ជម្រុញខ្លាំងការអនុវត្តចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម
នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ គណៈកម្មាធិការបក្ស នៃប្លុកអង្គភាពអាជីវកម្មមជ្ឈឹម បានរៀបចំសន្និសីទជម្រុញការអនុវត្តចលនាជនវៀតណាម ផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម ដំណាក់កាល២០១៦-២០២០។អស់រយៈពេល៧ឆ្នាំអនុវត្តនោះគណៈកម្មាធិការបក្ស ក្រោមឧិវាទបានអនុវត្តប្រកបដោយជោគជ័យនូវចលនានេះ បង្កើតកម្លាំងពលំសម្រាប់អង្គភាពអាជីវកម្ម និងពលករក្នុងការផ្លាស់ប្តូរទម្លាប់ទិញ ដោយយកចិត្តទុកដាក់ជ្រើសរើសទំនិញផលិតក្នុងស្រុក។ នៅក្នុងសន្និសីទនេះតំណាងសាជីវកម្ម អគ្គក្រុមហ៊ុននិងធនាគានានា បានដាក់ចេញដំណោះ ស្រាយជាច្រើនដើម្បីអនុវត្ត ចលនានេះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោក Nguyen Thien Nhan បានស្នើរឲ្យគណៈកម្មា ធិការបក្សប្លុកអង្គភាពអាជីវកម្មមជ្ឈឹមបន្តបំពេញល្អការងារផ្សព្វផ្សាយ ចលនានិងលើកកំពស់គុណភាព ជាពិសេសកសាងពាណិជ្ជសញ្ញាជាតិ សម្រាប់ផលិតផលនីមួយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម