មិត្តភក្តិជាមួយនឹងវៀតណាម ជាងគំនូរគូរផ្លាកផ្សាយពាណិជ្ជកម្មចុងក្រោយបង្អស់នៅក្រុងសាយហ្គន 20/04/2017 ជាង៣០ឆ្នាំប្រកបមុខរបរគូរផ្លាកពាណិជ្ជកម្ម គូរផ្សាយពាណិជ្ជកម្មដោយប្រើថ្នាំពណ៌ លោកតា ង្វៀនថេមិញ (Nguyen The Minh) មានរហសនាម ហ្វាយមិញផឿង (Hoai Minh Phuong) ជាមនុស្សកម្រមាននៅទីក្រុងសាយហ្គន ដែលនៅរក្សាបានមុខរបរគូរផ្លាកផ្សាយពាណិជ្ជកម្មចាស់ តាមរយៈស្នាមគំនូសដ៏ប៉ិនប្រសប់។ លោកតាផឿង (Phuong) បរិយាយថា ពេលនៅរៀនអនុវិទ្យាល័យ លោកតាធ្វើដំណើរឆ្លងកាត់ផ្លូវ ផានឌិញភុង (Phan Dinh Phung) ឃើញមានវិចិត្រករ ហ្វាហ្វេ (Hoa Hue) កំពុងអង្គុយគូរវៀសស្នាមគំនូសដ៏ប៉ិនប្រសប់ ញ៉ាំងលោកតាគយគន់មើលមិនលែង។ វិចិត្រករឃើញដូចនេះ ក៏ទទួលលោកតាធ្វើជាសិស្ស។ ក្រោយមក លោកតាបានវិចិត្រករ វូត្រុងហ៊ើប (Vu Trong Hop) ជាប្អូនធម៌របស់ឪពុកលោកតា ណែនាំបន្ថែម ជួយលោកតាក្លាយជាវិចិត្រករថ្នាំពណ៌ដ៏ល្បី។ លោកតាឲ្យដឹងរាប់សិបឆ្នាំមុន ពេលបច្ចេកវិទ្យា បច្ចេកទេស មិនទាន់អភិវឌ្ឍន៍ ដូចឥឡូវនេះ លោកតាមានអតិថិជនពឹងឲ្យគូរផ្លាកពាណិជ្ជកម្ម ហាងលក់សម្ភារសំណង អ្នកខ្លះពឹងគូរផ្លាកពាណិជ្ជកម្មហាងលក់អ៊ីវាន់ ផ្លាកពាណិជ្ជកម្ម រូបសញ្ញាក្រុមហ៊ុន ម៉ូដសម្លៀកបំពាក់ ផ្លាកសញ្ញាលក់ផើ (Pho)...។ល។ ថុងដាក់សម្ភារ ឧបករណ៍សម្រាប់គូរ បានផ្សាភ្ជាប់ជាមួយលោកតាផឿង (Phuong) នៅគ្រប់ទីកន្លែង ខណ្ឌ ស្រុក ច្រកផ្លូវទាំងអស់របស់ទីក្រុង។ ជួនកាលមានទាំងអតិថិជននៅតាមតំបន់ជិតខាងទៀតផង ឲ្យតែនរណាពឹងគឺលោកតាធ្វើទាំងអស់ មិនថាភ្លៀងឬក្តៅឡើយ។ លោកតា ហ្វាយមិញផឿង (Hoai Minh Phuong) អាយុ៦៧ឆ្នាំ នៅខណ្ឌ៦ ទីក្រុងហូជីមិញ បានស្គាល់ដូចជាសិល្បករចំណាស់ កម្រម្នាក់នៅទីក្រុង ដែលនៅរក្សាបានមុខរបររចនាផ្លាកពាណិជ្ជកម្ម តាមរយៈស្នាមគំនូសដោយដៃ។ រៀងរាល់ថ្ងៃ លោកតា ហ្វាយមិញផឿង (Hoai Minh Phuong) រួមជាមួយថុងឧបករណ៍ធ្វើដំណើរសព្វទីក្រុង ដើម្បីគូរផ្លាកពាណិជ្ជកម្មដោយប្រើថ្នាំពណ៌។ ប្រភេទថ្នាំពណ៌បានលោកតាផឿង (Phuong) ប្រើប្រាស់សម្រាប់ការងាររបស់ខ្លួន។ លោកតា ផឿង (Phuong) ឲ្យដឹងថា ដំណាក់កាលគូរពង្រាងនូវខ្លឹមសារ គឺពិបាកបំផុត ត្រូវអនុវត្តហ្មត់ចត់ប្រុងប្រយ័ត្ន ជៀសវាងការខូចខាត ឬបាត់តុល្យភាព។ ដំណាក់កាលគូរអក្សរ លេខ ក្រោយពេលបានរចនា។ លោកតា ផឿង (Phuong) កំពុងផ្ចិតផ្ចង់គូរផ្លាកពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនគ្រឿងយន្ត។ ពីរនាក់ឪពុកនិងកូនរួមគ្នារចនាផ្លាកពាណិជ្ជកម្ម ជូនអតិថិជននៅស្រុកប៊ិញចាញ់ (Binh Chanh)។ ប៉ុន្មានឆ្នាំថ្មីៗនេះ ពេលបច្ចេកវិទ្យាអភិវឌ្ឍន៍ មនុស្សយ៉ាងច្រើនបានបង្វែទៅប្រើប្រាស់ផ្លាកពាណិជ្ជកម្មអេឡិកត្រូវនិក មុខរបររបស់លោកតាតិចច្រើនអ្វីក៏ត្រូវសាបសូន្យទៅដែរ។ ប៉ុន្តែ លោកតានៅតែប្តេជ្ញាចិត្តរក្សាការងារដែលខ្លួនស្រឡាញ់។ ភាគច្រើន អតិថិជនពឹងលោកតាផឿង (Phuong) គូរផ្លាកពាណិជ្ជកម្ម ឥឡូវនេះជាមនុស្សដែលកោតសរសើរនូវស្លាកស្នាមគូរដ៏ប៉ិនប្រសប់ សាមញ្ញ ស្លូតត្រង់របស់វិចិត្រករ។ ឬពួកគេចង់បង្កលក្ខណៈពិសេសដោយឡែកទៅលើផ្លាកពាណិជ្ជកម្មផ្សេងដដៃជាច្រើន។ ម្យ៉ាងវិញទៀត មនុស្សជាច្រើនដែលពឹងលោកតាគូរ ដោយសារពួកគេគោរពមនុស្សម្នាក់ កំពុងថែរក្សានូវរបរពីអតីតកាល។ មនុស្សគ្រប់គ្នានៅគោរពស្រឡាញ់លោកតា ដោយចរិតស្លូតបូត ជិតស្និទ្ធ របស់វិចិត្រករវ័យចំណាស់ម្នាក់។ គូរផង សូត្រកំណាព្យផង ឬនិទានសាឡើងវិញនូវ រឿងរ៉ាវសីលធម៌ឲ្យពួកក្មេងៗស្តាប់។ លោកតាផឿង (Phuong) ឲ្យដឹងថា ក្រៅពីគូរគំនូរ ការសូត្រកំណាព្យ ក៏ជាក្តីចំណូលចិត្តតាំងពីតូចរបស់លោកតា។ បើអតិថិជនណាសំណូមពរ លោកតាអាចចារបន្ថែមទៅលើផ្លាកពាណិជ្ជកម្ម នូវឃ្លាកំណាព្យដោយលោកតានិពន្ធ។ ផ្លាកផ្សាយពាណិជ្ជមួយចំនួនដោយលោកតា ហ្វាងមិញផឿង (Hoai Minh Phuong) អនុវត្ត៖ តាមធម្មតា ផ្លាកផ្សាយពាណិជ្ជកម្ម ដែលលោកតាផឿង (Phuong) គូរតែងមានអាយុកាលពី៥ ទៅដល់៧ឆ្នាំ។ ក្រោយពីគូររួចស្រេច លោកតាលាបថ្នាំបង្ការច្រែះមួយស្រទាប់ ទើបផ្លាកពាណិជ្ជកម្ម ដូចនេះមានអាយុពី៥ទៅដល់៧ឆ្នាំ។ បើក្រោយនោះ ផ្លាកពាណិជ្ជកម្ម រសាយពណ៌ ពណ៌ស្រាម គឺគ្រាន់តែជូតជ្រះ រួចហើយលាបពណ៌សាថ្មីពីលើ យើងអាចបន្តប្រើប្រាស់បាន។ កូនប្រុសទាំងបីនាក់ របស់លោកតាផឿង (Phuong) មានតែកូនប្រុសបន្ទាប់ ង្វៀនថេក្វាង (Nguyen The Quang) ស្នងបន្តមុខរបរគូរផ្សាយពាណិជ្ជកម្មរបស់គ្រួសារ៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន

ជាង៣០ឆ្នាំប្រកបមុខរបរគូរផ្លាកពាណិជ្ជកម្ម គូរផ្សាយពាណិជ្ជកម្មដោយប្រើថ្នាំពណ៌ លោកតា ង្វៀនថេមិញ (Nguyen The Minh) មានរហសនាម ហ្វាយមិញផឿង (Hoai Minh Phuong) ជាមនុស្សកម្រមាននៅទីក្រុងសាយហ្គន ដែលនៅរក្សាបានមុខរបរគូរផ្លាកផ្សាយពាណិជ្ជកម្មចាស់ តាមរយៈស្នាមគំនូសដ៏ប៉ិនប្រសប់។ លោកតាផឿង (Phuong) បរិយាយថា ពេលនៅរៀនអនុវិទ្យាល័យ លោកតាធ្វើដំណើរឆ្លងកាត់ផ្លូវ ផានឌិញភុង (Phan Dinh Phung) ឃើញមានវិចិត្រករ ហ្វាហ្វេ (Hoa Hue) កំពុងអង្គុយគូរវៀសស្នាមគំនូសដ៏ប៉ិនប្រសប់ ញ៉ាំងលោកតាគយគន់មើលមិនលែង។ វិចិត្រករឃើញដូចនេះ ក៏ទទួលលោកតាធ្វើជាសិស្ស។ ក្រោយមក លោកតាបានវិចិត្រករ វូត្រុងហ៊ើប (Vu Trong Hop) ជាប្អូនធម៌របស់ឪពុកលោកតា ណែនាំបន្ថែម ជួយលោកតាក្លាយជាវិចិត្រករថ្នាំពណ៌ដ៏ល្បី។ លោកតាឲ្យដឹងរាប់សិបឆ្នាំមុន ពេលបច្ចេកវិទ្យា បច្ចេកទេស មិនទាន់អភិវឌ្ឍន៍ ដូចឥឡូវនេះ លោកតាមានអតិថិជនពឹងឲ្យគូរផ្លាកពាណិជ្ជកម្ម ហាងលក់សម្ភារសំណង អ្នកខ្លះពឹងគូរផ្លាកពាណិជ្ជកម្មហាងលក់អ៊ីវាន់ ផ្លាកពាណិជ្ជកម្ម រូបសញ្ញាក្រុមហ៊ុន ម៉ូដសម្លៀកបំពាក់ ផ្លាកសញ្ញាលក់ផើ (Pho)...។ល។ ថុងដាក់សម្ភារ ឧបករណ៍សម្រាប់គូរ បានផ្សាភ្ជាប់ជាមួយលោកតាផឿង (Phuong) នៅគ្រប់ទីកន្លែង ខណ្ឌ ស្រុក ច្រកផ្លូវទាំងអស់របស់ទីក្រុង។ ជួនកាលមានទាំងអតិថិជននៅតាមតំបន់ជិតខាងទៀតផង ឲ្យតែនរណាពឹងគឺលោកតាធ្វើទាំងអស់ មិនថាភ្លៀងឬក្តៅឡើយ។ លោកតា ហ្វាយមិញផឿង (Hoai Minh Phuong) អាយុ៦៧ឆ្នាំ នៅខណ្ឌ៦ ទីក្រុងហូជីមិញ បានស្គាល់ដូចជាសិល្បករចំណាស់ កម្រម្នាក់នៅទីក្រុង ដែលនៅរក្សាបានមុខរបររចនាផ្លាកពាណិជ្ជកម្ម តាមរយៈស្នាមគំនូសដោយដៃ។ រៀងរាល់ថ្ងៃ លោកតា ហ្វាយមិញផឿង (Hoai Minh Phuong) រួមជាមួយថុងឧបករណ៍ធ្វើដំណើរសព្វទីក្រុង ដើម្បីគូរផ្លាកពាណិជ្ជកម្មដោយប្រើថ្នាំពណ៌។ ប្រភេទថ្នាំពណ៌បានលោកតាផឿង (Phuong) ប្រើប្រាស់សម្រាប់ការងាររបស់ខ្លួន។ លោកតា ផឿង (Phuong) ឲ្យដឹងថា ដំណាក់កាលគូរពង្រាងនូវខ្លឹមសារ គឺពិបាកបំផុត ត្រូវអនុវត្តហ្មត់ចត់ប្រុងប្រយ័ត្ន ជៀសវាងការខូចខាត ឬបាត់តុល្យភាព។ ដំណាក់កាលគូរអក្សរ លេខ ក្រោយពេលបានរចនា។ លោកតា ផឿង (Phuong) កំពុងផ្ចិតផ្ចង់គូរផ្លាកពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនគ្រឿងយន្ត។ ពីរនាក់ឪពុកនិងកូនរួមគ្នារចនាផ្លាកពាណិជ្ជកម្ម ជូនអតិថិជននៅស្រុកប៊ិញចាញ់ (Binh Chanh)។ ប៉ុន្មានឆ្នាំថ្មីៗនេះ ពេលបច្ចេកវិទ្យាអភិវឌ្ឍន៍ មនុស្សយ៉ាងច្រើនបានបង្វែទៅប្រើប្រាស់ផ្លាកពាណិជ្ជកម្មអេឡិកត្រូវនិក មុខរបររបស់លោកតាតិចច្រើនអ្វីក៏ត្រូវសាបសូន្យទៅដែរ។ ប៉ុន្តែ លោកតានៅតែប្តេជ្ញាចិត្តរក្សាការងារដែលខ្លួនស្រឡាញ់។ ភាគច្រើន អតិថិជនពឹងលោកតាផឿង (Phuong) គូរផ្លាកពាណិជ្ជកម្ម ឥឡូវនេះជាមនុស្សដែលកោតសរសើរនូវស្លាកស្នាមគូរដ៏ប៉ិនប្រសប់ សាមញ្ញ ស្លូតត្រង់របស់វិចិត្រករ។ ឬពួកគេចង់បង្កលក្ខណៈពិសេសដោយឡែកទៅលើផ្លាកពាណិជ្ជកម្មផ្សេងដដៃជាច្រើន។ ម្យ៉ាងវិញទៀត មនុស្សជាច្រើនដែលពឹងលោកតាគូរ ដោយសារពួកគេគោរពមនុស្សម្នាក់ កំពុងថែរក្សានូវរបរពីអតីតកាល។ មនុស្សគ្រប់គ្នានៅគោរពស្រឡាញ់លោកតា ដោយចរិតស្លូតបូត ជិតស្និទ្ធ របស់វិចិត្រករវ័យចំណាស់ម្នាក់។ គូរផង សូត្រកំណាព្យផង ឬនិទានសាឡើងវិញនូវ រឿងរ៉ាវសីលធម៌ឲ្យពួកក្មេងៗស្តាប់។ លោកតាផឿង (Phuong) ឲ្យដឹងថា ក្រៅពីគូរគំនូរ ការសូត្រកំណាព្យ ក៏ជាក្តីចំណូលចិត្តតាំងពីតូចរបស់លោកតា។ បើអតិថិជនណាសំណូមពរ លោកតាអាចចារបន្ថែមទៅលើផ្លាកពាណិជ្ជកម្ម នូវឃ្លាកំណាព្យដោយលោកតានិពន្ធ។ ផ្លាកផ្សាយពាណិជ្ជមួយចំនួនដោយលោកតា ហ្វាងមិញផឿង (Hoai Minh Phuong) អនុវត្ត៖ តាមធម្មតា ផ្លាកផ្សាយពាណិជ្ជកម្ម ដែលលោកតាផឿង (Phuong) គូរតែងមានអាយុកាលពី៥ ទៅដល់៧ឆ្នាំ។ ក្រោយពីគូររួចស្រេច លោកតាលាបថ្នាំបង្ការច្រែះមួយស្រទាប់ ទើបផ្លាកពាណិជ្ជកម្ម ដូចនេះមានអាយុពី៥ទៅដល់៧ឆ្នាំ។ បើក្រោយនោះ ផ្លាកពាណិជ្ជកម្ម រសាយពណ៌ ពណ៌ស្រាម គឺគ្រាន់តែជូតជ្រះ រួចហើយលាបពណ៌សាថ្មីពីលើ យើងអាចបន្តប្រើប្រាស់បាន។ កូនប្រុសទាំងបីនាក់ របស់លោកតាផឿង (Phuong) មានតែកូនប្រុសបន្ទាប់ ង្វៀនថេក្វាង (Nguyen The Quang) ស្នងបន្តមុខរបរគូរផ្សាយពាណិជ្ជកម្មរបស់គ្រួសារ៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន
អត្ថបទផ្សេងទៀត លោក Peter Cuong Franklin - វិលត្រឡប់មកវៀតណាម ដើម្បីរៀបរាប់ពីរសជាតិស្រុកកំណើត05/08/2026មិត្តភក្តិជាមួយនឹងវៀតណាមចុងភៅ Peter Cuong Franklin បានវិលត្រឡប់មកប្រទេសវៀតណាមវិញ មិនត្រឹមតែដើម្បីបើកភោជនីយដ្ឋានមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបរាប់រឿងរ៉ាវនៃស្រុកកំណើតតាមរយៈភាសានៃរសជាតិទៀតផង។ បណ្ឌិត លោក Jongsoo Shin - អ្នករួមដំណើរជាមួយគ្រាប់អង្ករវៀតណាម14/07/2026មិត្តភក្តិជាមួយនឹងវៀតណាមChuck Searcy - ស្នាក់នៅដើម្បីយល់ដឹង ស្នាក់នៅដើម្បីក្លាយជាចំណែកមួយនៃប្រទេសវៀតណាម19/06/2026មិត្តភក្តិជាមួយនឹងវៀតណាមស្ពានមេត្រីនៃក្តីស្រឡាញ់របស់គ្រួសារបារាំងមួយ ចំពោះកុមារវៀតណាម31/05/2026មិត្តភក្តិជាមួយនឹងវៀតណាមរូបភាពនៃប្រទេសវៀតណាមនៅអាហ្វ្រិកខាងត្បូង៖ រឿងរ៉ាវតំណភ្ជាប់ឆ្លងព្រំដែន08/05/2026មិត្តភក្តិជាមួយនឹងវៀតណាមរួមគ្នាកសាងអនាគតកុមារវៀតណាម03/05/2026មិត្តភក្តិជាមួយនឹងវៀតណាមមិត្តភក្តិអន្តរជាតិកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍និងទិសដៅថ្មីរបស់វៀតណាម01/05/2026មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត