាព។ ដំណើរស្វែងរកសោភណ្ឌភាព បានបញ្ចេញយ៉ាងច្បាស់លាស់ តាមរយៈ សិល្បៈគូរដោយការបោះពុម្ភ របស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) ចាប់ផ្តើមពី “មនុស្ស" និងឆ្ពោះទៅ“មនុស្ស"។ អញ្ជើញមកទស្សនាការតាំងពិព័រណ៍នេះ វិចិត្រករ វិចិត្រការិនីជាច្រើននាក់បានភ្ញាក់ផ្អើល ដោយគំនូរឈើឆ្លាក់មានទំហំធំពីរផ្ទាំង នោះជាគំនូរ“រដូវត្រជាក់មកដល់” និង“រដូវក្តៅមកដល់” ក្នុងគម្រោង ៤ រដូវ ឬគំនូរ “គេ - ផ្នែកមួយនៃជីវិតរបស់ខ្ញុំ” មានទំហំ ២០០ គុណ២០០ សង្ទីម៉ែត្រ ដែលបានសម្រេច នាឆ្នាំ២០១៦ វិចិត្រការិនីបានប្រើប្រាស់ស្នាមក្រយៅដៃរបស់មិត្តភក្តិចំនួន ១០០០០ ស្នាម ដើម្បីបង្កើតគំនូររបស់ខ្លួន “ជីវភាព” ឆ្លាក់ឈើ (ទំហំ ៤០០ គុណ ៤០០ សង្ទីម៉ែត្រ) “ធ្វើឲ្យរស់ឡើងវិញ” ឆ្លាក់លើឈើ គូរដោយផ្ទាល់ដៃ… កម្រងគំនូរ "លោកិយ" បង្ហាញការរៀបចំក្រយៅម្រាមដៃរបស់មនុស្សជាច្រើននាក់ ដែលដិតលើក្រដាស រៀបចំក្លាយទៅជាគំនូរមានតែមួយគត់ផ្ទាំអ។ បង្កើតគំនូរលើសំពត់ពណ៌ខ្មៅមួយ សំពត់បានរៀបចំពោរពេញដោយស្នាមក្រយៅដៃដែលបោះពុម្ភលើក្រដាស Hanji។ វិចិត្រការិនី វូបាចលាន (Vu Bach Lien) ពាក់សំពត់នេះនិងអង្គុយ ដៃកាន់ស្នាមក្រយៅដៃរបស់ខ្លួន ក្នុងរយៈពេល ៤ ម៉ោង ចាប់តាំងពីពេលវេលាបើកដល់ពេលវេលាបិទការតាំងពិព័រណ៍។ វិចិត្រការិនី វូបាចលាន (Vu Bach Lien) បានប្រើពណ៌សនិងខ្មៅ ហើយរួមផ្សំនឹងមួយ ឬ ពីរពណ៌ផ្សេងៗទៀត ដើម្បីបង្កើតគំនូរ ក្នុងនោះ ទោះបីក្នុងគំនូរមានការរៀបចំយ៉ាងសាមញ្ញឬស្មុគស្មាញ ថែមទាំងមានផ្នែកជាច្រើនក៏ដោយ ប៉ុន្តែវិចិត្រការិនីរូបនេះបានយកចិត្តទុកដាក់លើផ្នែកលំអិតនិមួយៗ សំដៅបង្កើតភាពស្រស់ស្អាតពីស្នាមឆ្លាក់ ស្នាមគូរ ដើម្បីបានបញ្ចូលគំនិតរបស់វិចិត្រការិនី ក្នុងគំនូរទាំងនោះ។ សន្និដ្ឋានអំពីស្នាដៃរបស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) វិចិត្រករ លេហ៊ុយទៀប (Le Huy Tiep) ប្រធានក្រុមប្រឹក្សាវិចិត្រសិល្បៈវៀតណាម និយាយឲ្យដឹងថា៖ " ខាងក្រោយខ្នងគំនូរទាំងនោះ បើសិនភ្ញៀវទស្សនាជាស្ត្រី ខ្ញុំជឿជាក់ថា គេនឹងស្រឡាញ់ខ្លួនឯងជាងទៀត ព្រមទាំងជឿជាក់លើជីវភាព។ រីឯភ្ញៀវជាបរុសវិញ ខ្ញុំគិតថា គេនិងគោរពឯករាជ្យនិងបញ្ញារបស់ស្តីជាងទៀត។ ពីព្រោះ ក្នុងគំនូរបស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) បង្ហាញភាពឯករាជ្យនិងភាពខ្លាំងក្លា។ តើនេះពិតមែនជាការបង្ហាញសិទ្ធស្រ្តីទេ? "./.
- ជិត ១០ ឆ្នាំ បន្ទាប់ពីការតាំងពិព័រណ៍លើកដំបូង ក្នុងការតាំងពិព័រណ៍លើកទីពីរ វិចិត្រការិនី វូបាចលាន (Vu Bach Lien) រួមមាន៖ ស្នាដៃបោះពុម្ភចំនួន ១៩ ផ្ទាំង និងស្នាដៃរៀបចំ ១ ផ្ទាំង។ - ស្នាដៃតាមរបៀបរៀបចំដែលបានបង្កើតពីការបោះពុម្ភស្នាមក្រយៅដៃចំនួន ១៩០០ រួមផ្សំនឹងក្រណាត់និងចាក់ពុម្ភស្នាមក្រយៅដៃនោះដោយ ។ ដូច្នេះវិចិត្រការិនី វូបាចលាន (Vu Bach Lien) បានទុកពេលវេលាជាច្រើន ដើម្បីធ្វើឲ្យសុក្រិតកម្រងគំនូររបស់គាត់។
អត្ថបទនិងរូបថត៖ កុងដាតនិងខាញឡុង
ឆាកល្ខោនក្រោមភ្លើងពណ៌
ដើមទៀនមានរូបរាងពិសេស
បរិយាកាសសិល្បៈឡេយ៉ាង (Le Giang)
គំនូរគូរតាមនិន្នាការសហសម័យ ដែលបង្ហាញដោយគំហើញពហុទិស
វិចិត្រករ “គំនូរ" ប្រវត្តិសាស្រ្តតាមរយៈតុខ្សាច់
អស្ចារ្យដើម Bonsai តឿ
ក្រមិចក្រមើមតុក្កតា handmade
គូរអក្សរក្បាច់ - និន្នាការថ្មីទាក់ទាញយុវវ័យ
វត្ថុអនុស្សាវរីយ៍ផលិតដោយពាណិជ្ជៈសញ្ញាបាចម៉ូក (Bach Moc)
ប្រជុំវិចិត្រសិល្បៈវៀតណាម - បារាំង
About time – ពណ៌កាលៈទេសៈ
គំនូរទុក "បំផុសគំនិតរ៉ូមែនទិកលោកខាងកើត"
ឆាកសម្តែងបានកសាងដោយទេសភាពធម្មជាតិ “ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង”
មាន”តំបន់ពាយព្យស្រស់ស្អាត” មួយ នៅក្នុងផ្ទាំងគំនូររបស់សិល្បករប្រជាជនត្រាយ៉ាង (Tra Giang)
គំនូរចម្លាក់ឈើបែបលក្ខណៈជាតិវៀតណាមឆ្ពោះទៅរកលំដាប់ថ្នាក់ឧត្តមភាព
Creative Gara - រោងសិប្បកម្មឈើច្នៃប្រឌិតសម្រាប់កុមារ
"និទាឃរដូវ"៖ ការរំជួលចិត្តឥតព្រំដែន
Tipsy Art - ទីកន្លែងច្នៃប្រឌិតសេរីនៃវិចិត្រករមិនជំនាញ
រាត្រីតន្ត្រីលើកតំកើងសិល្បការិនី អ្នកគ្រូប្រជាជន ថាយធីលៀន (Thai Thi Lien)
គំហើញថ្មីចំពោះរូបថតរាជវង្សានុវង្សក្នុងងរាជកាលង្វៀន (Nguyen)
សោភណ្ឌភាពសំរាប់នំចាយហួយ 3D
" I, Me, Mine " មានបំណងស្វែងយល់ពីខ្លួនឯង
Frontline Collection និង រូបភាពនារីវៀតណាម នៃសម័យកាលភ្លើងសង្រ្គាម
រូបសំណាកឈើតីង្វៀន (Tay Nguyen)៖ រូបសំណាក ”វីរកថា” ឈានចេញពីព្រៃភ្នំរាប់ពាន់
Biennale វិចិត្រសិល្បៈវ័យក្មេង២០១៧៖ ប៉ះដល់ដង្ហើមជីវភាព