26/07/2019 11:24 GMT+7 Email Print Like 0

ជប៉ុនជួយជម្រុញការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម


 ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបណ្ឌិតសភាវិទ្យាសាស្រ្តនិងសង្គមកិច្ចវៀតណាម (VASS) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)
 

 នាថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ បណ្ឌិត​សភា វិទ្យាសាស្រ្តនិងសង្គមកិច្ចវៀតណាម​ (VASS) និង​ទីភ្នាក់​ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅវៀតណាម បានចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិការ​ដើម្បី​ជំរុញ​ការ​សម្រប​សម្រួល​ខាង​យុទ្ធសាស្រ្តនិង​ទូលំទូលាយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​វៀត​ណាម​។​
 
យោង​តាមកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការ JICA ប្រចាំនៅ  វៀតណាម និង VASS បាន​អះអាង​សារជា​ថ្មីម្តង​​ទៀតនូវកិច្ចសហប្រតិបត្តិការ​      ជាយូរ​អង្វែង​ដើម្បីជំរុញ​ថែមទៀតនូវ​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​​របស់វៀតណាម​។ ភាគីទាំងពីរនឹងរួមសហការគ្នា ដើម្បីរួមចំណែ​កដល់ការអភិវឌ្ឍ​យុទ្ធសាស្ត្រ អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សង្គមរបស់វៀតណាមក្នុងដំណាក់កា​លឆ្នាំ ២០២១-២០៣០ ព្រមទាំងរៀបចំ​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៃ​ខេត្ត Ben Tre និងខេត្ត  Ha Giang ​ក៏ដូចជាស្រាវជ្រាវអំពី​បណ្តាប្រទេស​ដែលកំពុង​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ីផងដែរ។ ក្រៅពីនេះ JICA ប្រចាំនៅវៀតណាម និង VA​SS នឹង    ផ្តល់ការ​គាំទ្រ​ចាំបាច់​ដើម្បី​ជំរុញ​ការ​សម្របសម្រួលគ្នាក្នុងសកម្មភាពស្រាវជ្រាវនាពេលអនាគតរវាងភាគីទាំងពីរទៀតផង។ អនុប្រធានតំណាង JICA ​ប្រចាំនៅវៀតណាម លោក Murooka បានអះអាងថា JICA នឹងគាំទ្រដល់ការស្រាវជ្រាវអភិវឌ្ឍ និងផ្សព្វ​ផ្សាយ​គម្រោង​ការណ៍​គំនិត​ផ្តួច​ផ្តើម​របស់​អ្នក​វិទ្យាសាស្ត្រ​របស់​បណ្ឌិត្យ​សភា​វៀត​ណាម​ទៅកាន់​អតិថិជន​ជាតិនិង​អន្តរជាតិ​ផងដែរ ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ