06/06/2020 13:53 GMT+7 Email Print Like 0

ឆ្នាំ ២០៣០ វិស័យកសិកម្ម វៀតណាមខិតខំប្រឹងប្រែងស្ថិតក្នុង Top ប្រទេសអភិវឌ្ឍន៍បំផុតទាំង ១៥ នៅលើពិភពលោក

 វិស័យកសិកម្មវៀតណាមជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ទាំង ១៥ នៅលើពិភពលោក ដែល​ក្នុង​នោះវិស័យ​កែច្នៃក​សិផលជាប់ក្នុងចំណាត់ថ្នាក់ប្រទេស​ឈានមុខគេទាំង ១០ នៅលើពិភពលោក ​។
 
នាយក​រដ្ឋមន្រ្តីវៀតណាមទើបនឹងចេញសារាចរស្ដីពីភារកិច្ច និងដំណោះ​ស្រាយ​មួយ​ចំនួន​អំពីការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កែច្នៃ ផលិតផលកសិ រុក្ខា ជលផល និងធ្វើយន្តូបនីយកម្មផលិតកម្មកសិកម្ម។ ដើម្បី​ជំនះ​ពុះពា​រ​លើកំ​ហិត​ដែល​នៅសេសសល់ និងធានាការអនុវត្តគោលដៅប្រកបដោយជោគជ័យដល់ឆ្នាំ ២០៣០ ពោលគឺ វិស័យ​កសិកម្ម​វៀត​ណាមជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ទាំង ១៥ នៅលើពិភពលោក ដែលក្នុងនោះ​វិស័យ​កែច្នៃកសិផលជាប់ក្នុងចំណាត់ថ្នាក់ប្រទេសឈានមុខគេទាំង ១០ នៅលើពិភពលោក ហើយជាមជ្ឈ​មណ្ឌល​ដឹក​ជញ្ចូ​ននិងកែច្នៃស៊ីជម្រៅ និង logistic នៃពាណិជ្ជកម្មកសិផលសកលលោក។ លោក នាយក​រដ្ឋមន្រ្តី​បាន​ស្នើឲ្យ​បណ្ដា​រដ្ឋមន្រ្តី ប្រធានស្ថាប័នថ្នាក់រដ្ឋមន្ត្រី ប្រធានស្ថាប័ន រដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត និង​ទីក្រុង​ចំណុះមជ្ឈឹម ត្រូវផ្អែកលើតួនាទី ភារកិច្ចដែលត្រូវបានប្រគល់ជូន ដើម្បីអនុវត្ត​ការ​តំរង់​ទិសដៅ​អំពី​ការ​ជំរុញ​ការ​អភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល និងធ្វើយន្តូបនីយកម្មផលិតកម្មកសិកម្ម។
 
លោក​នាយករដ្ឋមន្រ្តីបាន​ស្នើឱ្យក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ពិនិត្យ​ឡើង​វិញ​នូវ​ផែន​ការ​មេដែល​ពាក់​ព័ន្ធ​ទៅនឹង​វិស័យយន្តូបនីយកម្ម​កសិកម្ម និងកែច្នៃកសិផល ដែលបាន​ប្រកាស ដើម្បីដាក់បញ្ជូលទៅក្នុង​ផែនការមេថ្នាក់​ជាតិ ​តំបន់ និងខេត្តផងដែរ​៕​

 

 តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ