27/02/2020 15:05 GMT+7 Email Print Like 0

ឆ្លៀតយកឱកាសពី EVFTA ដោយផ្សាភ្ជាប់ជាមួយទីផ្សារក្នុងស្រុក

នាថ្ងៃទី ២៦ ខែកុម្ភះ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានជួបធ្វើការជាមួយអង្គភាពពាក់ព័ន្ធ សំដៅត្រៀមរៀបចំអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - សហភាពអឺរ៉ុប (EVFTA) ដោយឈរលើស្មារតីម្ចាស់ការ ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីឱកាសនេះ ក៏ដូចជាជំរុញការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ស្របជាមួយការធានាបានលក្ខណៈប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុកផងដែរ។
 

លោក Tran Tuan Anh អញ្ជើញថ្លែងក្នុងជំនួបធ្វើការ



នៅក្នុងកិច្ចប្រជុំនេះ  តំណាងជាច្រើនរូបបានលើកមតិថា ទន្ទឹមនឹងការទាញយកផលប្រយោជន៍ពន្ធអនុគ្រោះពីប្រភពដើមនៃទំនិញនោះ ប៉ុន្តែយើងក៏ត្រូវយកចិត្តទុកដាក់ផងដែរដល់វិស័យការពារពាណិជ្ជកម្ម ប្រឆាំងការគេចវេស និងគេងបន្លំប្រភពដើមទំនិញ។ លោក Le Trong Dung ប្រធាននាយកដ្ឋានការពារពាណិជ្ជកម្មបានចាត់ទុកថា៖     ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុប EU មិនមានការស៊ើបអង្កេតណាមួយ ដែលប្រឆាំងការលក់បង្ខូចតម្លៃលើទំនិញឬការឧបត្ថម្ភ ធនសម្រាប់វៀតណាមទេ។ យ៉ាងណាមិញ ដើម្បីធ្វើអាជីវកម្ម EVFTA ប្រកបដោយនិរន្តរភាព បញ្ហាចោទឡើងគឺត្រូវធានាឱ្យមានការអនុវត្តយ៉ាងតឹងរឹងរាល់បទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងប្រឆាំងនឹងការលួចបន្លំនិងការគេចវេសពីប្រភពដើម ហើយប្រការនេះមានសារៈសំខាន់ណាស់”។
 

ចំណែកឯតំណាងនាយកដ្ឋានមុខងារនានាដែលទទួលភារកិច្ច ស្វែងរកទីផ្សារ ដូចជានាយកដ្ឋានជំរុញពាណិជ្ជកម្ម នាយកដ្ឋានអឺរ៉ុប - អាមេរិក ដែលសុទ្ធតែអះអាងថា មានកម្មវិធីជាក់លាក់ជាច្រើនដើម្បីគាំទ្រដល់អាជីវកម្ម។ តាមគម្រោងនៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានរដ្ឋសភាអនុម័តនិងចូលជាធរមានវេទិកាធុរកិច្ចវៀតណាម - សហភាពអឺរ៉ុបលើកទី ២ ក៏នឹងត្រូវបានប្រារព្ធធ្វើឡើងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ