21/09/2019 12:27 GMT+7 Email Print Like 0

ចិន និងសហរដ្ឋអាមេរិកបានពិគ្រោះយោបល់មុនជុំចរចាពាណិជ្ជកម្មថ្មី


កិច្ចពិគ្រោះយោបល់មុនជុំចរចាពាណិជ្ជកម្មថ្មី (រូបថត៖ vnanet.vn)

ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកញ្ញា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនិងចិនបានបើកកិច្ចពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីបណ្ដាបញ្ហាពាណិជ្ជកម្ម។ កិច្ចពិគ្រោះយោបល់នេះនឹងបង្កើតមូលដ្ឋានសម្រាប់ប្រជុំចរចាជាបន្តបន្ទាប់រវាងប្រទេសមហាអំណាចជួរមុខនៅលើពិភពលោកដែលគ្រោងនឹងប្រព្រឹត្តិ​ទៅនាដើមខែតុលាខាងមុខ។

នៅក្នុងកិច្ចពិគ្រោះយោបល់លើកនេះ ភាគីទាំងពីរបានផ្តោតសំខាន់លើការពិភាក្សាអំពីការដែលចិនទិញទំនិញកសិផលរបស់អាមេរិក និងបណ្ដាវិធានការរបស់ទីក្រុង ប៉េកាំងដើម្បីដោះស្រាយការព្រួយបារម្ភរបស់ទីក្រុង វ៉ាស៊ីនតោនទាក់ទងនឹងកម្មសិទ្ធិបញ្ញា។ ភាគីទាំងពីរសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងមួយស្ដីពីការបង្រួញការខ្វែងគំនិតគ្នា ដើម្បីតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer ព្រមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារលោក Steven Mnuchin និងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He អាចចុះហត្ថលេខានាខែតុលាខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ