05/06/2019 10:58 GMT+7 Email Print Like 0

ជប៉ុនជឿជាក់ថា វៀតណាមនឹងចូលរួមចំណែកយ៉ាងវិជ្ជមានក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ


 ប្រធានក្រុមបេសកម្មតំណាងរបស់ជប៉ុននៅអង្គការសហប្រជាជាតិ លោក Koro Bessho 
 

នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០១៩ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម បានធ្វើបទសម្ភាស ជា​មួយ​ ឯកអគ្គ​រដ្ឋទូតនិងជាប្រធានក្រុមបេសកម្មតំ​ណាង របស់ជប៉ុននៅអង្គការសហប្រជាជា​តិ ​លោក Koro Bessho​ អំពីបទ​ពិសោធន៍​របស់​ជប៉ុន​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​អំឡុង​ពេល​កាន់​តួនាទី​ជាសមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្ដិសុខ ក៏ដូចជាការរំពឹងទុករបស់ជប៉ុន​និងបណ្តាប្រទេសអាស៊ី ចំពោះវៀតណាម ប្រសិនបើវៀតណាម​ជាប់ឆ្នោតជាសមាជិក​មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីថ្ងៃបោះ​ឆ្នោត ទី៧ ខែ​មិថុនា ខាងមុខនេះ។
 
ប្រធាន​ក្រុមបេសកម្មតំណាងរបស់ជប៉ុននៅអង្គការសហប្រជាជាតិ លោក Koro Bessho បានលើកឡើងថា លោក​មាន​ការជឿជាក់យ៉ាងមុតមាំថា វៀតណាមនឹងជាប់ឆ្នោតចូលក្រុមប្រឹក្សាសន្តិសុខជាមិនខាន។ លោកក៏បាន​អះអាងថា វៀ​តណាមគឺជាមិត្តភក្តិដ៏ស្និទ្ធស្នាលនិងសំខាន់បំ​ផុតរបស់ជប៉ុន  មិនត្រឹមតែប៉ុ​ណ្ណោះ ប្រទេសទាំង​ពីរថែម​ទាំងជាដៃគូយុទ្ធសាស្ត្រទៀតផង​។ ហេតុដូច្នេះ ភាគីទាំង​ពីរតែង​តែចង់​ជួយឧបត្ថម្ភ​និងគាំទ្រ​គ្នាទៅវិ​ញទៅមក ជាពិសេសក្នុងកិច្ចការ​អន្តរជាតិ។ នៅពេលបញ្ចប់អា​ណត្តិរបស់​ខ្លួននៅ​ឯក្រុម​ប្រឹក្សា​សន្តិ​សុខ ជប៉ុនសង្ឃឹមថាវៀតណាមនឹងជួយបញ្ជូននូវទស្សនៈរបស់អាស៊ី ទៅក្នុងរបៀបវារៈ​របស់​ក្រុម​ប្រឹក្សា។​ លោក Bessho បានវាយតម្លៃថា វៀតណាមក៏មានកម្រាស់ប្រវត្តិសាស្រ្តដ៏សំខាន់នៅពេលដែល ត្រូវឆ្លង​កាត់​សង្រ្គាម ហើយឈានដល់កសាងសន្តិភាពនិងអភិវឌ្ឍសេដ្ឋកិច្ចដ៏អស្ចារ្យផងដែរ។ បទពិសោធន៍​ទាំង​នេះបាន​ជួយលើកកម្ពស់ឋានៈរបស់វៀតណាម នៅក្រុមប្រឹក្សាសន្តិសុខ ជាពិសេសជួយវៀត​ណាម​ក្នុង​ការ​ពិគ្រោះ​យោបល់​និង​រួមចំណែកយ៉ាងល្អចំពោះបញ្ហាជាច្រើនក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទៀតផង៕

 

តាម VOV5 - វិទ្យុសំឡេង​​វៀត​ណាម​
 

បណ្តាព័ត៌មានបានផ្សាយ