26/03/2018 10:09 GMT+7 Email Print Like 0

ច្រៀង Xoan - បេតិកភណ្ឌមួយរបស់អង្គការ UNESCO

ជា​លើក​ដំបូង បេតិកភណ្ឌ​​ច្រៀង​ Xoan ​បាន​​អង្គការ ​​ UNESCO ចេញ​សេចក្តី​សម្រេចចិត្ត​ពិសេស​​ និង​គ្មាន​​ករណី​ណាកើត​ឡើង​ តាំងពីមុន​ទេ ​ការ​ផ្លាស់​ប្តូរ​យ៉ាងពិសេស​ពី​បញ្ជី​បេតិកភណ្ឌ​អរូបី​​​ត្រូវ​ការពារ​ជា​បន្ទាប់ ដល់​បញ្ជី​បេតិកភណ្ឌ​អរូបី​​​ជា​តំណាង​ឲ្យ​មនុស្សជាតិ។ បេតិកភណ្ឌ​ច្រៀង Xoan ​​របស់​ប្រទេស​វៀតណាម កំពុង​ក្លាយទៅ​ជា​បាតុភូតដែលបាន​ពិភពលោក​ទាំង​ឡាយ​យកចិត្តទុក​ដាក់ និងស្រាវជ្រាវ។​

នាខែវិច្ឆិកា ឆ្នាំ២០១១ អង្គការ UNESCO បានទទួលស្គាល់ច្រៀង Xoan  គឺបេតិកភណ្ឌវប្បធម៌អរូបីត្រូវការពារជាបន្ទាន់របស់មនុស្សជាតិ។ បន្ទាប់ពី ៤ ឆ្នាំដែលបានទទួលស្គាល់ នាខែតុលា ឆ្នាំ២០១៥ លោកង្វៀនដឹកធុយ (Nguyen Dac Thuy) នាយករងមន្ទី វប្បធម៌ កីឡានិងទេសចរណ៍ខេត្តភូថ (Phu Tho) បានចាត់ទៅបំពេញការងារ និងជម្រាបជូនអង្គការ UNESCO ស្តីពីលទ្ធផលអភិរក្សបេតិកភណ្ឌនេះ។

សេចក្តីរាយការណ៍របស់លោកធុយ (Thuy) រួមមានព័ត៌មានពោរពេញទៅដោយលក្ខណៈបញ្ចុះបញ្ចូល លោកស្រី Cécile Duvelle ប្រធានគណៈកម្មាការលេខាធិការបេតិកភណ្ឌអរូបី UNESCO អ្នកពិនិត្យសំណុំរឿង បានសន្និដ្ឋានថា៖ “ខ្ញុំបានទទួលស្គាល់លទ្ធផលអភិរក្សច្រៀង Xoan ពិតជាល្អប្រសើរណាស់។ ដោយលទ្ធផលនេះ ខ្ញុំបានអះអាងថា ចម្រៀង Xoan បានចេញផុតពីបញ្ជីបេតិកភណ្ឌត្រូវការពារជាបន្ទាន់។”

ការរំជួលចិត្តនិងក្តីសប្បាយរីករាយនេះកំពុងកើនឡើងជាបណ្តើរៗ ប៉ុន្តែ លោកធុយ (Thuy)ស្រាប់តែឆ្ងល់៖ “ច្រៀង Xoan មិនមានឈ្មោះក្នុងបញ្ជីបេតិកភណ្ឌត្រូវការពារជាបន្ទាន់។ តើច្រៀង Xoan នឹងស្ថិតក្នុងបញ្ជីបេតិកភណ្ឌណាខ្លះ? ”


ឆ្នាំ២០១១ ច្រៀង Xoan ត្រូវបានអង្គការ UNESCO ទទួលស្គាល់គឺបេតិកភណ្ឌអរូបីត្រូវការពារជាបន្ទាន់។
រូបថត៖ ឯកសារ។


 
សម្លៀកបំពាក់របស់អ្នកចម្រៀង Xoan បានដាក់តាំងក្នុងរោងល្ខោន មៀវឡាយឡែន
(Mieu Lai Len) ទីក្រុងវៀតទ្រី  ខេត្តភូថោ (Viet Tri Phu Tho)។
រូបថត៖ កុងដាត


ឧបករណ៍តន្រ្តីសំរាប់ច្រៀង Xoan រួមមាន៖ ស្គរតូចនិងបន្ទះឫស្សីពីឬបីគូ។
រូបថត៖ កុងដាត


ចំពោះច្រៀង Xoan ក្រៅពីរបាំ សិល្បករ សិល្បការិនីក៏ប្រើប្រាស់បណ្តាឧបករណ៍ផ្សេងៗ ទៀត ដូចជា៖
ផ្លិត បន្ទះឫស្សី ថូទុកស្រា...
រូបថត៖ កុងដាត


អារាមហ៊ុងឡូ (Hung Lo) គឺជាទីកន្លែងសម្តែងច្រៀង Xoan បំរើភ្ញៀវទេសចរណ៍។
រូបថត៖ តឹតសើន

អនុសញ្ញាឆ្នាំ២០០៣ របស់អង្គការ UNESCO បានចែកយ៉ាងច្បាស់លាស់ថា “បេតិកភណ្ឌមួយមិនអាចស្ថិតក្នុងបញ្ជីពីរបានទេ”។ ហេតុនេះ លោកស្រី Cécile  គ្មានចំលើយណាសំរាប់សំនួររបស់លោក ធុយ (Thuy) ។ គិតគូរមួយភ្លេត លោកស្រីនិយាយថា “យ៉ាងណាក៏ដោយ ច្រៀង Xoan នៅតែជាបេតិកភណ្ឌ”។

លោក ធុយ (Thuy) មិនពេញចិត្តចំពោះចំលើយនោះ និងបន្តឆ្ងល់។ រហូតដល់ពេលនោះ លោកស្រី Cécile ទើបទទួលស្គាល់ “ចាស ត្រូវហើយ! នេះគឺជាករណីដែលកើតឡើងសំរាប់បេតិកភណ្ឌស្រដៀងច្រៀង Xoan វៀតណាម ដូច្នេះយើងត្រូវមានដំណោះស្រាយមួយ”។  លោកស្រីទើបឈប់និយាយ លោកធុយ (Thuy) បានស្នើថា៖ “បើសិនជា តើខេត្តភូថ (Phu Tho) បានលើកឡើង៖ ការដែលបញ្ចូលច្រៀង Xoan  ក្នុងបញ្ជីបេតិកភណ្ឌតំណាងឲ្យមនុស្សជាតិបានទេ លោកស្រី? ” សំណើនេះគ្មានអ្នកណាធ្លាប់លើកឡើង តាំងពីពេលមុនដល់នាបច្ចុប្បន្ននេះ!

បន្ទាប់ពីនិយាយជាមួយលោកធុយ (Thuy) លោកស្រី Cécile បានសន្យាថា លោកស្រីនឹងលើកឡើងបញ្ហានេះជូនដល់កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីគណៈកម្មាធិការនេះឯកភាពនិងមានចំលើយចំពោះករណីច្រៀង Xoan។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលអំពីការពារបេតិកភណ្ឌវប្បធម៌អរូបីលើកទី ១០ បានរៀបចំនៅសាធារណរដ្ឋ Namibia នាខែធ្នូ ឆ្នាំនោះ អង្គការ  UNESCO បានចេញប្រកាសសេចក្តីប្រកាសមួយអំពីច្រៀង Xoan។ ជាក់ស្តែង អង្គការ UNESCO នឹងត្រួតពិនិត្យបណ្តាគោលដៅក្នុងសន្ធិសញ្ញា ដើម្បីមានការកែលំអ ការណែនាំ និងចាំបាច់បង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលថ្មី សំដៅស្រាវជ្រាវនូវដំណើរការផ្លាស់ប្តូរបេតិកភណ្ឌ។

រហូតដល់ខែធ្នូ ឆ្នាំ២០១៧ សំណើរបស់ខេត្តភូថ (Phu Tho) បានអនុវត្ត ក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពី ការអភិរក្សវប្បធម៌អរូបីលើកទី១២ ដែលបានធ្វើឡើង នៅកោះ Jeju (នៃប្រទេសកូរ៉េខាងត្បូង) បានទទួលស្គាល់ច្រៀង Xoan បានផ្លាស់ប្តូពីបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីត្រូវការពារជាបន្ទាន់ទៅដល់បញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិ។ ច្រៀង Xoan គឺជាករណីដែលអង្គការ UNESCO  “ឈឺក្បាល” ដោយការស្រាវជ្រាវនិងដាក់ចេញបទបញ្ញត្តិ ក្នុងរយៈពេលជាងពីរឆ្នាំ។

 

"រតនៈ" តំណាងឲ្យវប្បធម៌មនុស្សជាតិ និងគ្មានទម្លាប់អនុវត្តន៍ពីមុន។

នៅពេលច្រៀង Xoan បានក្លាយទៅជាករណីដែលគ្មានទម្លាប់ណាបានអនុវត្តពីមុនសំរាប់អង្គការ UNESCO រីឯនៅខេត្តភូថ (Phu Tho) វិញ សិល្បការិនី ង្វៀនធីលិច (Nguyen Thi Lich)  ក៏ជាករណីដែលគ្មានទម្លាប់ណាបានអនុវត្ត ក្នុងរយៈពេល ៤០០០ ឆ្នាំ បង្កើត និងអភិវឌ្ឍច្រៀង Xoan ក្នុងខេត្តភូថ (Phu Tho)។

រកចំលើយនូវស្ត្រីដែលបង្កើតទម្លាប់ បន្ទាប់ពីជាង ៤០០០ ឆ្នាំ

មានភាពចម្លែកណាស់! សំណុំរឿងនូវច្រៀង Xoan របស់លោកស្រីលិច (Lich) បានធ្វើអ្នកវ័យចំណាស់ និងអាជ្ងាធរតំបន់ “ឈឺក្បាល”។

តាមបទបញ្ញត្តិនៃច្រៀង Xoan បានកំណត់ពី ៤០០០ ឆ្នាំមុន៖ មានតែបុរសទើបទទួលបានតំណែងប្រធានសង្កាត់ច្រៀង Xoan។ ហើយការពិនិត្យ អំពីស្រីអាចទទួលតំណែងដ៏ខ្ពង់ខ្ពស់ និងគោរពរាប់អាននេះ ប្រការមួយមិនទាន់កើតឡើង នៅពេលមុន។

“ស្តេចហ៊ុង (Hung) បានប្រគល់បេសកកម្មនេះដល់លោកស្រីលិច (Lich)” អ្នកវ័យចំណាស់ម្នាក់ ឈ្មោះ វូហាហ៊ុង (Vu Ha Hung) បានខ្សឹបជាមួយខ្ញុំ។ នេះគឺទស្សនៈតាមផ្លូវចិត្ត ប៉ុន្តែខ្ញុំជឿជាក់ថា លោកស្រី លិច (Lich) មានមូលហុតគួរឲ្យបញ្ចុះបញ្ចូលចិត្តណាស់។


សិល្បការិនី ង្វៀនធីលិច (Nguyen Thi Lich)  ជាអ្នកគ្រូបង្រៀនសិល្បករ សិល្បការិនី ជំនាន់ក្រោយៗ នៅខេត្តភូថ (Phu Tho) ផង ។ លោកស្រីក៏បន្តច្រៀង Xoan ក្នុងសង្កាត់ច្រៀង Xoan អានថាយ (An Thai) ផង។
រូបថត៖ តឹតសើន


សង្កាត់ច្រៀង Xoan អានថាយ (An Thai) របស់សិល្បការិនី ង្វៀនធីលិច (Nguyen Thi Lich)
មានសមាជិកចំនួន ១០០ នាក់ មកពី ៣ ជំនាន់ខុសគ្នា។
រូបថត៖តឹតសើន


បទច្រៀង របាំ នៃច្រៀង Xoan បានពិពណ៌នាយ៉ាងជាក់ស្តែងជីវភាពរបស់បងប្អូនកសិករដែលរស់
ក្នុងភូមិសាស្ត្រខេត្ត ភូថោ (Phu Tho)។
រូបថត៖ កុងដាត

ឪពុករបស់លោកស្រី លិច (Lich) គឺជាសិល្បករ ង្វៀនតឹតថាំង (Nguyen Tat Thang) ប្រធានម្នាក់នៃសង្កាត់ច្រៀង Xoan ដ៏ល្បីល្បាញ នៅខេត្ត ភូថ (Phu Tho)។ មុនពេលស្លាប់ លោក ថាំង (Thang) បានប្រគល់ឲ្យលោកស្រី លិច (Lich) សៀវភៅមួយក្បាលដែលសរសេរយ៉ាងគ្រប់គ្រាន់បទចំរៀង  Xoan ចំនួន ៣១ បទ និងលោកមានបំណងប្រាថ្នាចុងក្រោយ អំពីអ្នកបន្តរក្សាប្រពៃណីរបស់គ្រួសារ។

នៅពេលនោះ លោកស្រី លិច (Lich) ទើមមានអាយុ ៥ ឆ្នាំ និងមិនចេះអានអក្សរទេ។ បំណងប្រាថ្នាចុងក្រោយរបស់ឪពុកលោកស្រីពិតជាពិបាកសម្រេចណាស់។ ប៉ុន្តែ លោកតាខាងឪពុករបស់លោកស្រីបានប្រៀនប្រដៅចៅស្រីនូវការច្រៀង Xoan។ រហូតដល់ពេលមានអាយុ ១៣ ឆ្នាំ កុមារី លិច (Lich) អាចច្រៀងបទចម្រៀង Xoan ទាំងស្រុង ក្នុងសៀវភៅដែលលោកឪពុកបានប្រគល់ដល់លោកស្រីហើយ។

នាឆ្នាំ១៩៧៩ កុមារី លិច (Lich) បានក្លាយទៅនារីស្រស់ស្អាតម្នាក់ និងបើកថ្នាក់បង្រៀនច្រៀង Xoan ដំបូងសំរាប់អ្នកណាចង់រៀន ដោយឥតគិតថ្លៃ។ ថ្នាក់រៀនច្រៀង Xoan នេះ នៅតែបើកដល់នាសព្វថ្ងៃនេះ ហើយលោកស្រី លិច (Lich) បានទទួលកូនសិស្សដែលមកពីគ្រប់ទិសទីក្នុងភូមិសាស្ត្រខេត្តភូថ (Phu Tho)។

កូនសិស្សដែលលោកស្រីលិច (Lich) ស្រឡាញ់ជាងគេ គឺសិល្បការិនី ង្វៀនធីង៉ា (Nguyen Thi Nga) នាបច្ចុប្បន្ននេះលោកស្រី ង៉ា (Nga) ក៏បានក្លាយទៅជាប្រធានសង្កាត់ច្រៀង Xoan គីមឌឹក (Kim Duc) និងជាប្រធានស្រីទីពីរ នៅខេត្តភូថ (Phu Tho)។

ថ្នាក់បង្រៀនច្រៀង Xoan


នាឆ្នាំ២០១១ នៅពេលច្រៀង Xoan បានបញ្ចូលក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការពារជាបន្ទាន់ លោកស្រី លិច (Lich) គឺម្នាក់ក្នុងចំណោមសិល្បករ សិល្បការិនីចំនួន ៧ នាក់ អាចច្រៀងបទច្រៀង Xoan បុរាណទាំងស្រុង។

នេះគឺជាហានិភ័យដែលខេត្តភូថោ (Phu Tho) កំពុងដោះស្រាយ។ ពីព្រោះ អាជ្ញាធរតំបន់បានចាប់ផ្តើមកម្មវិធី “ការពារនិងអភិវឌ្ឍន៍រតនៈ” តំណាងឲ្យវប្បធម៌មនុស្សជាតិ។


សិល្បការិនី លិច (Lich) បានក្លាយទៅជាប្រធានស្រីដំបូង ហេតុការណ៍នេះគ្មានកើតឡើងពីមុន
ក្នុងរយៈពេល ៤០០០ ឆ្នាំមុន នៅខេត្តភូថោ (Phu Tho) ។ រូបថត៖ តឹតសើន


ក្នុងរយៈពេល ជាង ៤ ឆ្នាំ នាថ្ងៃសៅរ៍ ថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ សង្កាត់ច្រៀង Xoan អានថាយ (An Thai)
របស់ សិល្បការិនី លិច (Lich) ជួបជុំគ្នាជាទៀតទាត់។
រូបថត៖ តឹតសើន


នាសព្វថ្ងៃនេះ  ក្នុងសង្កាត់ច្រៀង Xoan ទាំង ៤ នៃខេត្តភូថ (Phu Tho) ការបណ្តុះបណ្តាលថ្នាក់សិល្បករ
សិល្បការិនី ជំនាន់ក្រោយៗបានរៀបចំយ៉ាងហ្មត់ចត់និងមានផែនការយ៉ាងជាក់ស្តែង។
រូបថត៖ តឹតសើន


ចំពោះច្រៀង Xoan របាំបានរួមផ្សំនឹងតន្ត្រី កំណាព្យនិងសម្លេង។
រូបថត៖ តឹតសើន


សិល្បករវ័យក្មេងនៃក្លឹបច្រៀង Xoan អានថាយ (An Thai) ហាត់ច្រៀង នៅអារាម។
រូបថត៖ តឹតសើន

សិល្បករ សិល្បការិនីជើងឯកចំនួន ៧ នាក់ ទទួលបន្ទុកសំខាន់ទាំងពីរ៖ មួយគឺបន្តរក្សាសកម្មភាពនៅសង្កាត់ច្រៀងបុរាណទាំងបួន ដែលជាទីកន្លែងគេគ្រប់គ្រង ទីពីរគឺក្លាយទៅជាគ្រូបង្រៀនសិល្បករ សិល្បការិនី ជំនាន់ក្រោយៗ។ “យើងខ្ញុំហៅនេះគឺជាថ្នាក់បណ្តុះបណ្តាលម្ចាស់បេតិកភណ្ឌ” លោកធុយ (Thuy) និយាយឲ្យដឹងថា។

ជាង ៤ ឆ្នាំ នាថ្ងៃសៅរ៍និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ លោកស្រី លិច (Lich) បង្រៀនថ្នាក់ច្រៀង Xoan ជាទៀងទាត់។ បានបណ្តុះបណ្តាលសិល្បករ សិល្បការិនីចំនួន ៦៨ នាក់ ដែលមានសមត្ថភាពបង្រៀនជំនាន់ក្រោយៗ ក្នុងរយៈពេលខាងមុខឆាប់ៗនេះ។ នាបច្ចុប្បន្ននេះ ខេត្តភូថ (Phu Tho) មានបទបញ្ញត្តិនូវការប្រគល់ ពានរង្វាន់ជូនសិល្បករ សិល្បការិនីច្រៀង Xoan ដើម្បីលើកទឹកចិត្តនិងទទួលស្គាល់នូវការរួមចំណែករបស់គេសំរាប់សហគមន៍ច្រៀង Xoan។

តាមរឿងរ៉ាវនិទាន នៅពេលត្រឡប់ទៅវិញ បន្ទាប់ពីឈ្នះពួកឈ្លានពាន ស្តេច ហ៊ុង (Hung) បានមើលឃើញ កុមារគង្វាលក្របីនិងច្រៀង។ ស្តេចបានបង្រៀនកុមារទាំងនោះទំនុកច្រៀងនិងរបាំរបស់ជនជាតិ​ឡាក​វៀត​ (Lac Viet) រស់ក្នុងតំបន់វ៉ាន់ឡាង (Van Lang)។ ដូច្នេះប្រជាជនជំនាន់ក្រោយបានកសាងវិហារ ឡាយឡែន (Lai Len) ឃុំគីមឌឹក (Kim Duc) ខេត្តភូថ (Phu Tho) ដើម្បីសក្ការៈបូជាសិល្បៈច្រៀង Xoan។ តាមឯកសារបុរាណ អារាម ឡាយឡែន (Lai Len) ជារោងល្ខោនដំបូងរបស់ជនជាតិវៀតណាម។

 

“បណ្តុះពន្លកបេតិកភណ្ឌ” ក្នុងសហគមន៍ប្រជាជន

ប្រជាជនរស់ក្នុងខេត្តភូថ (Phu Tho) ជឿជាក់ថា ៖ ស្តេចហ៊ុង (Hung)  តាមដានជំនាន់កូនចៅ សម្តែងច្រៀង - ទំនុកច្រៀងរបស់ជនជាតិឡាកវៀត (Lac Viet) រស់ក្នុងតំបន់វ៉ាន់ឡាង (Van Lang)។

រូបរង្វង់មូលបេតិកភណ្ឌបន្ត


ក្លឹបច្រៀង Xoan តំបន់ទី ៥ សង្កាត់វ៉ឹនភូ (Van Phu) ទីក្រុងវៀតទ្រី (Viet Tri) ទីកន្លែងដែលលោកស្រី ង្វៀនធីធឹ (Nguyen Thi Thu) ធ្វើជាប្រធាន តាំងពីពេលមុន ប្រជាជនមិនចះអ្វីៗសោះអំពីច្រៀង Xoan។

ប៉ុន្តែរហូតដល់ឆ្នាំ២០០៣ ក្នុងពិធីបុណ្យរំលឹកថ្ងៃសោយទីង្គតស្តេចហ៊ុង លោកស្រីធឹ (Thu)  បានស្តាប់សិល្បករ សិល្បការិនីច្រៀង Xoan យ៉ាងចៃដន្យ។ តាំងពីថ្ងៃនោះ តាមការរៀបរាប់របស់លោកស្រីធឹ (Thu)  “ទំនុកច្រៀង Xoan ជាប់ក្នុងអារម្មណ៍ ទាំងយប់ទាំងថ្ងៃ”។

ជាពិសេស អារាមបុរាណស្ថិតក្នុងតំបន់ដែលលោកស្រីរស់នៅ គឺមួយក្នុងចំណោមអារាមសក្ការៈបូជាស្តេចហ៊ុង (Hung) ( ជនជាតិវៀតមានរឿងរ៉ាវអំពីការកសាង និងការពារប្រទេសជាតិ តាំងពីសម័យ ១៨ ជំនាន់ស្តេចហ៊ុង (Hung) ) ដូច្នេះផែនការបង្កើតឡើងក្លឹបច្រៀង Xoan ដែលបានអនុវត្ត។


ចលនាច្រៀង Xoan នៅខេត្តភូថ (Phu Tho) បានបើកទូលាយ ពីព្រោះក្លឹមច្រៀង Xoan ជាច្រើន
បានបង្កើតឡើង។
រូបថត៖ កុងដាត


ការជួបជុំក្លឹបច្រៀង Xoan ស្ថិតក្នុងតំបន់ទី ៥ សង្កាត់វ៉ឹនភូ ( Van Phu) ទីក្រុងវៀតទ្រី (Viet Tri)។
រូបថត៖ កុងដាត


នាឆ្នាំ២០១១ សម្លៀកបំពាក់របស់សិល្បការិនី គឺអាវផាយពណ៌ក្រហមរួមផ្សំនឹងទទូរកន្សែងចំពុះសត្វក្អែក។
រូបថត៖ កុងដាត


ច្រៀង Xoan រួមផ្សំរបាំដែលបង្ហាញយ៉ាងជាក់ស្តែងជីវភាពរស់នៅរបស់បងប្អូនកសិករ
រស់ក្នុងខេត្តភូថ (Phu Tho)។
រូបថត៖ កុងដាត


លោស្រី ហានធីធូឡាន (Han Thi Thu Lan) បាននិយាយឲ្យដឹងថា ច្រៀង Xoan បានសាលាបឋមសិក្សា
គីមឌឹក (Kim Duc) បង្រៀន ក្នុងម៉ោងរៀបឥន្ត្រី ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ។
រូបថត៖ កុងដាត


ការងារដំបូងក្នុងផែនការរបស់លោកស្រីឡាន (Lan) គឺចុះសួរសុខទុក្ខសិល្បករដែលសម្តែងក្នុងពិធីបុណ្យអារាម​ហ៊ុង (Hung) ឆ្នាំនោះ ដើម្បីសូមចូលរៀន ហើយពិតជាចៃដន្យណាស់ នោះគឺសិល្បការិនី ង្វៀនធីលិច (Nguyen Thi Lich)។
 

នាសព្វថ្ងៃនេះ ១០០%សាលាបឋមសិក្សារហូតដល់មហាវិទ្យាល័យ ស្ថិតក្នុងភូមិសាស្ត្រទីក្រុង​វៀត​ទ្រី (Viet Tri) បានបញ្ចូលការច្រៀង Xoan ក្នុងការសិក្សា។ 

បន្ទាប់ពី ៣ ឆ្នាំរៀន រហូតដល់ឆ្នាំ២០០៦ លោស្រី ធឹ (Thu) បានបង្កើតឡើងក្លឹបច្រៀង Xoan។ នៅពេលដំបូង មានសមាជិកចំនួន ១០ នាក់ រហូតដល់បច្ចុប្បន្ននេះមានសមាជិកចំនួន ៩៦ នាក់ តាំងពីកុមារមានអាយុ ៥ ឆ្នាំ ដល់អ្នកចំណាស់មានអាយុ ៧០ ឆ្នាំ។

បើសិនជា“ពន្លកបេតិកភណ្ឌ”កំពុងរីកចម្រើន ក្នុងសហគម៍ ដោយល្បឿនគួរឲ្យចាប់ចិត្តណាស់ រីឯ ក្រោមការជួយឧបត្ថម្ភរបស់អាជ្ញាធរខេត្តភូថ វិញ កម្មវិធី“បណ្តុះពន្លកបេតិកភណ្ឌ” បន្តទទួលភាពជោគជ័យ ក្នុងវិស័យអប់រំ។

សាលាបឋមសិក្សា គីមឌឹក (Kim Duc) (ឃុំគីមឌឹក (Kim Duc) ទីក្រុងវៀតទ្រី (Viet Tri)) សាលាដែលយើងខ្ញុំមកទស្សនា មានពាក្យស្លោក “មកឃុំគីមឌឹក (Kim Duc)  ត្រូវចេះច្រៀង Xoan”។ លោកស្រី ហានធីធូឡាន (Han Thi Thu Lan) អនុចាងហ្វាងបាននិយាយថា នាឆ្នាំ១៩៩៣ សាលាបានបង្រៀនច្រៀង Xoan ក្នុងម៉ោងតន្រ្តីជ្រើសរើសដោយខ្លួន ម៉ោងរៀនបន្ថែមស្វែងយល់វប្បធម៌តំបន់។

នាឆ្នា២០១១ ច្រៀង Xoan បានអង្គការ UNESCO ទទួលស្គាល់ ដូច្នេះសាលាស្ថិតក្នុងភូមិសាស្ត្រខេត្តភូថ គឺជាអង្គការអប់រំដំបូងនៃទីក្រុងវៀតទ្រី (Viet Tri) បានបញ្ចូលច្រៀង Xoan ក្នុងការសិក្សា ដើម្បីអប់រំកូនសិស្សស្រឡាញ់និងរក្សាវប្បធម៌ដ៏ប្រពៃណីនៃស្រុកកំណើត។

 

ច្រៀង Xoan– “ស្ពាន”អភិវឌ្ឍវិស័យទេសចរណ៍

នាឆ្នាំ២០១៥ ខេត្តភូថ (Phu Tho)  បានលើកច្រៀង Xoan ក្លាយទៅជាផលិតផលទេសចរណ៍ពិសេស ក្នុងគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងដំណាក់កាលពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ រួមមានផលិតផលពីរ៖ ច្រៀង Xoan សម្តែងក្នុងភូមិបុរាណ និង City Tour។

បងបុរស ម៉ាកវ៉ាន់វូ (Mac Van Vu) មគ្គុទេសចរណ៍ម្នាក់ធ្វើការនៅ ក្រុមហ៊ុនស្វែងយល់អាស៊ី បានរំលឹកនឹកដល់ចំណាប់អារម្មណ៍របស់អ្នកស្រាវជ្រាវជនជាតិកាណាដាម្នាក់ លោក Andren Smith បន្ទាប់ពីលោកទស្សនាច្រៀង នៅភូមិបុរាណ “សិល្បករ សិល្បការិនីរួមផ្សំនឹងសូរសម្លេងមកពីឧបករណ៍សាមញ្ញ ប៉ុន្តែបានបង្កើតសម្លេងពិរោះនិងទាក់ទាញខ្ញុំ”។


នាឆ្នាំ២០១៥ ខេត្តភូថ (Phu Tho) បានបញ្ចូលច្រៀង Xoan ក្នុងគម្រោងអភិវឌ្ឍទេសចរណ៍នៅខេត្ត។
រូបថត៖ តឹតសើន


អារាមហ៊ុងឡូ (Hung Lo) ខេត្តភូថ (Phu Tho) គឺមួយក្នុងចំណោមបណ្តាអារាមបុរាញ
បានសម្តែងច្រៀង Xoan សំដៅបំរើភ្ញៀវទេសចរណ៍។
រូបថត៖ កុងដាត

ម៉្យាងទៀត City Tour ភ្ញៀវទេសចរណ៍អាចទស្សនា ច្រៀង Xoan នៅពេលគេមកទស្សនាទីកន្លែងទេសចរណ៍ផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រខេត្តភូថ (Phu Tho) ៖ វិហារឡាយឡែន (Lai Len) អារាមហ៊ុង (Hung) អារាមតាមយ៉ាង (Tam Giang)…

តាមទំនៀមទំលាប់របស់ជនជាតិវៀតណាម នៅពេលមកខេត្តភូថ (Phu Tho)  យើងខ្ញុំមកទស្សនាកេរ្តិ៍ដំណែលអារាមហ៊ុង (Hung) និងអូជធូប។ ខ្ញុំចងចាំសម្តីរបស់ចំណាស់ម្នាក់ “ស្តេចហ៊ុងបានជ្រើសរើសគេ ដើម្បីបំពេញបេសកកម្មនេះ…”./.

 អត្ថបទ៖ ថាវវី រូបថត៖ កុង​ដាត តឹត​សើននិង​ឯកសារ


បណ្តាអត្ថបទបានផ្សាយ