05/09/2021 12:44 GMT+7 Email Print Like 0

ចូលរួមកិច្ចប្រជុំ WCSP5៖ រដ្ឋសភាវៀតណាមបន្តរួមដៃគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល

ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ TTXVN)


ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំ IPU; ប្រធានសភាមកពីប្រទេសផ្សេងទៀតដែលចូលរួមកិច្ចប្រជុំនេះ; ប្រធានក្រុមប្រឹក្សាជាតិអូទ្រីស តំណាងអង្គការអន្តរជាតិមួយចំនួន បានជួបសំណេះសំណាលជាមួយធុរកិច្ចអូទ្រីសជាដើម។

តបតាមការអញ្ជើញរបស់ប្រធានសហភាពអន្តរសភា IPU លោក Duarte Pacheco និងប្រធានក្រុមប្រឹក្សាជាតិអូទ្រីស លោក Wolfgang Sobotka  ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួមកិច្ចប្រជុំប្រធានសភាពិភពលោកលើកទី ៥ (WCSP5) នៅសាធារណរដ្ឋអូទ្រីសចាប់ពីថ្ងៃ ទី ៥-៧ ខែកញ្ញា។  គណៈប្រតិភូរដ្ឋសភា វៀតណាមបានចូលរួមកិច្ចប្រជុំ WCSP 5 តាមទម្រង់ផ្ទាល់ ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋសភាវៀតណាមទៅកាន់ទ្វីបអឺរ៉ុប បន្ទាប់ពីការផ្អាកអស់រយៈពេល ២ ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ដោយមានសកម្មភាពការទូតជាច្រើនប្រព្រឹត្តទៅក្នុងទម្រង់តាមអ៊ីនធឺណែត។

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំ IPU; ប្រធានសភាមកពីប្រទេសផ្សេងទៀតដែលចូលរួមកិច្ចប្រជុំនេះ; ប្រធានក្រុមប្រឹក្សាជាតិអូទ្រីស តំណាងអង្គការអន្តរជាតិមួយចំនួន បានជួបសំណេះសំណាលជាមួយធុរកិច្ចអូទ្រីសជាដើម។

គណៈប្រតិភូរដ្ឋសភាវៀតណាមនឹងរួមចំណែកយ៉ាងសំខាន់ចំពោះរបៀបវារៈនៃកិច្ចប្រជុំ ដោយ ហេតុនេះ បញ្ជាក់ពីសារអំពីប្រទេសវៀតណាមដែលមានការច្នៃប្រឌិតឥតឈប់ឈរនិងជាសមាជិកសកម្ម មានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ ១៩ បច្ចុប្បន្ន  ដោយក្នុងនោះ បញ្ជាក់ថា ប្រជាជនគួរតែស្ថិតនៅចំកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងនិងគោលនយោបាយជាតិទាំងអស់ ហើយសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព អាចសម្រេចបានលុះត្រាតែប្រជាជនត្រូវបានធានាជាមូលដ្ឋាននូវការរស់នៅប្រកបដោយសុវត្ថិភាពនិងសុភមង្គល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ