17/12/2019 14:48 GMT+7 Email Print Like 0

ជប៉ុនជាទីផ្សារឈានមុខគេនៅក្នុងបញ្ជីទទួលពលកររបស់វៀតណាម

គិតដលដំណាច់ខែវិច្ឆិកា វៀតណាមបានបញ្ជូនពលករចំនួន ១៣ ម៉ឺននាក់ទៅធ្វើការនៅបរទេសតាមកិច្ចសន្យា លើសផែនការប្រចាំដែលត្រូវបញ្ជូនពលករចំនួន ១២ ម៉ឺននាក់ទៅបរទេស។

ទីផ្សារឈានមុខគេក្នុងការទទួលពលករវៀតណាមគឺជប៉ុន ដោយមានពលករវៀតណាមជាង ៧១.០០០ នាក់។
លោក Le Van Thanh អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា៖

“ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហគមន៍ជនវៀតណាមនៅជប៉ុនមានការកើនឡើងគួរឱ្យកត់សម្គាល់។ រហូតដល់ពេលនេះមានពលករប្រមាណ ៣៣០ ពាន់នាក់ ឈរលំដាប់ទី ៣ ក្នុងសហគមន៍ជនបរទេសនៅជប៉ុន ហើយបច្ចុប្បន្ននេះ ប្រជាជនវៀតណាមកំពុងរស់នៅនិងសិក្សានៅខេត្តទាំង ៤៧ របស់ជប៉ុន។ រហូតមកដល់ពេលនេះ វៀតណាមបានបញ្ជូនសិក្ខាកាមប្រមាណ ២៥ ម៉ឺននាក់ទៅសិក្សារៀនសូត្រនៅជប៉ុន។ នេះជាប្រភពកម្លាំងពលករដ៏មានតម្លៃរួមចំណែកក្នុងការបង្កើនទំនាក់ទំនងវៀតណាម - ជប៉ុនកាន់តែខ្លាំងក្លាឡើង”។

ពលករវៀតណាមទៅកាន់ជប៉ុនដើម្បីសិក្សានិងធ្វើការតាមបណ្ដាកម្មវិធីដូចជាសិក្ខាកាមជំនាញ វិស្វករ ការស្ថាបនា​និងការកតម្លើងប៉ាល់ ថែទាំអ្នកជំងឺ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ