27/01/2020 00:01 GMT+7 Email Print Like 0

ច្រៀងថែន (Then) - បទភ្លេងមកពី "ឋានសួគ៍"

ច្រៀងថែន (Then) គឺជាសោភណ្ឌភាពវប្បធម៌នៃជំនឿនិងព្រលឹងវិញ្ញាណរបស់ជនជាតិតៃ (Tay) ជនជាតិនុង ( Nung) និងជនជាតិថៃ (Thai) ដែលរស់នៅតាមតំបន់ភ្នំព្រៃ ស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម ដែលគេចាត់ទុកថាជាបទចម្រៀងមកពី "ឋានសួគ៍" ។ អ្នកជំនាញនៃអង្គការ UNESCO បានរកឃើញក្នុងការច្រៀងថែន (Then) តម្លៃរបស់មនុស្សលើសពីក្របខ័ណ្ឌនៃតំបន់មួយ ខេត្តមួយឬប្រទេសមួយ។ ថែមទាំង បានក្លាយជាបេតិកភណ្ឌអរូបីដែលតំណាងឲ្យមនុស្សជាតិ ផងដែរ។

តាមគំនិតរបស់ប្រជាជនតៃ (Tay)  ថែន (Then)  មានន័យថា "មេឃ " ។ ការច្រៀងថែន (Then)  គឺជាតន្ត្រីប្រជាប្រិយមួយប្រភេទដែលនិយាយពីដំណើររបស់មនុស្សទៅកាន់ឋានសួគ៌ ដើម្បីអង្វរមេឃាផ្តល់សំណាងនិងជីវិតល្អ។ ហេតុដូច្នេះ ការច្រៀងថែន (Then) របស់ជនជាតិតៃ (Tay)  បង្ហាញជីវភាពរស់នៅប្រចាំថ្ងៃក្នុងភូមិស្រុក រហូតដល់រឿងស្នេហា ពិធីបុណ្យសព ពិធីអាពាហ៍ពិពាហ៍… ជាដើម ។ ការច្រៀងថែន (Then)  គឺជាការសម្តែងសិល្បៈគួរឱ្យចាប់អារម្មណ៍ដែលណែនាំមនុស្សចូលក្នុងពិភពមិនពិត។  ដូច្នេះនៅពេលសិក្សាអំពីការច្រៀងថែន (Then) អ្នកស្រាវជ្រាវបានមើលឃើញយ៉ាងច្បាស់អំពីជីវិតមនុស្ស ទស្សនៈពិភពលោក និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិតៃ (Tay)។
 

“លោក ថែន (Then) (លោកគ្រូបង្រៀនការច្រៀងថែន (Then) ) ក្នុងជីវិតរបស់ជនជាតិតៃ (Tay)  នុង (Nung) និងជនជាតិថៃ (Thai) ក៏ជាបញ្ញាជនម្នាក់។ ពីព្រោះពួកគេដឹងអ្វីៗ និងផ្តល់ដំបូន្មានអំពីការដាំដំណាំនិងជីវិត ... " ។

សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ តូ ង៉ុកថាញ (To Ngoc​Thanh)
ប្រធានសមាគមសិល្បៈប្រជាប្រិយវៀតណាម

ដើម្បីឱ្យមានទស្សនៈជាគ្រប់គ្រាន់អំពីការច្រៀងថែន (Then)  ក្រុមយើងបានទៅដល់ស្រុកភ្នំ ចៀមហ័រ (Chiem Hoa) (ខេត្ត ទៀនក្វាង (Tuyen Quang)) ដែលគេចាត់ទុកដូចជាដើមកំណើតនៃការច្រៀងថែន (Then) ដ៏ពិរោះ ៗ របស់ជនជាតិតៃ (Tay)។

នៅឯផ្ទះរបស់លោក ណុង វ៉ាន់រសប (Nong Van Sep) ក្នុងភូមិ ហាថយ (Ha Thoi) យើងបានអញ្ជើញចូលរួមពិធី កាវខ័ណ្ឌ ( Cau Khoan)  ដែលជាពិធីការមួយ ដើម្បីបួងសួងសុខភាពនិងអាយុយឺនយូរសំរាប់ឪពុកម្តាយ តាមទំនៀមទម្លាប់បុរាណរបស់ជនជាតិតៃ ( Tay) ។ ពិធីនេះត្រូវបានរៀបចំឡើងដោយលោកតា កាវស្វៀម (Cao Xiem) ដែលជាលោក ថែន (Then) ដ៏ល្បីល្បាញនៅក្នុងតំបន់។ សម្រាប់ប្រជាជនតៃ ( Tay) អ្នកធ្វើជាអធិបតី ក្នុងពិធីសែននោះដែលគេហៅថាលោក ថែន (Then)  ឬលោកយាយថែន (Then) ។ ពួកគេបានចត់ទុកដូចជាស្ពានមួយ ដើរតួនាទីទាក់ទងរវាងឋានមនុស្សនិងឋានសួគ៍។ ដូច្នេះពិធីកាវខ័ណ្ឌ ( Cau Khoan) នៅផ្ទះលោក ណុង វ៉ាន់រសប (Nong Van Sep) មានមនុស្សមកនិងចូលរួមយ៉ាងច្រើនកុះករដូចពិធីបុណ្យមួយក្នុងភូមិ។


លោក កាវស្វៀម (Cao Xiem) គឺជាលោក ថែន (Then)  ល្បីឈ្មោះម្នាក់ក្នុងស្រុក ចៀមហ័រ (Chiem Hoa) ខេត្ត ទៀនក្វាង ( Tuyen Quang ) អនុវត្តន៍ពិធីការ កាវខ័ណ្ឌ ( Cau Khoan) សំរាប់គ្រួសារជនជាតិតៃ ( Tay) មួយ គោលបំណងនៃពិធីនេះ ដើម្បីអបអរសាទរអាយុវែង សុខភាព សុខសាន្តនិងជួបប្រទះសំណាងល្អក្នុងជីវិតសម្រាប់មនុស្សសម្រប់អ្នកមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ រូបថត៖ ទ្រីញបូ


កម្មវិធីសម្តែងច្រៀងថែន (Then)  មានឈ្មោះថា“បទចម្រៀងថែន (Then) នៅតំបន់ វៀតបាក់ (Viet Bac)” រៀបចំនៅរដ្ឋធានីហាណូយ។ នេះគឺជាកម្មវិធីសិល្បៈដ៏ពិសេសមួយដែលមានការចូលរួមពីសិប្បករ ច្រៀងថែន (Then)  ជនជាតិតៃ (Tay) ជនជាតិនុង (Nung) មកពីខេត្ត ឡាងសើន (Lang Son) ខេត្តតៃង្វៀន (Tay Nguyen) និងតំបន់ភ្នំព្រៃខ្លះ ស្ថិតនៅភាគខាងជើង។ រូបថត៖ តឹតសើន


លោក ម៉ា វ៉ាន់ឌ័ន (Ma Van Doan) ប្រធានក្លឹបច្រៀងថែន (Then) ឃុំតឹនអាន (Tan An) ស្រុក  ចៀមហ័រ (Chiem Hoa) ខេត្ត ទៀនក្វាង( Tuyen Quang ) រួមជាមួយសមាជិកក្នុងក្លិប កំពុងរៀនរបាំសម្រាប់បទច្រៀងថែនមួយចំនួន។ រូបថត៖ទ្រីញបូ


សិប្បករ ណុង ធីភឿងឡាន (Nong Thi Phuong Lan)  (ជនជាតិតៃ (Tay) នៅខេត្តបាក់កាន (Bac Kan)) ការច្រៀងថែន (Then) អមជាមួយវាយចាប៉ី នៅក្នុងពិធីបុណ្យច្រៀងថែន (Then) វៀតបាក់ (Viet Bac)។  រូបថត៖ តឹតសើន


លោកស្រី ហា ធីជីញ (Ha Thi Chinh) (ភូមិ អានធីញ ( An Thinh) ឃុំ តឹនអាន (Tan An) ស្រុក ចៀមហ័រ (Chiem Hoa) ខេត្ត ទៀនក្វាង (Tuyen Quang)) កំពុងបង្រៀនសមាជិកក្មេងជាងគេនៃក្លិប តឹនអាន (Tan An) ។ រូបថត៖ ទ្រីញបូ


ក្លិបច្រៀងថែន (Then) នៃអនុវិទ្យាល័យ តឹនអាន (Tan An) (ឃុំតឹនអាន (Tan An) ស្រុកចៀមហ័រ (Chiem Hoa) ខេត្ត ទៀនក្វាង (Tuyen Quang)
ក្នុងម៉ោងហ្វឹកហាត់មួយ។ រូបថត៖ទ្រីញបូ



របាំជាជួងរបស់ស្ត្រីជនជាតិតៃ (Tay) នៅស្រុក វ៉ាន់បាន (Van Ban) (ខេត្ត ឡាវកាយ (Lao Cai))  ដើម្បីអញ្ជើញថែន (Then) ចុះមកកាន់ឋានមនុស្សលោកនិងចូលរួមក្នុងពិធីបុណ្យ ឡុងតុង (Long Tong) ។ រូបថត៖ ត្រឹនហៀវ 

របាំអញ្ជើញចូលរួមក្នុងពិធីបុណ្យ ឡុងតុង (Long Tong) របស់ជនជាតិតៃ (Tay) ស្រុក វ៉ាន់បាន (Van Ban) (ខេត្តឡាវកាយ (Lao Cai)) ។
រូបថត៖ ត្រឹនហៀវ

 


ពាក់សម្លៀកបំពាក់និងមួកពណ៌ក្រហម ដៃកាន់ចាប៉ី លោកតា កាវស្វៀម (Cao Xiem) ចាប់ផ្តើមពិធីសែន កាវខ័ណ (Cau Khoan) ដោយបទច្រៀងថែន (Then) បុរាណមួយបទ។ នៅក្នុងផ្សែងធូប សម្លេងច្រៀងនិងសម្លេងចាប៉ីរបស់លោកតា កាវស្វៀម (Cao Xiem) ហាក់ដូចជាទាក់ទាញមនុស្សឲ្យ ចូលក្នុងពិភពអាថ៌កំបាំង។ នៅទីនោះ កូនចៅកំពុងធ្វើដំណើរយ៉ាងឆ្ងាយទៅកាន់ឋានសួគ៌ ដើម្បីបួងសួងដល់មេឃាអោយឪពុកម្តាយរបស់ពួកគេមានសុខភាពល្អនិងមានអាយុយឺនយូរ។

យើងបានទៅស្រុក កាវឡុក (Cao Loc) ខេត្ត ឡាងសើន (Lang Son) ដើម្បីស្វែងយល់នូវការច្រៀងថែន (Then) របស់ជនជាតិនុង (Nung) នៅទីនេះ។ តាំងពីយូរលង់មកហើយ កាលនៅពេលណាដែលប្រជាជនជួបបាតុភូតចម្លែកនិងមិនអាចពន្យល់បានទេ ជនជាតិនុង (Nung) រស់នៅ កាវឡុក (Cao Loc) តែងតែរៀបចំធ្វើពិធីបួងសួងថែន (Then)។ ដើម្បីអនុវត្តន៍ពិធីនេះ ប្រជាជននុង (Nung) បានជួបលោកយាយថែន(Then) ដើម្បីស្តាប់ការច្រៀងរបស់លោកយាយរូបនេះ។ ដោយសម្លេងច្រៀងថែន (Then) លោកយាយបាននាំសេចក្តីប្រាថ្នាទាំងនោះទៅកាន់ជូនព្រះ។


ពិធីការសែនជំនួនរបស់ប្រជាជននុង (Nung)  ដើម្បីអញ្ជើញថែន (Then) ចុះមកកាន់ឋានមនុស្សលោកនិងចូលរួមក្នុងពិធីបុណ្យរបស់ជនជាតិនុង (Nung)
នៅខេត្ត ឡាងសើន (Lang Son) ។ រូបថត៖ កុងដាត



សិល្បការិនី ណុង ធីលីម (Nong Thi Lim) (ជនជាតិនុង (Nung)ម្នាក់) នៅខេត្ត ឡាងសើន (Lang Son) សម្តែងបទចម្រៀងថែន (Then)បុរាណ ។
រូបថត៖ កុងដាត


មហាវិទ្យាល័យវប្បធម៍និងសិល្បៈ វៀតបាក (Viet Bac) ក្រុមសិល្បៈឌីញវៀតណាម (Dinh Viet Nam) សហការជាមួយគណៈកម្មការផ្លូវបុរាណនៃរដ្ឋធានីហាណូរៀបចំកម្មវិធី“ បទច្រៀងថែន (Then) វៀតបាក (Viet Bac)” ដែលធ្វើឡើង នៅផ្លូវបុរាណនៃរដ្ឋធានីហាណូយ (Ha Noi)។ រូបថត៖ តឹតសើន
 


ជាធម្មតា ពិធីការសែនថែន (Then)  និងច្រៀងថែន (Then)   របស់ប្រជាជននុង (Nung)  រៀបចំក្នុងរយៈពេល ២ ថ្ងៃ ២ យប់ ដោយមានខ្លឹមសារជាច្រើន ដូចជា៖  ពិធីសែនជីដូនជីតា ដំណើរទៅកាន់មេឃ... ក្នុងបណ្តាពិធីបុណ្យនេះ តន្ត្រីដើរតួនាទីសំខាន់ៗណាស់ និងសមស្របនឹងពិធីការនិមួយៗ។  លោកហ័ង វ៉ាន់ប៉ាវ (Hoang Van Pao) អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ នៅខេត្តឡាងសើន (Lang Son) និយាយឲ្យដឹងថា៖“ ការច្រៀងថែន (Then)  ផ្សារភ្ជាប់ជាមួយនឹងចាប៉ី ដែលក្លាយទៅជាអត្តសញ្ញាណវប្បធម៌របស់សហគមន៍ជនជាតិនុង (Nung) នៅទីនេះ” ។

“ ការច្រៀងថែន (Then)  គឺជាផលិតផលវិញ្ញាណ ជាប្រវត្តិសាស្ត្រនៃវប្បធម៌និងសង្គមរបស់ប្រជាជន និងជាសិល្បៈប្រជាប្រិយដែលរួមបញ្ចូលពីអក្សរសាស្ត្រ តន្រ្តី របាំ និងល្ខោនគំនូរ ... ”

អ្នកទឹ្រស្តីនិងរិះគន់តន្ត្រី ង្វៀន ធីមិញចូវ (Nguyen Thi Minh Chau)

សម្រាប់ការច្រៀងរបស់ជនជាតិថៃរស់នៅតំបន់ពាយព្យបានយកប្រធានបទពីជីវិត ពលកម្ម ដូច្នេះការច្រៀងថែន (Then)   មានតម្លៃវប្បធម៌ប្រពៃពីយូរលង់មកហើយនិងប្រកបដោយមនុស្សជាតិ។ ការច្រៀង (Then)   មិនត្រឹម​តែ​ដោះ​ស្រាយបញ្ហានៃជំនឿប៉ុណ្ណោះទេ។ ថែមទាំងជាសំដីដំបូន្មាន​របស់មនុស្សទៀត ការសរសើរចំពោះសីលធម៌; ឆ្លុះបញ្ចាំងទម្លាប់អាក្រក់; បង្ហាញពីសេចក្តីស្រឡាញ់របស់បុរសនិងស្ត្រី ក៏ជាការស្រឡាញ់ធម្មជាតិនិងប្រទេសផងដែរ។

ដូច្នេះការច្រៀងថែន (Then) របស់ជនជាតិថៃគឺជាមុខសិល្បៈមួយដែលបញ្ចូលនូវកំណាព្យ តន្ត្រី របាំ ...ធ្វើឱ្យដាស់សោភណ្ឌភាពនៃព្រលឹង  និងតម្លៃវប្បធម៌មនុស្សជាតិដ៏ថ្លៃថ្នូរ។

លក្ខណៈពិសេសមួយនៃពិធីបុណ្យថែន (Then) គីនប៉ាង (Kin Pang) គឺថាវាឆ្លុះបញ្ចាំងយ៉ាងពេញលេញអំពីទស្សនៈពិភពលោករបស់ប្រជាជនថៃ(Thai) ៖ អវកាសរួមមាន៖ ឋានមនុស្សលោក និងព្រះមេឃា។  ព្រះមេឃាមានមេត្តាធម៌និងអធ្យាស្រ័យ ដូច្នេះរាល់ឆ្នាំព្រះតែងតែចុះមកឋានមនុស្សលោកនិងជួយសង្គ្រោះមនុស្សជាតិ។ ពិធីបុណ្យថែន (Then) គីនប៉ាង (Kin Pang) គឺជាឱកាសមួយសម្រាប់ប្រជាជនថៃថ្លែងអំណរគុណដល់ព្រះមេឃាដែលប្រារព្ធឡើងនៅដើមរដូវភ្លៀងត្រូវថ្ងៃទី ១០ កើត ខែមាឃ ជារៀងរាល់ឆ្នាំ។

លក្ខណៈពិសេសមួយទៀតនៃពិធីបុណ្យថែន (Then) គីនប៉ាង (Kin Pang) គឺមានពិធីសែន និងថ្លែងអំណរគុណដល់អ្នកកសាងភូមិនិងវិរៈបុរស ដែលប្រយុទ្ធប្រឆាំងពួកឈ្លានពាន។ ប៉ុន្តែមានភាពរីករាយនិងអ៊ូអរបំផុតគឺពិធីបុណ្យបួងសួងសុំទឹកភ្លៀងនៅទឹកហូរណឹមលុំ (Nam Lum) បន្ទាប់ពីពិធីសែនថែន (Then) បានបញ្ចប់។


ពិធីបុណ្យថែន (Then) គីនប៉ាង (Kin Pang) ប្រារព្ធធ្វើឡើងដោយជនជាតិថៃស នៅខុងឡាវ (Khong Lao) (ស្រុក ផុងថូ (Phong Tho ខេត្តឡាចូវ (Lai Chau)) នៅដើមរដូវភ្លៀង ដើម្បី
សូមថ្លែងអំណរគុណចំពោះលោកតាថែន (Then)  លោកយាយថែន (Then) និងសុំទឹកភ្លៀង បួងសួងជួបប្រទះសំណាងល្អសម្រប់ក្រុមគ្រួសារនិងភូមិមឿង (Muong)។ រូបថត៖ ថុងធៀន



យោងទៅតាមគំនិតរបស់ប្រជាជនថៃ ព្រះមេឃ(Then)  នឹងចុះមកឋានមនុស្សលោក ។ ស្ត្រីជនជាតិថៃរាំរបាំប្រពៃណីដែលកោតសរសើរពីគុណរបស់ថែន (Then) ក្នុងពិធីបុណ្យថែនគីនប៉ាង (Then Kin Pang) នៅផុងថូ (Phong Tho) ឡាយចូវ (Lai Chau) ។ រូបថត៖ ថុងធៀន


សិប្បករវ័យចំណាស់ ណុង វ៉ាន់ញ៉ាវ (Nong Van Nhay) ជំនាញខាងវាយចាប៉ីសម្រាប់ការច្រៀងថែន (Then) របស់ប្រជាជនថៃនៅស្រុកផុងថូ (Phong Tho) (ខេត្តឡាយចូវ) (Lai Chau) ។ រូបថត៖ ថុងធៀន


សិប្បករ ណុង វ៉ាន់ណាវ (Nong Van Nao) ជាអ្នកធ្វើចាប៉ីនិងវាយចាប៉ីសម្រាប់ការច្រៀងថែន (Then) បុរាណនិងល្បីឈ្មោះ នៅខេត្តឡាយចូវ (Lai Chau)។
រូបថត៖ ថុងធៀន

 


ប្រជាជនរស់នៅស្រុកផុងថូ (Phong Tho) រាប់ពាន់នាក់រស់នៅជុំវិញប្រឡាយទឹក ណឹមលុំ (Nam Lum) ស្រែកហ៊ោ ដើម្បីលើកទឹកចិត្តនិងចូលរួមក្នុងការប្រកួតប្រជែងសាចទឹក នៅតាមដងប្រឡាយទឹក ណឹមលុំ (Nam Lum)។
មនុស្សម្នាក់ដែលបានចូលរួមក្នុងពិធីសាចទឹកនេះនិងមានអារម្មណ៍សុខដុមរមនា ព្រោះពួកគេបានមើលឃើញយ៉ាងច្បាស់លាស់នូវការរួមផ្សំរវាងឋានសួគ៌និងផែនដី ហើយជឿជាក់ថាដំណាំនៅឆ្នាំក្រោយនឹង​លូតលាស់​យ៉ាងល្អ។

មកដល់ពិធីបុណ្យថែនគីនប៉ាង (Then Kin Pang) ក្រៅពីការពេញចិត្តនឹងជំនឿរបស់ខ្លួន និងបួងសួងមួយឆ្នាំជួបប្រទះភពសំណាង ជិវភាពសុខសាន្តតែប៉ុណ្ណោះ។ ព្រឹត្តិការណ៍នេះ ក៏ជាកន្លែងជួបជុំមិត្តភក្តិ និងគូស្នេហា៍។ គូស្នេហ៍វ័យក្មេងតាមរយៈបទចម្រៀងនិងរបាំ ល្បែងប្រជាប្រិយ ./.



នៅក្នុងកិច្ចប្រជុំថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីទី ១៤ នៃអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) រៀចំនៅប្រទេសកូឡុំប៊ី បេតិកភណ្ឌវប្បធម៌ប្រពៃណីច្រៀងថែន (Then)  របស់ជនជាតិនុង (Nung) ជនជាតិតៃ (Tay) និងជនជាតិថៃ នៅវៀតណាមត្រូវបានចុះបញ្ជីជាផ្លូវការ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដោយ UNESCO។
 

អត្ថបទ៖ ផុងធូ វីថាវ
រូបថត៖ទ្រីបូ តឹតសើន កុងដាត តឹនហៀវ ថុងធៀន

បណ្តាអត្ថបទបានផ្សាយ