12/04/2020 15:23 GMT+7 Email Print Like 0

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

​មិត្ត​អ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈ​កម្មការ​ផ្សាយ​ជាភាសា​របរទេស​នៃវិទ្យុ​សម្លេង​វៀតណាម​ទទួលបានសំបុត្រ  អ៊ីម៉ែល ​និងទូរស័ព្ទ​ចំនួន ២៩០ ​របស់មិត្តអ្នកស្តាប់មួយចំនួនមកពីប្រទេស​និង​តំបន់​ដែន​ដីចំនួន​ ៣៥នៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ចំ​នួន​ ១១ របស់​មិត្តអ្នកស្ដាប់មកពីកម្ពុជា។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំ​សូមឆ្លើយ​សំណួរមួយ​ចំនួនរបស់មិត្តអ្នក ស្តាប់ដែលបានផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។
 
មិត្តអ្នកស្ដាប់​ជាទីរាប់អាន! ពីរាជធានីភ្នំពេញ មិត្តអ្នកស្តាប់ មុនីណាម បានផ្ញើរសំបុត្រ​ដោយសំដែង​នូវក្តីសប្បាយ​រីករាយ​និង​រំជួលចិត្តនៅពេលដែលបានដឹងដំណឹងថានាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបាន​ប្រគល់​ជូន​រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានូវសម្ភារៈបរិក្ខាពេ​ទ្យ ដែ​លមានទឹកប្រាក់ចំនួន ៧ ពាន់លាន ​ ដុង ដើម្បីជួយ​គាំទ្រកម្ពុជាក្នុងការបង្ការនិងទប់ស្កាត់ជំងឺ C​ovid-19។ ក្នុងសំបុត្រមិត្តបាន​ចែក​រំលែកថា៖ « ខ្ញុំពិតជារំភើបចិត្តណាស់នៅ​ពេលដែលដឹងថា ក្នុងបរិបទដែលប្រទេស​ទាំងអស់​នៅលើពិភពលោក​រងផលប៉ះ​ពាល់យ៉ាង​ធ្ងន់​ធ្ងរដោយជំងឺរាតត្បាត Covid-19 ក្នុងនោះវៀតណាមក៏កំពុងរងគ្រោះ ហើយបាន​ព្យាយាមអស់​ពីកម្លាំងកាយ​ចិត្តដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺនេះតែម្តង ប៉ុន្តែរដ្ឋាភិបាលនិងប្រជាជនវៀតណាម នៅតែសម្រេច​ចិត្តជួយឧបត្ថម្ភ​គាំទ្រដល់រាជរដ្ឋាភិបាល​និងប្រជាជន​កម្ពុជា​នូវ​សម្ភារៈ​បរិក្ខាពេទ្យ​ដ៏ចាំបាច់យ៉ាង​ដូច្នេះ។ ប្រការនេះបានសរឲ្យឃើញយ៉ាងច្បាស់នូវចំណង​សាមគ្គីភាព និងមិត្តភាពដែល​ស្របតាមពាក្យ​ស្លោកថា «ស្រឡាញ់គ្នាគ្រាក្រ ស្គាល់ចិត្តល្អគ្រាលំបា​ក» ។ ខ្ញុំសង្ឃឹមថាដោយមានជំនួយឧ​បត្ថម្ភទាន់​ពេល​វេលានេះ នឹងរួមចំណែកជួយលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យជំនះពុះពារលើការលំបាក​ ដើម្បីរួមដៃគ្នាប្រយុទ្ធ​ប្រឆាំងនឹងសត្រូវរួមគឺជាជំងឺរាតត្បាតសកល Covid-19 ផងដែរ។
 
មិត្ត​អ្នកស្តាប់ Mony Nam ជាទីរាប់អាន! កម្មវិធី​សូម​ថ្លែង​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅចំពោះ​ការ​ផ្តល់​មតិ​ដ៏ស្មោះត្រង់​របស់មិត្តដែលបានផ្ញើមកកាន់កម្មវិធី។ សម្រាប់ប្រទេសជិតខាងដូចជាកម្ពុជា វៀតណាមតែង​តែប្រកៀក​ស្មាគ្នានិងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងគ្រប់កាលៈទេសៈ ដើម្បីទប់ស្កាត់ជំងឺឆ្លងនេះ​ឲ្យបាន​   ឆាប់ៗ រួមទាំងការពារសុខភាពសម្រាប់ប្រជាជនទាំងមូល ដោយឈរលើស្មារតី សាមគ្គីភាព ឯកភាព ដែលបាន​ចែងក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ។
 
ទាក់ទិននឹង​បញ្ហាជំងឺរាតត្បាត Covid-19 ដែរ មិត្តអ្នកស្តាប់ វ៉ាន់ពិទ្ធិ ដែលជានិសិត្ស​កម្ពុជាកំពុង​សិក្សា​នៅសាក​លវិទ្យាល័យ Kien Giang (ភាគខាងត្បូងវៀតណាម) មានបំណង​ចង់​ស្វែង​យល់​អំពីសកម្មភាព​ដ៏ល្អៗ​មួយ​ចំនួន​ក្នុងកំឡុងពេលដែលជំងឺ Covid19 កំពុងរីករាលដាលនៅវៀតណាម។ លោកអ្នកនាងជាទីមេត្រី! ដើម្បីជួយ​ជ្រោម​ជ្រែងការអំពាវនាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នាពេលថ្មីៗនេះ នៅវៀតណាមមាន​សកម្មភាពសប្បុរសធម៌ជាច្រើនរាប់មិនអស់អំពី​ការជួយ​ឧបត្ថម្ភគាំទ្រដ៏​មាន​អត្ថន័យ របស់ប្រជាជនទូទាំងប្រទេសផងដែរ។ ជាក់ស្តែង​នៅទីក្រុង Da Nang ក្លឹប "យើងស្រឡាញ់រាប់​អានគ្នា" បានកៀរគរសប្បុរសជនជាច្រើន ក្នុងរៀបចំការ​ធ្វើម្ហូបដើម្បីចែកជូន​ដោយឥតគិតថ្លៃដល់ប្រជាជន ដែល​មាន​ស្ថានភាពលំបាក​ក្នុងទីក្រុង។ពិតណាស់ថា ចាប់តាំងពីថ្ងៃដំបូងនៃការរ​ក្សាគម្លាតសង្គម ចូលជាធរ​មាន​មក ក្លឹបនេះបា​នចែក​ជូនបាយនិងម្ហូបប្រមាណ ៥០០ កញ្ចប់ដល់​ប្រជាជន​ជារៀង​រាល់​ថ្ងៃ​ផង​ដែរ​។ មិន​ត្រឹម​តែប៉ុណ្ណោះទេ នាពេលថ្មីៗនេះដែរ នៅទីក្រុង Quang Ninh វីរអ្នកម្តាយវៀតណាម Nguyen Thi Ngan អាយុ ៩០ ឆ្នាំ បានបរិច្ចាកទឹកប្រាក់ចំនួន ៥ លានដុងជូនដល់    គណៈ​កម្មការ​ដឹក​នាំការ​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​ Covid-19 នៅតំបន់មូលដ្ឋានផងដែរ។ នេះគឺជាចំនួនទឹកប្រាក់ដែលវីរអ្នកម្តាយ Nguyen Thi Ngan បាន​សន្សំសម្ចៃអស់​រយៈពេលជាច្រើនឆ្នាំកន្លងមក ដើម្បីចែករំលែកនិងជួយគាំទ្រដល់​កម្លាំងបង្ការ​និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លងនេះ។ លោកអ្នកនាងជាទីមេត្រី! “ស្លឹកឈើល្អការពារស្លឹកឈើរហែក” គឺជាទំនៀម​ទម្លាប់​ប្រពៃណី​ដ៏ល្អប្រពៃរបស់​ប្រទេសវៀតណាមតាំងពីយូរណាស់មកហើយរហូតមកដល់បច្ចុប្បន្ន ដោយហេតុ​នេះកម្ម​វិធី​យើង​​ខ្ញុំសង្ឃឹមថាអំណោយជាក់ស្តែងរបស់មនុស្សម្នាក់ៗ ទោះបីមិនធំដុំប៉ុណ្ណាក៏ដោយ ប៉ុន្តែអាចរួម​ចំណែកដល់ការ​លើកទឹកចិត្តប្រជាជនឲ្យមានកម្លាំងចលករថែមទៀតក្នុងការជំនះពុះរាល់ការលំបាកក្នុងជីវ ភាពរស់នៅ ដើម្បី​រួមដៃគ្នា យកឈ្នះលើជំងឺរាតត្បាត Covid-19 ផងដែរ។
 
មិត្តអ្នកស្តាប់ជាទីមេត្រី! ក្នុងរយៈពេលកម្លងមក ការប្រើប្រាស់តន្ត្រី​ធ្វើជាសារ​បំផុសការរីក​សាយភាយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹងជំងឺឆ្លងក្នុងកំឡុងពេលរក្សាគម្លាតសង្គម បានក្លាយជានិន្នាការថ្មីសម្រាប់យុវជន​វៀតណាម​ផង​ដែរ។ ជាកស្តែង ក្នុង MV បទចម្រៀង «វៀតណាមអើយ! យើងរួមគ្នាវាយឈ្នះលើជំងឺ COVID!» ដែលត្រូវបាន​​តន្ត្រីករ Minh Beta និពន្ធក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 កំពុងគំរាម​កំហែង​ដល់​អាយុជីវិត​និង​ភាពសុខសាន្តត្រាណរបស់ប្រជាជនទាំងមូល។ បទចម្រៀងនេះបាន​សម្តែង​ដោយអ្នក​ចម្រៀងនិង​សិល្បករវ័យក្មេងចំនួន២០នាក់ ហើយរហូតមកដល់ពេលនេះមានអ្នកទស្សនាចូលមើលជិត ៤ សែនលើកនៅ​តាមបញ្តាញ Youtube ផងដែរ។ តាមរយៈបទចំរៀងដ៏មានអត្ថន័យនេះ តន្ត្រីករ Minh Beta សង្ឃឹមថានឹងក្រើន​រំលឹកសារជាថ្មីម្តងទៀតនូវសេចក្តីស្នេហាជាតិ និងនាំមកនូវជំនឿទុកចិត្ត សាមគ្គីភាព ក៏ដូចជាស្មារតីស្រ​​ឡាញ់​គ្នា ដើម្បីយកឈ្នះលើជំងឺរាតត្បាតដ៏កាចសាហាវនេះតែម្តង។ ជាបន្តនេះ សូម​អញ្ជើញ​មិត្ត​​អ្នកស្តាប់ទាំងអស់តាមដានស្តាប់បទចំរៀងនេះ រួមទាំងចែករំលែកពីអារម្មណ៍​របស់មិត្ត​ចំពោះបទ​ចម្រៀង​នេះ​មកកាន់កម្មវិធីយើងខ្ញុំណា៎។
 
លោក​អ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្តចំពោះព័ត៌មានខាងលើនេះ។ រាល់ម​តិ​ឬសំណួរ​របស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀត​ណាម​លេខ​ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោក​អ្នកនាង​អាច​ទាក់​ទង​ជាមួយ​យើង​ខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់​សំបុត្រមិត្ត​អ្នកស្ដាប់​សូមបញ្ចប់​នៅត្រឹ​ម​នេះ។ សូមជួបអស់លោកអ្នកនាងនៅសប្ដាហ៍ខា​ងមុខ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ