24/10/2020 15:51 GMT+7 Email Print Like 0

ជនវៀតណាមនៅបរទេសតែងតែឆ្ពោះមកប្រជាជនភាគកណ្តាលវៀតណាមជានិច្ច

គណៈកម្មាធិការសម្របសម្រួលព្រះពុទ្ធសាសនាវៀតណាមនៅប្រទេសឡាវ សមាគមជនវៀតណាមនៃរដ្ឋធានីវៀងចន្ទន៍ និងវត្ត Phat Tich - វៀងចន្ទន៍ បានរួមគ្នាធ្វើពិធីបង្សុកូលបួងសួងដល់កម្មាភិបាលនិងយុទ្ធជនដែលបានស្លាប់និងប្រជាជននៅតំបន់ភាគកណ្តាលបានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ ខ្យល់ព្យុះ។

ព្រះតេជព្រះគុណ Bouma Sihavong- ប្រធានស្តីទីនៃសហព័ន្ធព្រះពុទ្ធសាសនាឡាវបានបរិច្ចាគជូនប្រជាជននៅតំបន់ភាគកណ្តាលវៀតណាមដែលរងគ្រោះដោយទឹកជំនន់


នាថ្ងៃទី ២៣ ខែតុលា គណៈកម្មាធិ ការសម្របសម្រួល ព្រះពុទ្ធសាសនាវៀតណាមនៅប្រទេសឡាវ សមាគមជនវៀតណាមនៃរដ្ឋធានីវៀងចន្ទន៍ និងវត្ត Phat Tich - វៀងចន្ទន៍ បានរួមគ្នាធ្វើពិធីបង្សុកូលបួងសួងដល់កម្មាភិបាលនិងយុទ្ធជនដែលបានស្លាប់និងប្រជាជននៅតំបន់ភាគកណ្តាល បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ព្យុះ។ ទន្ទឹមជាមួយគ្នានោះ បំផុសការបរិច្ចាគដើម្បីជួយដល់ប្រជាជននៅភាគកណ្តាលវៀតណាម ដែលរងការខូច ខាតដោយសារទឹកជំនន់និងព្យុះ។

ក្រោមការដឹកនាំរបស់ព្រះតេជគុណ Thich Minh Quang ប្រធានគណៈកម្មាធិការសម្របសម្រួលព្រះពុទ្ធសាសនាវៀតណាមនៅប្រទេសឡាវ ប្រតិភូ ពុទ្ធសាសនិកនិងទាំងអស់បានថ្វាយផ្កានិងបន់ស្រន់យ៉ាងស្មោះស្ម័គ្រចំពោះដួងព្រលឹងរបស់កម្មាភិបាលនិងយុទ្ធជនដែលបានស្លាប់ពេលកំពុងបំពេញកាតព្វកិច្ចនិងប្រជាជននៅតំបន់ភាគកណ្តាលបានស្លាប់ដោយសារទឹកជំនន់ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ។ លោកស្រី Nguyen Thi Hoa អាណិកជនវៀតណាមនៅទៅក្រុងវៀងចន្ទន៍បានចែករំលែកថា៖ “អាឡោះអាល័យដល់ប្រជាជនភាគកណ្តាលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់នោះ ពុទ្ធសាសនិកទាំងអស់នៅប្រទេសឡាវសុខចិត្តបរិច្ចាគតិចឬច្រើន ដើម្បីចែករំលែកជាមួយការរងទុក្ខនិងការខាតបង់របស់ប្រជាជន ដោយសូមបួងសួងឲ្យប្រជាជនឱ្យជៀសផុតពីផលវិបាកនៃព្យុះនិងទឹកជំនន់។ ជាមួយគ្នានោះធ្វើឱ្យមានស្ថេរភាពក្នុងជីវភាពរស់នៅនិងចងចាំថា ប្រជាជនវៀតណាមនៅឡាវតែងតែឆ្ពោះមកតំបន់កណ្តាលដ៏ជាទីស្រឡាញ់ជានិច្ច”។

នាថ្ងៃដដែលសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកបានបរិច្ចាគថវិកាជាង ១ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភប្រជាជនភាគកណ្តាលផងដែរ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ